ខិតខំរកអោយការជួយ-បទគោព័ទ្ធស្នឹង(ស្មូតបែបទំនួញ)


១-ខិតខំរៀនសូត្រត្បិតជួយជាតិ ជាតិមិនចង់ឃ្លាតជួយថ្នមថែ
ថែទាំដុសខាត់គ្មានបែកបែរ បែរបត់លុះត្រាដល់ពេលស្លាប់។

២-ខិតខំស្រាវជ្រាវមិនសោកសល់ រួមគិតកង្វល់សៀងសាស័ព្ទ
ស័ព្ទអោយគេស្គាល់ទើបចំណាប់ ណាប់ណែនាំស្រាប់តាមសំដី។

៣-ខិតខំប្រាជ្ញប្រាប់អោយគេដឹង ដឹងជាដំណឹងយ៉ាងឃ្មាតខ្មី
ខ្មីក្មេងក្មាងរៀនទាន់នៅខ្ចី ខ្ចីទន់ប្រណីងាយស្រួលពត់។

៤-ខិតខំដាស់តឿនប្រៀនប្រដៅ ដៅទាន់ចិត្តក្តៅមិនរលត់
លត់ពីបឋមនោះគត់មត់ មត់បើរោយរត់ខូចពូជពង្ស។

៥-ខិតខំណែនាំស្គាល់ទាបខ្ពស់ ខ្ពស់គួរតែរស់អោយយូរលង់
លង់ចិត្តដក់ជាប់ចេះមិនល្ងង់ ល្ងង់ល្ងិតមិនឃ្លង់ខ្លៅកំដរ។

៦-ខិតខំកែឆ្នៃទាន់វេលា លាលៃមិនខ្ជារស់ស្មោះសរ
កិរិសិក្សារាប់ពី ក កទៅដល់អទើបសព្វគ្រប់។

ដោយ វ៉ា ប៊ុណ្ណនី
អ្នកនិពន្ធឆ្លងដែន
កាល់ហ្គារីខេត្តអាល់បើតា កាណាដា bunnyvar09@yahoo.ca

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កំណាព្យ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ