ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្វី​ដែល​អ្នក​ត្រូវធ្វើ និងចៀសវាង​ពេល​ដែល​ព្យាយាម​សន្សំ​លុយ

3 ឆ្នាំ មុន

ផល​ប៉ះពាល់​ដែល​បង្ក​ឡើង​ព្រោះតែ​កូ​វី​ដ ១៩ បាន​ផ្តល់​ជាស​ម្ភា​ធ​ដល់​មនុស្ស​គ្រប់គ្រាន់​ហើយ ដូច្នេះ​មនុស្ស​ជា​ច្រើន​ប្រហែលជា​មិន​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​គិត​ពី​បញ្ហា​ហិរញ្ញវត្ថុ​ដែល​ខ្លួន​មាន​ទេ​។ ប៉ុន្តែ​ប្រសិនបើ​អ្នកមាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​សន្សំ​លុយ អ្នក​អាច​ក្រោកឈរ​ពី​ស្ថាន​ការ​មិន​ប្រាកដប្រជា​នេះ​បាន​លឿន​ជាង​អ្នក​ដទៃ​។មិន​ថា​អ្នក​កំពុង​ស្ថិត​ក្នុង​ស្ថាន​ការ​ហិរញ្ញវត្ថុ​បែប​ណា​ទេ ប្រសិនបើ​អ្នក​ចង់​សន្សំ​លុយ​ឲ្យ​បាន​ជោគជ័យ ចូរ​ពិចារណា​លើ​ដំបូន្មាន​ដែល​មាន​ដូច​ខាងក្រោម​នេះ​៖ ១. ពិនិត្យ​មើល​គោលដៅ​ឡើង​វិញការ​កំណត់​ចំនួន​សន្សំ​ជា​រៀង​រាល់​ខែ​គឺ​ពិតជា​សំខាន់​ណាស់​ប្រសិនបើ​អ្នក​ចង់​សន្សំ​លុយ​ឲ្យ​បាន​ជោគជ័យ…

ផល​ប៉ះពាល់​ដែល​បង្ក​ឡើង​ព្រោះតែ​កូ​វី​ដ ១៩ បាន​ផ្តល់​ជាស​ម្ភា​ធ​ដល់​មនុស្ស​គ្រប់គ្រាន់​ហើយ ដូច្នេះ​មនុស្ស​ជា​ច្រើន​ប្រហែលជា​មិន​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​គិត​ពី​បញ្ហា​ហិរញ្ញវត្ថុ​ដែល​ខ្លួន​មាន​ទេ​។ ប៉ុន្តែ​ប្រសិនបើ​អ្នកមាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​សន្សំ​លុយ អ្នក​អាច​ក្រោកឈរ​ពី​ស្ថាន​ការ​មិន​ប្រាកដប្រជា​នេះ​បាន​លឿន​ជាង​អ្នក​ដទៃ​។
មិន​ថា​អ្នក​កំពុង​ស្ថិត​ក្នុង​ស្ថាន​ការ​ហិរញ្ញវត្ថុ​បែប​ណា​ទេ ប្រសិនបើ​អ្នក​ចង់​សន្សំ​លុយ​ឲ្យ​បាន​ជោគជ័យ ចូរ​ពិចារណា​លើ​ដំបូន្មាន​ដែល​មាន​ដូច​ខាងក្រោម​នេះ​៖

១. ពិនិត្យ​មើល​គោលដៅ​ឡើង​វិញ
ការ​កំណត់​ចំនួន​សន្សំ​ជា​រៀង​រាល់​ខែ​គឺ​ពិតជា​សំខាន់​ណាស់​ប្រសិនបើ​អ្នក​ចង់​សន្សំ​លុយ​ឲ្យ​បាន​ជោគជ័យ ប៉ុន្តែ​ប្រសិនបើ​ប្រាក់​ចំណូល​របស់​អ្នក​មានការ​ផ្លាស់​ប្តូរ នោះ​អ្នក​ក៏​ត្រូវ​កែសម្រួល​គោលដៅ​សន្សំ​របស់​អ្នក​ដែរ​។ ប្រសិនបើ​អ្នក​មិន​មាន​សមត្ថភាព​ក្នុង​ការ​សន្សំ​ក្នុង​ចំនួន​ដែល​ធ្លាប់​បាន​កំណត់​ពី​មុន​មក​ទេ អ្នក​គួរតែ​កាត់​បន្ថយ​តាម​ស្ថាន​ការ​ដែល​អ្នក​កំពុង​ស្ថិត​ក្នុង​។ ចូរ​ចង​ចាំ​ថា ទម្លាប់​សន្សំ​លុយ​មាន​សារៈសំខាន់​ជាង​ចំនួន​ដែល​អ្នក​សន្សំ​។

២. កុំ​ប្រើ​លុយ​សន្សំ​ដោយ​មិន​មាន​ផែនការ​ច្បាស់លាស់
ប្រសិនបើ​អ្នកមាន​ប្រាក់​សន្សំទុក​សម្រាប់​ពេល​មាន​អាសន្ន អ្នក​គួរតែ​ប្រើ​វា​ពេល​ដែល​អ្នក​ខ្វះខាត ប៉ុន្តែ​អ្នក​ត្រូវ​វិភាគ​ពី​ចំនួន​ដែល​អ្នក​ត្រូវការ​ជា​មុន​សិន​មុន​ពេល​សម្រេចចិត្ត​ប្រើ​វា និង​កត់​ត្រាទុក​នូវ​អ្វី​ដែល​អ្នក​ចំណាយ​លើ​។
ពេល​ដែល​ស្ថាន​ការ​នឹងធឹង​វិញ​ហើយ អ្នក​នឹង​ត្រូវ​សន្សំ​លុយ​ទុក​សា​ជា​ថ្មី ហើយ​អ្នក​ត្រូវ​តែ​មាន​សមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​វា​ដែរ​។ អ្នក​គួរតែ​កំណត់​ចំនួន​លុយ​ដែល​អ្នក​ចង់​ទុក​ដាច់ខាត​ក្នុង​គណនី​សន្សំ​ដើម្បី​ឲ្យ​អ្នក​ស្ងប់​អារម្មណ៍​។

៣. កុំ​ដក​លុយ​សន្សំ​ញឹកញាប់​ពេក
អ្នក​ត្រូវ​តាមដាន​លើ​ការ​ដក​លុយ​សន្សំ​ឲ្យ​បាន​ដិត​ដល់​។ ពេល​ដែល​អ្នក​ជួប​ការ​ខ្វះខាត​ផ្នែក​លុយ អ្នក​ត្រូវ​វិភាគ​មើល​ថា​មូលហេតុ​អ្វី​បានជា​អ្នក​មិន​មាន​លុយ​គ្រប់គ្រាន់​សម្រាប់​ការ​ចាយវាយ​។ វា​អាច​មក​ពី​អ្នក​ព្យា​យាន​សន្សំ​លុយ​ច្រើន​ពេក​រហូត​អ្នក​មិន​មាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​ការ​ចាយវាយ ឬ​វា​អាច​មក​ពី​ទម្លាប់​ចាយវាយ​ខ្ជះខ្ជាយ​ដែល​អ្នក​ត្រូវ​បញ្ឈប់​ឬ​កាត់​បន្ថយ​ជាដើម​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ