ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Klopp សម្រក់​ទឹកភ្នែក​ក្រោយ​ដឹកនាំ Liverpool ឈ្នះ​ជើងឯក​លី​គលើកដំបូង

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ លោក Jurgen Klopp អ្នកចាត់ការ​ទូទៅ​ក្លិប​ហង្ស​ក្រហម Liverpool បាន​ធ្វើ​បទ​សម្ភាសន៍​ជាមួយ​ទូរទស្សន៍ Sky Sports…

ប្រទេស​អង់គ្លេស ៖ លោក Jurgen Klopp អ្នកចាត់ការ​ទូទៅ​ក្លិប​ហង្ស​ក្រហម Liverpool បាន​ធ្វើ​បទ​សម្ភាសន៍​ជាមួយ​ទូរទស្សន៍ Sky Sports ទាំង​ទឹកភ្នែក បន្ទាប់​ពី​បានដឹកនាំ​ក្រុមនេះ ​ឱ្យ​ឈ្នះ​ពានរង្វាន់​ក្រប​ខណ្ឌ Premier League ជា​លើក​ដំបូង​ក្រោយ​ខកខាន​អស់​រយៈពេល ៣០​ឆ្នាំ ។

Liverpool ត្រូវ​បាន​ប្រកាស​ក្លាយជា​ម្ចាស់​ជើង​រដូវ​កាល​នេះ ជាផ្លូវការកាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់​ពី​ក្រុម​ Manchester City បាន​រងបរាជ័យក្រោមថ្វីជើង​ក្រុម​តោ​ខៀវ Chelsea ដោយ​លទ្ធផល ២-១​។

លោក Jurgen Klopp បាន​សម្រក់​ទឹកភ្នែក​នៅ​ពេល​ធ្វើ​បទ​សម្ភាសន៍​ជាមួយ​ទូរទស្សន៍ Sky Sports ដោយ​លោកបាន​និយាយ​ថា «​ខ្ញុំ​គ្មាន​ពាក្យ​អ្វី​ដែល​ត្រូវ​និយាយ​ទេ។ ខ្ញុំ​មិន​ដែល​គិត​ថា​ខ្ញុំ​នឹង​មាន​អារម្មណ៍​បែប​នេះ​ឡើយ​»។

លោកបានបន្តទៀតថា «វា​ពិតជា​ច្រើន​ជាង​អ្វី​ដែល​ខ្ញុំ​ធ្លាប់​គិត​ថា​ អាច​ធ្វើ​ទៅ​បានក្នុង​ការ​ក្លាយជា​ម្ចាស់​ជើងឯក​ជាមួយ​ក្លិប​នេះ ​គឺ​ពិតជា​មិន​គួរ​ឱ្យ​ជឿ​។ ខ្ញុំ​ដឹង​ថា​វា​ពិបាក​ណាស់​សម្រាប់​ប្រជាជន​នៅ​ពេល​នេះ ប៉ុន្តែ​យើង​មិន​អាច​ទប់ចិត្ត​បាន​ទេ​។ យើង​នឹង​រីករាយ​ជាមួយ​អ្នកគាំទ្រ​របស់​យើង នៅ​ពេល​ណា​ដែល​យើង​អាច​ធ្វើ​បាន​»​។

សូម​បញ្ជាក់​ជូន​ថា​លោក Jurgen Klopp ត្រូវ​បាន​គេ​ចាត់ទុកជា​គ្រូបង្វឹក​ដ៏​អស្ចារ្យមួយរូប​របស់​ប្រវត្តិសាស្រ្តក្រុម Liverpool បន្ទាប់​ពី​បាន​ដឹកនាំ​ក្រុម​មួយ​នេះ ឱ្យ​ឈ្នះ​ពានរង្វាន់ Premier League, Champions League, Super Cup និង Club World Cup ចាប់តាំងពីរូព​លោក​ចូល​មក​ដឹកនាំ​កាលពី​ឆ្នាំ ២០១៥ ៕

អត្ថបទពាក់ព័ន្ធ៖ បរាជ័យរបស់ Man City ជួយឱ្យ​ Liverpool ក្លាយជាជើងឯក Premier League