ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គ្រឿងញៀ.ន​ជិត​៥០០​គីឡូ​ត្រូវដុតកម្ទេច​ចោល​​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​បាន​ធ្វើ​ការ​ដុត​បំផ្លាញ​គ្រឿង​ញៀន​ជិត​៥​០​០គីឡូ​ក្រាម ក្នុង​ឱកាស​ប្រារព្ធ​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​​នា​ព្រឹក​ថ្ងៃ​ទី​២​៦ ខែ​មិថុនា ឆ្នាំ​២​០២ ០​នេះ ។ ពិធី​នេះ​ធ្វើ​ឡើង​នៅ​សាល​ស​ន្និ​បាត និង​ពិព័រណ៍​កោះ​ពេជ្រ…

រាជធានីភ្នំពេញ ៖ អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​បាន​ធ្វើ​ការ​ដុត​បំផ្លាញ​គ្រឿង​ញៀន​ជិត​៥​០​០
គីឡូ​ក្រាម ក្នុង​ឱកាស​ប្រារព្ធ​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​​នា​ព្រឹក​ថ្ងៃ​ទី​២​៦ ខែ​មិថុនា ឆ្នាំ​២​០២ ០​នេះ ។ ពិធី​នេះ​ធ្វើ​ឡើង​នៅ​សាល​ស​ន្និ​បាត និង​ពិព័រណ៍​កោះ​ពេជ្រ ក្រោម​វត្ត​មាន​ឧ​ប​នាយក​រដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ព្រមទាំង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​តំណាង​ក្រសួង ស្ថាប័ន និង​ថ្នាក់​ដឹក​នាំ​មក​ពី​បណ្តា​រា​ជ​ធានី​-​ខេត្ត​មួយ​ចំនួន​ផង​ដែរ ។

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​​ញៀន​តែង​តែ​រៀប​ចំ​ការ​ដុត​បំផ្លាញ​គ្រឿង​ញៀន ដែល​រឹបអូស​បាន​ពី​ឧ ក្រិ​ដ្ឋ​ជន​ជួញដូរ​គ្រឿង​ញៀន ក្នុង​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​នាពេល​នេះ ។

យោង​តាម​របាយការណ៍​តុលាការ​រាជធានី​ភ្នំ​ពេញ​ដែល​អាន​ដោយ​លោក កែវ សុធា ព្រះរាជអាជ្ញា​នៃ​អយ្យការ​រាជធានី​ភ្នំពេញ ស្តី​ពី​ការ​ដកហូត និង​រឹបអូស​គ្រឿងញៀន​ដុត​បំផ្លាញ​ចោល ក្នុង​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​ឲ្យ​ដឹង​ថា ៖ ករណី​ពាក់ព័ន្ធ​និង​សំណុំរឿង​គ្រឿងញៀន ក្នុង​រយៈពេល​មួយ​ឆ្នាំ គិត​ពី​ថ្ងៃ​ទី ២៦ ខែ មិថុនា ឆ្នាំ ២០១៩ ដល់​ថ្ងៃ​ទី ២៦ ខែ មិថុនា ឆ្នាំ ២០២០ មាន​ដូច​តទៅ ៖ ១-​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ចំនួន​១២៤៥​សំណុំរឿង ២-​ករណី​រក្សា ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ចំនួន ១៥១៩ សំណុំរឿង ៣-​ករណី​ចាត់ចែង និង ផ្តល់​ទីតាំង​ឲ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ចំនួន ២៥៩ សំណុំរឿង ។

៤-​ករណី​ផលិត​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ចំនួន​២​សំណុំរឿង ៥-ករ​ណី​ដឹក​ជញ្ជូន​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ចំនួន​២០​សំណុំរឿង ៦-​ករ​ណី​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ចំនួន ២៦៣៥ សំណុំរឿង ដូច្នេះ​ពាក់ព័ន្ធ​នឹង​ករណី​សំណុំរឿង​គ្រឿងញៀន​ខុសច្បាប់ ដែល​សមត្ថ​កិច្ចសហការ​បង្ក្រាប​បាន​ក្នុង រយៈពេល​មួយ​ឆ្នាំ កន្លង​ទៅ​មាន​ចំនួន​សរុប ៥៦៨០ សំណុំរឿង ក្នុង​នោះ​ដកហូត និង​រឹបអូស​សារធាតុ​ញៀន គ្រឿងញៀន​ពាក់ព័ន្ធ​រួម​ទាំង​សារធាតុ​គីមី​ផ្សំ​គ្រឿងញៀន​តាម​អំណាច​សាលក្រម​ដែល​​តម្រូវ​ឱ្យ​ដុត​បំផ្លាញចោល​​នា​ពេល​នេះ​មាន​ចំនួន ៤៥៧,៤៦ គីឡូក្រាម ។

របាយការណ៍​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំងគ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា ៖ ក្នុង​រយៈពេល​ប្រាំ​ខែ​ដើមឆ្នាំ​២០២០​នេះ ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ លើក​ទី ៥ របស់​រាជរដ្ឋាភិបាល (​ពី​ថ្ងៃ​ទី​០១ ខែមករា ដល់ ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២០) បង្ក្រាប​បាន ៤.៥១០ ករណី ឃាត់ខ្លួន​ជនសង្ស័យ ៨.៩២៧​នាក់ រឹបអូស​គ្រឿងញៀន បាន​ជាង ២០៩​គីឡូក្រាម , វិធានការ​អប់រំ​ផ្សព្វផ្សាយ ដោយ​បាន​គ្របដណ្តប់​ទៅ​លើ​អ្នក​មក​ទទួល​យ័​ក សារ​អប់រំ​ចំនួន​ជាង ២​លាន ១​សែន​នាក់ , វិធានការ​ព្យាបាល និង​ស្តារ​នីតិសម្បទា​អ្នក​ញៀន​គ្រឿងញៀន នឹង​គ្រប់គ្រង​បាន​អ្នក​ប្រើប្រាស់ និង​អ្នក​ញៀន​គ្រឿងញៀន​ចំនួន​ប្រមាណ ១​ម៉ឺន​នាក់​។

វិធានការ​រដ្ឋបាល​អនុវត្ត​បាន​ចំនួន ៦០៥​លើក លើ​០៩​គោលដៅ និង​បាន​ធ្វើតេស្ត​រក​សារធាតុ​ញៀន លើ​មុខសញ្ញា មាន​ត​ប្រ​យ​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ធំ​។ បាន​ចូលរួម​សហការ​សម្របសម្រួល​អនុវត្ត​ក្នុង​ភាព​ជា​ដៃគូ នៃ​កិច្ច​សហប្រតិបត្តិការ​ត្រី​ត​ពិនិត្យ​គ្រឿងញៀន តាម​រយៈ​ជំនួប​ពិភាក្សា​ការងារ ចូលរួម​កិច្ចប្រជុំ វគ្គប​ណ្តុះ​បណ្តាល​សិក្ខាសាលា​ទាំង​ក្នុង​ក្របខ័ណ្ឌ អនុ​តំបន់ តំបន់ និង​អន្តរជាតិ ទាំង​ដោយ​ផ្ទាល់ និង​តាម​ប្រព័ន្ធ​អុ​ិ​ន​ធើរ​ណែ​ត ៕ (​​កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ