ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ច្រើន​ជាង​២៥០០០​នាក់​បាត់​បង់​​ជីវិត​ដោយសារ​កូ​វី​ដ​១៩ នៅ​ម៉ិច​ស៊ិក

3 ឆ្នាំ មុន

ម៉ិចស៊ិក ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ក្រសួងសុខាភិបាល​ម៉ិចស៊ិក​បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​វីរុស​កូ​វី​ដ​១៩​ថ្មី​យ៉ាង​ហោច​ណាស់ ៦,១០៤​ករណី កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​ជា​ករណី​កើនឡើង​ខ្ពស់​បំផុត​ប្រចាំ​ថ្ងៃ…

ម៉ិចស៊ិក ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ក្រសួងសុខាភិបាល​ម៉ិចស៊ិក​បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​វីរុស​កូ​វី​ដ​១៩​ថ្មី​យ៉ាង​ហោច​ណាស់ ៦,១០៤​ករណី កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​ជា​ករណី​កើនឡើង​ខ្ពស់​បំផុត​ប្រចាំ​ថ្ងៃ លំដាប់​ទី​២ នៅ​ក្នុង​ប្រទេស​។

នៅ​ពេល​នេះ​មាន​យ៉ាង​ហោច​ណាស់ ២០២,៩៥១​ករណី​នៅ​ក្នុង​ប្រទេស​ម៉ិចស៊ិក ដែល​ជា​ករណី​ឆ្លង​សរុប ចាប់តាំងពី​ការ​ចាប់ផ្តើម​រាតត្បាត​។

ក្រសួងសុខាភិបាល​ក៏​បាន​រាយការណ៍​អំពី​ចំនួន​អ្នក​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ ថ្មី យ៉ាង​ហោច​ណាស់ ៧៣៦​នាក់ ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​បាត់បង់​ជីវិត​សរុប ដោយ​ជំងឺ​នេះ​នៅ​ក្នុង​ប្រទេស យ៉ាង​ហោច​ណាស់ ២៥,០៦០​នាក់​។

ជាមួយ​គ្នា​នេះ​ដែរ នា​ពេល​នេះ លោក​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ម៉ិចស៊ិក Arturo Herrera បាន​ធ្វើតេស្ត​វិជ្ជមាន​ថា​មាន​ជំងឺ​កូ​វី​ដ​១៩​។ លោក​បាន​ប្រាប់​ថា ចាប់ពី​ពេល​នេះ​តទៅ លោក​នឹង​នៅ​ដាច់​ដោយឡែក​មួយ​រយៈ ហើយ​ត្រូវ​បន្ត​ធ្វើការ​ពី​ផ្ទះ​។ នេះ​ក៏​ដោយសារ​តែ​លោក​មាន​រោគ​សញ្ញា​បន្តិចបន្តួច​មិន​ធ្ងន់ធ្ងរ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ