ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៥​ខែ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ជាង​៤​ពាន់​ករណី និង​ឃាត់ខ្លួន​ជនសង្ស័យ​ជិត​៩​ពាន់​នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​៥​ខែ​កន្លង​មកនេះ សមត្ថកិច្ច​បា​នប​ង្រា​ប​បទល្មើស​គ្រឿងញៀន​បាន​ជាង​៤​ពាន់​ករណី និង​ឃាត់ខ្លួន​ជនសង្ស័យ​ជិត​៩​ពាន់​នាក់ ។ យោង​តាម​ស​ន្ទ​ករ​ថា ក្នុង​ពិធី​ដុត​បំផ្លាញ​គ្រៀង​ញៀន​នា​ឱកាស​អបអរសាទ​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​៥​ខែ​កន្លង​មកនេះ សមត្ថកិច្ច​បា​នប​ង្រា​ប​បទល្មើស​គ្រឿងញៀន​បាន​ជាង​៤​ពាន់​ករណី និង​ឃាត់ខ្លួន​ជនសង្ស័យ​ជិត​៩​ពាន់​នាក់ ។

យោង​តាម​ស​ន្ទ​ករ​ថា ក្នុង​ពិធី​ដុត​បំផ្លាញ​គ្រៀង​ញៀន​នា​ឱកាស​អបអរសាទ​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នៅ​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២០ នៅ​កោះ​ពេជ្រ លោកនាយ ឧត្ត​សេនីយ៍ មាស វរិ​ទ្ធ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ ប្រយុទ្ធ​ប្រឆាំង គ្រឿងញៀន បាន​លើក​ឡើង​ថា ក្នុង​រយៈពេល​៥​ខែ ដើមឆ្នាំ​២០២០ ការ​អនុវត្ត​ផែនការ យុទ្ធនាការ​ប្រយុទ្ធ​ប្រ​ឆាំ​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​៥ (​ពី​ថ្ងៃ​ទី​១​ខែមករា ដល់​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២០) របស់​រាជរដ្ឋាភិបាល​ត្រូវ​បាន​ចាត់តាំង​អនុវត្ត​យ៉ាង​សកម្ម​នូវ​វិធានការ​គន្លឹះ​ទាំង​៥ រួម​មាន ៖ វិធានការ​អនុ​វ​វត្ត​ច្បាប់​យើង​បង្ក្រាប​បាន ៤.៥១០​ករណី ឃាត់ខ្លួន​ជនសង្ស័យ បាន​៨.៩២៧​នាក់ រឹបអូស​គ្រឿង​ញៀ​បានជា ង​២០៩​គីឡូក្រាម ។

វិធានការ​អប់រំ​ផ្សព្វផ្សាយ ដោយ​បាន​គ្រប់​ដណ្តប់​ទៅ​លើ​អ្នក​មក​ទទួល យកសារ​អប់រំ​ចំនួន​ជាង​២​លាន​១​សែន​នាក់ ។

វិធានការ​ព្យាបាល និង​ស្តារ​នីតិសម្បទា​អ្នក​ញៀន​គ្រឿងញៀន​គ្រប់គ្រង​បាន អ្នក​ប្រើប្រាស់ និង​អ្នក​ញៀន​គ្រឿងញៀន​ចំនួន​១​ម៉ឺន​នាក់ ។

វិធានកា​រដ្ឋបាល​អនុវត្ត​បាន​ចំនួន​៦០៥​លើក លើ​៩​គោលដៅ និង​បាន​ធ្វើតេស្ត​រក​សារធាតុ​ញៀន លើ​មុខសញ្ញា​មាន​តម្រុយ​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ធំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ