ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធម៌​វិន័យ​នឹង​សាបសូន្យ​បើ​អ្នកបួស​ធ្វេសប្រហែស

3 ឆ្នាំ មុន

ធម៌​៥​យ៉ាង​ដែល​នាំ​ឱ្យ​ព្រះ​សទ្ធម្ម​វិនាស​សាបសូន្យ​គឺ​ផ្តើម​ចេញពី​ពួក​អ្នកបួស​ខ្លួនឯង​ធ្វេសប្រហែស​មិន​គោរព​ធម៌​វិន័យ​ដោយ​គោរព ។ ខាងក្រោម​នេះ​ជា​ហេតុ​នាំ​ឱ្យ​ព្រះពុទ្ធ​សាសនា​វិនាស​គឺៈ ១-​អ្នកបួស​មិន​ស្តាប់ធម៌​ដោយ​គោរព ២-​ភិក្ខុ​សាមណេរ​មិន​រៀន​ធម៌​ដោយ​គោរព ៣-​មិន​ទ្រទ្រង់ធម៌​ដោយ​គោរព ៤-​អ្នកបួស​មិន​ពិចារណា​នូវ​សេចក្តី​នៃ​ធម៌​ទាំងឡាយ​ដែល​ខ្លួន​ទ្រទ្រង់​ដោយ​គោរព ៥-​ដឹង​សេចក្តី​ហើយ​មិន​ប្រតិបត្តិ​ធ្វើ​តាម​ដោយ​គោរព ។ ព្រះពុទ្ធ​សាសនា​យក​វិន័យ​ជា​ចម្បង…

ធម៌​៥​យ៉ាង​ដែល​នាំ​ឱ្យ​ព្រះ​សទ្ធម្ម​វិនាស​សាបសូន្យ​គឺ​ផ្តើម​ចេញពី​ពួក​អ្នកបួស​ខ្លួនឯង​ធ្វេសប្រហែស​មិន​គោរព​ធម៌​វិន័យ​ដោយ​គោរព ។ ខាងក្រោម​នេះ​ជា​ហេតុ​នាំ​ឱ្យ​ព្រះពុទ្ធ​សាសនា​វិនាស​គឺៈ

១-​អ្នកបួស​មិន​ស្តាប់ធម៌​ដោយ​គោរព

២-​ភិក្ខុ​សាមណេរ​មិន​រៀន​ធម៌​ដោយ​គោរព

៣-​មិន​ទ្រទ្រង់ធម៌​ដោយ​គោរព

៤-​អ្នកបួស​មិន​ពិចារណា​នូវ​សេចក្តី​នៃ​ធម៌​ទាំងឡាយ​ដែល​ខ្លួន​ទ្រទ្រង់​ដោយ​គោរព

៥-​ដឹង​សេចក្តី​ហើយ​មិន​ប្រតិបត្តិ​ធ្វើ​តាម​ដោយ​គោរព ។

ព្រះពុទ្ធ​សាសនា​យក​វិន័យ​ជា​ចម្បង ជា​គ្រឹះ​ដ៏​រឹង​មាំ​ក្នុង​វិស័យ​លើកតម្កើង​ជ្រោង​សាសនា​ឱ្យ​ខ្ពស់ត្រដែត​ឡើង តែបើ​ព្រះសង្ឃ​លែង​ធ្វើ​តាម​វិន័យ​ទៅ​ហើយ សាសនា​ធ្វើ​ម្តេច​នឹង​ខ្ពង់​ខ្ព​ស់​​ទៅ​កើត ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ