ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី​ដែល​មាន​គម្រោង​បរិច្ចាគ​លុយ​ឲ្យ​អស់​ក្នុងឆ្នាំនេះ

3 ឆ្នាំ មុន

លោក​មហាសេដ្ឋី ឆាក់ ហ្វី​នី (Chuck Feeney) ដែល​មាន​អាយុ ៨៩ ឆ្នាំ​នឹង​បរិច្ចាគ​ទ្រព្យសម្បត្តិ​ទាំងអស់​របស់​លោក​ក្នុងឆ្នាំនេះ ហើយ​វា​ជា​ការ​សន្យា​ដែល​លោក​បាន​លើក​ឡើងជា​ច្រើន​ឆ្នាំ​មុន​។ តាំងពី​ឆ្នាំ…

លោក​មហាសេដ្ឋី ឆាក់ ហ្វី​នី (Chuck Feeney) ដែល​មាន​អាយុ ៨៩ ឆ្នាំ​នឹង​បរិច្ចាគ​ទ្រព្យសម្បត្តិ​ទាំងអស់​របស់​លោក​ក្នុងឆ្នាំនេះ ហើយ​វា​ជា​ការ​សន្យា​ដែល​លោក​បាន​លើក​ឡើងជា​ច្រើន​ឆ្នាំ​មុន​។ តាំងពី​ឆ្នាំ ១៩៨២ មក លោក​បាន​ព្យាយាម​បរិច្ចាគ​ទ្រព្យសម្បត្តិ​សរុប​រួម ៩​ប៊ី​លាន​ដុល្លារ​។

ពេល​នេះ​លោក​ជិត​បាន​សម្រេច​គោលដៅ​នេះ​ហើយ​។ លោក​បាន​បរិច្ចាគ​ប្រមាណ​២​ប៊ី​លាន​ដុល្លារ​ទៅ​ឲ្យ​អង្គការ​ក្នុង​ប្រទេស​អៀរ​ឡង់ និង​ទ្រព្យសម្បត្តិ​ដែល​នៅ​សល់​ត្រូវ​បាន​បរិច្ចាគ​ឲ្យ​ទៅ​សហរដ្ឋអាមេរិក និង​ប្រទេស​ជា​ច្រើន​ទៀត​ជុំវិញ​ពិភពលោក​ដូច​ជា​អា​ហ្វ្រិ​ច​ខាងត្បូង​ជាដើម​។

ប្រសិនបើ​អ្នក​មិន​ធ្វើការ​ក្នុង​វិស័យ​សប្បុរសធម៌ អ្នក​ប្រហែលជា​មិន​ស្គាល់​លោក​ហ្វី​នី​ទេ​។ ហើយ​លោក​ក៏​មិនមែន​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ទទួល​បាន​ចំណាប់អារម្មណ៍​ពី​អ្នក​ដទៃ​ដែរ​។ បច្ចុប្បន្ន​នេះ លោក​កំពុង​រស់នៅ​ក្នុង​អា​ផាត​មិនតូច​មួយ​ដែល​លោក​ជួល​ក្នុង San Francisco ជាមួយ​ភរិយា​របស់​លោក​។

ប៉ុន្តែ​យោង​ទៅ​តាម ទស្សនាវដ្តី Forbes បាន​ឲ្យ​ដឹង​ថា សម្រាប់​មហាសេដ្ឋី​មួយ​ចំនួន​ដូច​ជា​លោក ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) និង វ៉ា​រេ​ន បា​ហ្វេ​ត (Warren Buffett) លោក​ហ្វី​នី​ប្រៀប​បានជា​គំរូ​មួយ​ដែល​បាន​ជំរុញ​ឲ្យ​អ្នក​ទាំង​ពីរ​ចាប់អារម្មណ៍​លើ​ការ​បរិច្ចាគ​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ផង​ដែរ​។

ក្នុង​ពេល​ថ្មី​ៗ​នេះ​លោក​បា​ហ្វេ​ត​បាន​និយាយ​ថា «​ឆាក​បាន​ឲ្យ​ជា​គំរូ​មួយ​។ វា​ជា​កិត្តិយស​ធំ​ណាស់​ក្នុង​ការ​និយាយ​ពី​បុគ្គល​ម្នាក់​ដែល​ជា​អ្នកក្លាហាន​របស់ខ្ញុំ និង​ប៊ី​ល ហ្គេ​ត​ស៍​។ លោក​គួរតែ​ជា​អ្នកក្លាហាន​របស់​មនុស្ស​គ្រប់​គ្នា​។​»

លោក​មហាសេដ្ឋី​ហ្វី​នី​បាន​កសាង​ទ្រព្យសម្បត្តិ​របស់​លោក​ពី​ការ​លក់ទំនិញ​មិន​គិត​ពន្ធ ឬ Duty-Free Sale​។ លោក​បាន​ចូលរួម​បង្កើត​ក្រុមហ៊ុន Duty-Free Shopper Group ក្នុង​ឆ្នាំ ១៩៦០ ហើយ​បច្ចុប្បន្ន​នេះ​ជា​ក្រុមហ៊ុន​ធំ​ជាងគេ​ក្នុង​វិស័យ​ដែល​មាន​ហាង​ចំនួន ៤២០ កន្លែង​ជុំវិញ​ពិភពលោក​។

ហើយ​ប្រសិនបើ​អ្នក​ចាប់អារម្មណ៍​ក្នុង​ការ​ស្នើ​សុំ​ការ​បរិច្ចាគ​ពី​លោក​នោះ​វា​យឺត​ពេល​ពេក​ហើយ ព្រោះ​គម្រោងការ​បរិច្ចាគ​របស់​លោក​ហ្វី​នី​ត្រូវ​បាន​សម្រេច​តាំងពី​ឆ្នាំ ២០១៦ មក​ម្ល៉េះ ហើយ​វា​នឹង​ត្រូវ​បាន​បញ្ចប់​ក្នុងឆ្នាំនេះ​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ