ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​សែន​ជ័យ ឆ្លើយ​ដាក់​អគ្គិសនី​មិន​ខ្វល់​រឿង​ភ្លើង​ដាច់ និង​អន់​(វីដេអូ)

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​សែន​ជ័យ ឃុំ​រំចេក​ស្រុក​មេមត់ បាន​នាំ​គ្នា​រអ៊ូរទាំ​ពី​ភ្លើង​អគ្គិសនី​របស់​ក្រុមហ៊ុន​ឯកជន ពិបាក​ប្រើ​រអាក់រអួល ព្រមទាំង​បណ្ដាល​ឱ្យ​ខូចខាត​ឧបករណ៍​ប្រើប្រាស់ ក្នុង​នោះ​រួម​មាន ៖ ម៉ូ​ទ័​រ…

ខេត្ត​ត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​សែន​ជ័យ ឃុំ​រំចេក​ស្រុក​មេមត់ បាន​នាំ​គ្នា​រអ៊ូរទាំ​ពី​ភ្លើង​អគ្គិសនី​របស់​ក្រុមហ៊ុន​ឯកជន ពិបាក​ប្រើ​រអាក់រអួល ព្រមទាំង​បណ្ដាល​ឱ្យ​ខូចខាត​ឧបករណ៍​ប្រើប្រាស់ ក្នុង​នោះ​រួម​មាន ៖ ម៉ូ​ទ័​រ កង្ហារ និង​របស់​ប្រើប្រាស់​បន្ទាប់បន្សំ​មួយ​ចំនួន​ទៀត ជួនកាល​ដាច់​ក្នុង​១​យប់ រហូត​ដល់​១០​ដង​ក៏​មាន​ដែរ គឺ​ដូច​ភ្លើងស្តុប​ឆេះ​ខូច​អស់​ឧបករណ៍​ដែល​ប្រើ​ចរន្ត​។

បើ​តាម​អ្នក​ម្នាក់​ឈ្មោះ​លី អ៊ី​សាក់ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ​ប្រាប់​ឲ្យ ដឹង​ថា ភ្លើងអគ្គិសនី​គគីរ ដែល​បាន​ត​ភ្ជាប់​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​សែន​ជ័យ ប្រើ ប្រាស់​ជាង​៣០០​គ្រួសារ ក្នុង​ពេល​ដំបូង​ៗ មិន​មាន​បញ្ហា​ណាមួយ​កើតឡើង​នោះ​ទេ​។ ម្នាក់​ៗ​បាន​នាំ​គ្នា​សរសើរ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ដែល​បាន​យកចិត្តទុកដាក់​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ដាច់​ស្រយាល​មាន​អគ្គិសនី​ប្រើប្រាស់​នឹង​គេ លុះ​មក​ដល់​ពេល​នេះ​ស្រាប់តែ​អន់ចង់​អស់សាច់​។

អ្នក​ភូមិ​រូប​នេះ​ក៏​បាន​រៀបរាប់​បន្ត​ទៀត​ថា ចាប់តាំងពី​ប្រើប្រាស់​ភ្លើងអគ្គិសនី​ឯកជន​នេះ​រហូត​មក​ដល់​សព្វថ្ងៃ​មាន​រយៈពេល​ប្រមាណ​៤​ឆ្នាំ​មក​ហើយ តែ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ​នៅ​ក្នុង​ឆ្នាំ​២០២០ ភ្លើង​បាន​ចាប់ផ្ដើម​ចុះ​ខ្សោយ រអាក់រអួល​ធ្វើ​ឱ្យ​ឧបករណ៍​ប្រើប្រាស់​រួម​មាន ៖ កង្ហារ ម៉ូ​ទ័​រ​បូមទឹក​… ដោយ​ក្នុង​មួយ​ផ្ទះ​កង្ហារ​ខូច​៣ ទៅ​៤​គ្រឿង តាម​រយៈ​ការ​យក​នាឡិកា​មក​ស្ទង់​ភ្លើង​រដ្ឋ​មក​មិន​ដល់​២២០​វ៉ុល នោះ​ទេ​។

ដោយ​មើលឃើញ​កត្តា​បែប​នេះ​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​បាន​ស្នើ​សុំ​ទៅ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ឱ្យ​ជួយ​ដោះស្រាយ តែ​រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​ណាមួយ ពោល​គឺ​ចង់​ឲ្យ​ភ្លើងអគ្គិសនី​បាន​ប្រើប្រាស់​មាន​ថាមពល​ដូច​ដើម មិន​មាន​រអាក់រអួល​។ ចំពោះ​តម្លៃ​ភ្លើង​វិញ​កាលពី​ដំបូង​មួយ​គីឡូ​តម្លៃ​ជាង ១.០០០​រៀល លុះ​មក​ដល់​សព្វថ្ងៃ​ចុះ​នៅ​មួយ​គីឡូ​តម្លៃ​៧០០​រៀល​។ ភ្លើងអគ្គិសនី ធ្វើទុក្ខ​មាន​រយៈពេល​៤​ទៅ​៥​ខែ​ហើយ ។ ពួក​គាត់​មាន​ច​ម្ង​ល់​ភ្លើងអគ្គិសនី ដែល​ដាច់​រអាក់រអួល ព្រមទាំង​លោត​កា​បី​ន​ភ្លើង ល្ងាច​ឡើង​នាំ​គ្នា​ទៅ​បើក​កុងតាក់ ទើប​លើ​មាន​ប្រើប្រាស់​វិញ​។

សម្រាប់​ជា​សំណូមពរ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ចង់បាន គឺ​ធ្វើ​យ៉ាងណា​ឲ្យ​ក្រុមហ៊ុន​អគ្គិសនី និង​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​សម្រួល​អោយ​ថាមពល​អគ្គិសនី​គ្រប់​ចំនួន​ប្រើប្រាស់​បាន​ធម្មតា នោះ​ម្នាក់​ៗ​សប្បាយចិត្ត​ហើយ​។

តំណាង​ក្រុមហ៊ុន​អគ្គិសនី​គគីរ ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ មិថុនា​២០២០​ថា ក្រុមហ៊ុន​បាន​ដាក់​ឧបករណ៍​ត្រង់​ហ្វូ​ម៉ូ​ណូ​កម្លាំង​៥០ សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ភូមិ​សែន​ជ័យ ឃុំ​រំចេក ស្រុក​មេមត់ ប្រើប្រាស់​ក្នុង​គ្រា​ដំបូង​មិន​មាន​បញ្ហា​ណាមួយ​ចោទ​ឡើង​នោះ​ទេ​។ តែ​ដោយសារ​តម្រូវ​ការ​តាម​គ្រួសារ​នីមួយ​ៗ បាន​ប្រើប្រាស់​ឧបករណ៍​អគ្គិសនី​ជា​ច្រើន​លើស​ពី​កម្លាំង​អគ្គិសនី ដែល​ចែកចាយ ទើប​ជា​ហេតុ​បណ្ដាល​ឲ្យ​ភ្លើង​ចុះ​ខ្សោយ ហើយ​ណាមួយ​តំបន់​ខាងលើ​នៅ​ចុង​ទី​គេ ។

តំណាង​ក្រុមហ៊ុន​អគ្គិសនី​គគីរ ប្រាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា ដោយ​មាន​សំណូមពរ​ពី​អតិថិជន​ប្រើ​ប្រាស់​អគ្គិសនី ក្រុមហ៊ុន​របស់​គាត់​ក៏​បាន​ស្នើ​សុំ​ទៅ​អគ្គិសនី​កម្ពុជា ហើយ​ក៏​មាន​មន្ត្រី​បាន​ចុះ​មក​ពិនិត្យ​ចំនួន​៣​ដង នៅ​មិន​ទាន់​មានការ​ឆ្លើយ​តប​ពេលវេលា​ណាមួយ ដើម្បី​យក​ឧបករណ៍​ថ្មី​មក​បំពាក់​។ ហើយ​ឯកសារ​ដែល​បាន​ដាក់​ជូន​ទៅ​ក៏​ច្រើន​លើក​ច្រើន​សារ​ទៀត ផង​។ ដើម្បី​បញ្ចៀស​កុំឱ្យ​ប្រជាពលរដ្ឋ​រអ៊ូរទាំ​ពី​ការ​ប្រើប្រាស់​ភ្លើងអគ្គិសនី​ក្រុមហ៊ុន​គ្រោង​ដាក់​ត្រង់​ហ្វូ​ថ្មី កំលាំង (១០០​ទ្រី​)​នោះ នឹង​លែង​ជា​បញ្ហា​ចោទ​ទៀត​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ