ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ស្តារ​វិស័យ​ទេសចរណ៍​ឡើង​វិញ​កម្ពុជា​ហាក់​ងាក​ទៅ​ជំរុញ​សហគមន៍​អេកូ​ទេស​ចរណ៍

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កូ​វី​ដ១៩ ​បាន​ធ្វើ​ឲ្យ​កម្ពុជា​បាត់​ចំណូល​ពី​វិស័យ​ទេសចរណ៍​ហើយ​ពលរដ្ឋ​បាត់បង់​ការងារ​ធ្វើ​ជា​ច្រើន​នាក់​។ ការ​ស្តារ​ឡើង​វិញ​វិស័យ​នេះ មន្ត្រី​និង​វិស័យ​ឯកជន​កំពុង​ជំរុញ​ឲ្យ​សហគមន៍​ទេសចរណ៍ធម្មជាតិ​នៅ​កម្ពុជា ដែល​បាន​កក់​មិន​បាន​កែ​ច្នៃ​ជា​យូរ​មក​ហើយ​។ លោក ថោ​ង ខុន…

រាជធានីភ្នំពេញ ៖ កូ​វី​ដ១៩ ​បាន​ធ្វើ​ឲ្យ​កម្ពុជា​បាត់​ចំណូល​ពី​វិស័យ​ទេសចរណ៍​ហើយ​ពលរដ្ឋ​បាត់បង់​ការងារ​ធ្វើ​ជា​ច្រើន​នាក់​។ ការ​ស្តារ​ឡើង​វិញ​វិស័យ​នេះ មន្ត្រី​និង​វិស័យ​ឯកជន​កំពុង​ជំរុញ​ឲ្យ​សហគមន៍​ទេសចរណ៍ធម្មជាតិ​នៅ​កម្ពុជា ដែល​បាន​កក់​មិន​បាន​កែ​ច្នៃ​ជា​យូរ​មក​ហើយ​។

លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ជាមួយ​វិស័យ​ឯកជន បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហគមន៍​ទេសចរណ៍​ជា​ច្រើន​នៅ​ពេល​នេះ​ដើម្បី​លើកទឹកចិត្ត​ឲ្យ​មានការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​តាម​សហគមន៍​។

កាលពី​ថ្ងៃ​ទី​២១ ​ខែមិថុនា​ ឆ្នាំ​២០២០ លោក​បាន​ចុះ​ទៅ​សហគមន៍​ទេសចរណ៍​ខ្នារ​ពោធិ៍ ក្នុងស្រុក​សូទ្រនិគម ខេត្តសៀមរាប​ នៅ​ទីនោះ​គឺជា​តំបន់​កម្រ​និង​ពិសេស​មួយ ដែល​គេ​ហៅ​ថា​ព្រៃកោងកាង​ដីគោក​។ រដ្ឋ​ម​ន្ត្រី​ក្រសួងទេសចរណ៍​បាន​ប្រកាស​ថា​នឹង​ខិតខំ​អភិវឌ្ឍន៍​ទីនោះ​ឲ្យ​ក្លាយជា​គោលដៅ​ទេសចរណ៍​មួយទៀត​របស់​ខេត្ត​សៀម​រា​ប។

នៅ​ទីនោះ លោក ថោ​ង ខុន ថែម​ទាំង​បាន​បញ្ជាក់​ថា អន្តរក្រសួង​ដែល​មាន​ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម ភាគី​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត បាន​កំពុង​សហការ​គ្នា​ដើម្បី​រៀបចំ​ការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​សហគមន៍​ទេសចរណ៍ធម្មជាតិ និង​អេកូ​ទេសចរណ៍​បាន​មួយ​ចំនួន នៅ​កម្ពុជា​ឲ្យ​ក្លាយជា​គោលដៅ​ទេសចរណ៍​កាន់តែ​សកម្ម​។

សហគមន៍​ដែល​កម្ពុជា​កំពុង​ជំរុញ​អភិវឌ្ឍន៍​នោះ មាន សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត ស្ថិត​នៅ​ឃុំ​ជី​ផាត ឆាយ​អា​រ៉ែ​ង ស្ថិត​នៅ​ក្នុងស្រុក​ថ្ម​បាំង ខេត្តកោះកុង សហគមន៍​ទេសចរណ៍​កោះ​ទ្រង់ ក្នុង​ខេត្តក្រចេះ សហ​គមន៍​ទេសចរណ៍​កំពង់​ភ្លុក ក្នុង​ខេត្ត​សៀម​រាម សហគមន៍​ទេសចរណ៍ បន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ សហគមន៍​អេកូ​ទេសចរណ៍​ម្លប់​បៃតង ខេត្ត​កំពង់​ស្ពី និង​សហគមន៍​ទេសចរណ៍​ជា​ច្រើន​ទៀត ដែល​មាន​សក្តានុពល​។

វិស័យ​ទេសចរណ៍​កម្ពុជា​ត្រូវ​គេ​ឲ្យ​តម្លៃ​ថា​ជា​មាស​ប៉ៃ​តង ក្រៅពី​ប្រាសាទបុរាណ វប្បធម៌​ដ៍​ចំណាស់ ខ្មែរ​មាន​ធនធានធម្មជាតិ មានព្រៃ សត្វព្រៃ ជីវចម្រុះ សមុទ្រ ភ្នំ ទឹកជ្រោះ ដែល​សុទ្ធ​សឹង​ជា​សក្តានុពល​ទេសចរណ៍​។

លោក​ថោ​ង ខុន ​ថា​ការ​ជំរុញ​សហគមន៍​អេ​អូ​ទេសចរណ៍​ជា​រឿង​សំខាន់​នៅ​ពេល​នេះ ហើយ​លោក​សង្ឃឹមថា​អេកូ​ទេសចរណ៍​កម្ពុជា​នឹង​មាន​ភាព​ល្បីល្បាញ​ទាំង​ក្នុង​តំបន់​និង​សកលលោក​។ លោក​បាន​លើក​ឡើង​ថា ដូច​ជា​ករណី សហគមន៍​អេកូ​ទេសចរណ៍​ទឹក​ជប់​ខ្នារ​ពោធិ៍ គឺ​ពិតជា​មោទនភាព​ធំ​ណាស់​សម្រាប់​ស្រុក​សូទ្រនិគម​ខេត្តសៀមរាប និង​ប្រទេស​ជាតិ​ទាំងមូល​។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​បញ្ជាក់​ថា គេ​ធ្លាប់តែ​ឮ​ព្រៃកោងកាង​សមុទ្រ តែ​នេះ​នៅ​ខេត្តសៀមរាប​មាន​ដើម​កោង​កាង​បាន​ដុះ​ជា​ច្រើន​ជិត ១០០​ហិ​កតា ដែល​មាន​ខ្យល់​បរិសុទ្ធ បរិយាកាស​ស្ងប់ស្ងាត់ ដោយ​​សម្បូរ​​ដោយ​បក្សាបក្សី​ជា​ច្រើន​ប្រភេទ​។

ស្រប​ពេល​មិន​ទាន់​មក​ដល់​នូវ​អ្នក​ទេសចរណ៍​បរទេស​ឡើង​វិញ​កម្ពុជា​បាន​កំពុង​ចលនា​ដើរ​កម្សាន្ត​ក្នុងស្រុក​។​ ក្នុង​រយៈពេល​៣​ស​ប្តា​ហ៍ ក្នុង​ខែមិថុនា នេះ ​ប្រជា​ពលរដ្ឋ​ជាង​៤៥​ម៉ឺន​នាក់​បាន​ដើរ​កម្សាន្ត​ចំនួន​នេះ​កើនឡើង​ប្រមាណ ៧.២៤% ធៀប​ទៅ​នឹង​រយៈ​ដូច​គ្នា​នា​ខែឧសភា​។

ជា​ការ​ត្រៀម​ទទួលភ្ញៀវ​ទេ​ចរណ៍​ឡើង​វិញ​ក្រោយ​ពី​វិបត្តិ​កូ​វី​ដ​១៩ ប្រទេស​ដែល​មាន​សក្តានុពល​នេះ ហាក់​បាន​កំពុង​រៀបចំ​ស្តារ​ឡើង​វិញ​នូវ​ហេ​ដ្ឋា​ចរ​នា​សម្ព័ន្ធ​ទេសចរណ៍​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ជាង​មុន​។ នៅ​ឯ​ទឹកដី​អង្គរ អាជ្ញាធរ​កំពុង​បាន​រៀន​ចំ​សោភ័ណ​ភាព​បរិវេណ​អង្គរ ដូច​ជា​លាង​សម្អាត​ប្រាសាទ ដាំ​ស្មៅ ដាំ​ដើម​ឈើ រៀបចំ​កន្លែង​ប​ដិ​សណ្ឋាគារ​កិច្ច និង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ផ្សេង​ៗ​ទៀត ដើម្បី​ទាក់ទាញ​និង​បង្ករ​ភាព​កាន់​ងាយស្រួល​ដល់​អ្នក​ទេសចរណ៍​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ