ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈិ​ត រតនៈ បង្ហាញ​សារ​យ៉ាង​ចាក់​ដោត​មួយ​ទម្លាយ​ពី​ការ​មើលងាយ​ពី​អតីតកាល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ក្នុង​ផលិតកម្ម​ហង្ស​មាស​នាង ឈិ​ត រតនៈ បាន​បង្ហាញ​យ៉ាង​ចាក់​ដោត​មួយ​ទម្លាយ​ពី​ការ​មើលងាយ​ពី​មនុស្ស​មួយ​ចំនួន​កាលពី​អតីត​ត​កាលដែល​បាន​ដៀល​នាង​ថា ជា​មនុស្ស​ស្រែ​ៗ ច្រៀង​មិន​ពីរោះ​ឡើយ​។ សារ​ដែល​បាន​បង្ហោះ​ពី​តារា​រូប​នេះ​បាន​ធ្វើ​ឲ្យ​មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​កបាន​សម្តែង​ការ​ភ្ញាក់ផ្អើល…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ក្នុង​ផលិតកម្ម​ហង្ស​មាស​នាង ឈិ​ត រតនៈ បាន​បង្ហាញ​យ៉ាង​ចាក់​ដោត​មួយ​ទម្លាយ​ពី​ការ​មើលងាយ​ពី​មនុស្ស​មួយ​ចំនួន​កាលពី​អតីត​ត​កាលដែល​បាន​ដៀល​នាង​ថា ជា​មនុស្ស​ស្រែ​ៗ ច្រៀង​មិន​ពីរោះ​ឡើយ​។

សារ​ដែល​បាន​បង្ហោះ​ពី​តារា​រូប​នេះ​បាន​ធ្វើ​ឲ្យ​មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​កបាន​សម្តែង​ការ​ភ្ញាក់ផ្អើល ក្នុង​ពេល​ដែល​នាង​បាន​ភ្ជាប់​ជាមួយនឹង​រូបភាព​របស់​នាង​កាលពី​អតីតកាល និង​បច្ចុប្បន្ន ដែល​មើលទៅ​ខុស​គ្នា​ស្រឡះ​។

ឈិ​ត រតនៈ បាន​បង្ហោះ​សារ​ថា អរគុណ​សម្រាប់​ការ​មើលងាយ​។ ជា​កា​ពិត​នាង​ខ្ញុំ​ចាំ​មិន​ដែល​ភ្លេច​អ្នក​ដែល​ធ្លាប់​បាន​មើលងាយ​ខ្ញុំ​ពី​មុន​ៗ មាន​ពាក្យ​ជា​ច្រើន​ដូច​ជា នាង​ក្មេង​មក​ពី​ស្រែ ច្រៀង​យ៉ាងណា​ក៏​មិន​ល្បី​មុខ​វា​អ​ញ្ចឹ​ង ក្មេង​កំព្រា​… អ្នកក្រ តែ​ខ្ញុំ​ជឿ​ថា គាត់​និង​ឃើញ​ពី​ការ​បោះ​ជំ​ហ៊ាន​របស់ខ្ញុំ​សព្វថ្ងៃ ជា​ចុង​ក្រោយ​អរគុណ​ណា​សម្រាប់​ការ​មើលងាយ ហើយ​អ្នក​ត្រូវ​ចង​ចាំ​មនុស្ស​កុំ​មើលងាយ​មនុស្ស​។

យ៉ាងណា បើ​ទោះបីជា ឈិ​ត រតនៈ មិន​ល្អិត​ពី​អតីតកាល​របស់​ខ្លួន​ដ៏​ឈឺចាប់ និង​អាប់អួរ​បែប​ណា​ក៏​ដោយ ប៉ុន្តែ​តាម​រយៈ​សារ​ដែល​នាង​បាន​សរសេរ​បង្ហោះ​អាច​បញ្ជាក់​ថា ទម្រាំ​ឈាន​មក​ដល់​បច្ចុប្បន្ន​នាង​ក៏​ជាតា​រា​មួយ​រូប​ដែល​ធ្លាប់​ហែល​ឆ្លង​នូវ​រាល់​យ៉ាង​លំបាក​ផង​ដែរ​។

សារ​នេះ ទំនងជា​នាង​ចង់​បញ្ជាក់​ផង​ដែរ ចំពោះ​មនុស្ស​មួយ​ចំនួន​ដែល​ធ្លាប់​មើលងាយ​នាង​កន្លង​មក ឲ្យ​បានឃើញ​ពី​ភាព​ជោគជ័យ​របស់​នាង​នា​ពេល​នេះ ជាមួយនឹង​ការ​ដាស់តឿន​ទៅ​ដល់​មហាជន​ឲ្យ​ខិតខំ​តស៊ូ ដើម្បី​ឈាន​ទៅ​ដល់​ភាព​ជោគជ័យ​។

ទោះជា​យ៉ាងណា បន្ទាប់​ពី ឈិ​ន រតនៈ បាន​បង្ហោះ​សារ​នោះ​មក មាន​ប្រិ​យ​មិត្ត​គាំទ្រ​រូប​នាង​ជា​ច្រើន​បាន​នាំ​គ្នា​ចូល​ខំ​មិន​លើកទឹកចិត្ត​ដល់​តារា​រូប​នេះ ក្នុង​ពេល​ដែល​នាង​កំពុង​ចាប់​ឈោង​នូវ​ភាព​ល្បីល្បាញ​ក្នុង​រយះ​ពេល​ចុង​ក្រោយ​នេះ​។ ជា​កូន​អ្នក​ខេត្តកំពង់ចាម ឈិ​ត រត​នះ បាន​ចូល​ប្រឡូក​សិល្បៈ​ចម្រៀង​តាម​រយៈ​ការ​ចូលរួម​ប្រកួត​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក The Voice Cambodia រដូវ​កាល​ទី​២ របស់​ទូរទស្សន៍​ហង្ស​មាស​កាលពី​ឆ្នាំ​២០១៦​។

បើ​ទោះបីជា​ការ​ប្រឡង​របស់​នាង​មិន​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​មួយ ក៏​ដោយ ប៉ុន្តែ​នាង​ក៏​ជា​បេក្ខភាព​មួយ​រួម​ដែល​បាន​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ ក្នុង​ការ​ប្រកួតប្រជែង​ដណ្តើម​ពាន​ពី​កម្មវិធី​ផង​ដែរ​។ បន្ទាប់​ពី​ចប់​ការ​ប្រឡង​នោះ​រួច​មក តារា​រូប​នេះ​បាន​មានឈ្មោះ​បោះ​សម្លេង​គួ​សមតា​មរយៈ​បទ​ចម្រៀង​របស់​នាង​ដែល​មាន​អ្នកគាំទ្រ​ច្រើន ក្នុង​នោះ​នាង​ក៏​មានឱកាស​ឡើង​ឆាក​ច្រៀង​ជា​បន្តបន្ទាប់​ស្ទើរ​មិន​ដាក់​សូរ​ផង​ដែរ​។

ភាព​ជោគជ័យ​លើ​វិ​ថី​សិល្បៈ​នេះ​បាន​ធ្វើ​អោយ ឈិ​ត រតនៈ កាន់តែ​មាន​ភាព​ស៊ី​វិ​ល័យ ជាមួយនឹង​ការ​ប្រែ​មុខមាត់ រូប​សម្រស់​កាន់តែ​ស្រស់​ស្អាត ខុស​ប្លែក​ស្ទើរ​ទាំងស្រុង​នៅ​ពេល​ពេល​ដែល​នាង​ចូលរួម​ប្រឡង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ