ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បរាជ័យរបស់ Man City ជួយឱ្យ​ Liverpool ក្លាយជាជើងឯក Premier League

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ ការ​រង់ចាំ​រយៈពេល ៣០ឆ្នាំ​របស់​ក្រុម​ហង្ស​ក្រហម Liverpool ដើម្បី​ដណ្តើម​បាន​ជើងឯក​លី​គ​កំពូល​អង់គ្លេស​ត្រូវ​បាន​បញ្ចប់ បន្ទាប់​ពី​ក្រុម Manchester City បាន​ចាញ់​ក្រុម​តោ​ខៀវ…

ប្រទេស​អង់គ្លេស ៖ ការ​រង់ចាំ​រយៈពេល ៣០ឆ្នាំ​របស់​ក្រុម​ហង្ស​ក្រហម Liverpool ដើម្បី​ដណ្តើម​បាន​ជើងឯក​លី​គ​កំពូល​អង់គ្លេស​ត្រូវ​បាន​បញ្ចប់ បន្ទាប់​ពី​ក្រុម Manchester City បាន​ចាញ់​ក្រុម​តោ​ខៀវ Chelsea ដោយ​លទ្ធផល ២-១ កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ដែល​ធ្វើ​ឱ្យ​មានការ​បញ្ជាក់​ជា​ផ្លូវការ​ថា Liverpool គឺជា​ម្ចាស់​ជើងឯក​ក្រប​ខណ្ឌ Premier League រដូវ​កាល ២០១៩-២០​។

សូម​ជម្រាប​ជូន​ថា នេះ​គឺជា​ការ​ឈ្នះ​ជើងឯក Premier League លើក​ទី​១៩ របស់​ក្រុម Liverpool ក្រោម​ការ​ដឹកនាំ​របស់​លោក Jürgen Klopp និង​ជា​លើក​ដំបូង​របស់​ពួក​គេ​ចាប់តាំងពី​ការ​ឈ្នះ​ចុង​ក្រោយ​នៅ​រដូវ​កាល ១៩៨៩-៩០ ។

បើ​ទោះបីជា​វិធានការ​ពី​រដ្ឋាភិបាល​អង់គ្លេស​បាន​ជម្រុញ​ឱ្យ​ស្នាក់​នៅផ្ទះ​ក៏​ដោយ ក៏​ក្រុម​អ្នកគាំទ្រ​ហង្ស​ក្រហម​រាប់​ពាន់​នាក់ បាន​ធ្វើការ​ប្រមូលផ្តុំ​គ្នា​នៅ​ខាងក្រៅ Anfield ដើម្បី​អបអរ​ជ័យជម្នះ​របស់​ក្រុម​ខ្លួន​។​ខណៈ​ដែល​កីឡាករ​មួយ​ចំនួន​របស់ Liverpool រួម​ទាំង​អ្នកចាំទី Alisson, ខ្សែការពារ Virgil van Dijk និង​ខ្សែបម្រើ Alex Oxlade-Chamberlain បាន​អបអរសាទរ​ជាមួយ​គ្នា​តាម​រយៈ​វី​ដេ​អូ Live ។

សូម​បញ្ជាក់​ជូន​ថា បើ​ទោះបីជា​ក្រុម Liverpool បាន​ក្លាយជា​ម្ចាស់​ជើងឯក​រដូវ​កាល​នេះ ប៉ុន្តែ​នៅ​សល់​ចំនួន ៧​ប្រកួត​ទៀត​សម្រាប់​ក្រុម​នីមួយ​ៗ ដែល​ត្រូវ​លេង​ដើម្បី​បញ្ចប់​រដូវ​កាល ២០១៩-២០ ដែល​រង​ផល​ប៉ះ​ពាន់​ដោយសារ​តែ​ការ​រីក​រាល​នៃ​វីរុស​កូ​វី​ដ​១៩៕ (ដកស្រង់​ចេញពី៖ BBC)

វីដេអូការប្រកួតរវាងក្រុម Chelsea នឹង Man City ៖

https://www.youtube.com/watch?v=EasWagnJvSI