ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​១៣​នាក់ ពាក់ព័ន្ធ​គ្រឿងញៀ.ន

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២០ សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​តាម​បណ្តា កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​មួយ​ចំនួន ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​១៣​នាក់…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២០ សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​តាម​បណ្តា កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​មួយ​ចំនួន ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​១៣​នាក់ ០៥​ករណី​ផ្សេង​គ្នា ជា​បន្តបន្ទាប់​ដូច​ភ្លៀងរលឹម ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ។

ការ​បង្ក្រាប​គ្រឿងញៀន​ទាំង​៤​ករណី​រួម​មាន ៖
ករណី​ទី​១ ៖ នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២០ សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ កម្លាំង​ជំនាញ​អាវុធហត្ថ​ខណ្ឌ​កំ​បូល ចុះ​បង្ក្រាប​ករណី​គ្រឿងញៀន​មួយ​កន្លែង​ស្ថិត​នៅ​បន្ទប់​ជួល​គ្មាន​លេខ ស្ថិត​នៅ​មុខ​ផ្សារ​អង្គ ភូមិ​អង្គ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ឃាត់​ខ្លូ​ន​បាន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ឃុន ជី​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ បច្ចុប្បន្ន​ស្នាក់​នៅ ភូមិ​អង្គ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ករណី​ទី​២ ៖ ក្រោយ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ឃុន ជី​ន យក​មក​សួរនាំ​រួច ទើប​នៅ​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​២៤ ខែមិថុនា តាម​ការ​ចង្អុលបង្ហាញ​របស់​ជនសង្ស័យ​ខាងលើ​នេះ សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ កម្លាំង​ជំនាញ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ​កំ​បូល អាវុធហត្ថ​ខណ្ឌទួលគោក និង​អាវុធហត្ថ​ខណ្ឌដូនពេញ ដឹកនាំ​បង្ក្រាប​ដោយ​លោក​វរសេនីយ៍ទោ ប៉ាន់ សុភាព បាន​បន្ត​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៥​នាក់​បន្ថែម​ទៀត នៅ​ចំណុច​ផ្ទះ​លេខ​៩១​និង​៩២ ផ្លូវ​រថភ្លើង ភូមិ​២ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។ ជនសង្ស័យ​ទាំង​០៥​នាក់​៖ ១.​ឈ្មោះ ប៉ែន សុ​ផា​នី​ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​, ២.​ឈ្មោះ​ទឹម ថា​វ៉ា​ន់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​, ៣.​ឈ្មោះ ផា​ន់ ម៉េ​ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ​, ៤.​ឈ្មោះ មុត រស្មី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​, និង​៥.​ឈ្មោះ ពួន លិ​ក្ខ​ណា ភេទ​ស្រី អាយុ​២៤​ឆ្នាំ ។

ករណី​ទី​៣ ៖ នៅ​វេលា​ម៉ោង​១៨​និង​៤០​នាទី ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២០ កម្លាំង​ល្បាត​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នាក់ ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ នៅ​ចំណុច ផ្លូវជាតិ​៦A ស្ថិត​ភូមិ​ចំបក់​មាស សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។ ជនសង្ស័យ​ទាំង​០៤​នាក់ ៖ ១.​ឈ្មោះ​ហ៊ី តី ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ ភូមិ​ព្រែក​ឈៀង ឃុំ​ឫស្សី​សាញ់ ស្រុក​ព្រែក​ឈៀង ខេត្តព្រៃវែង​, ២.​ឈ្មោះ ប្រ​ន ព្រួ​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ​គោក​តា​ចាន់ ឃុំ​គោក​ចក ស្រុក​សៀមរាប ខេត្តសៀមរាប​, ៣. ឈ្មោះ អូន ផាត ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ស្លែង ឃុំ​ជី​បា ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​, ៤. ឈ្មោះ រិ​ន ភារ​ម្យ ភេទ​ប្រុស អាយុ​៣៨ មុខរបរ​កម្មករ​ឡឥដ្ឋ មាន​ទីលំនៅ ភូមិ​០២ ស្រុក​កងមាស ខេត្តកំពង់ចាម ។

ករណី​ទី​៤ ៖ នៅ​វេលា​ម៉ោង​០២​និង​៣០​នាទី​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២០ កម្លាំង​ល្បាត​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ បាន​ធ្វើការ​ពួនស្ទាក់ និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០២​នាក់ ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​នូវ​សារធាតុ​ញៀន ដោយ​ខុសច្បាប់ នៅ​ចំណុច​ផ្លុ​វ​ជាតិ​លេខ​៥ ទល់មុខ​ឃ្លាំង​សាំង​សូ​គី​មិច ភូមិ​ពោធិ៍​មង្គល សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។
ជនសង្ស័យ​ទាំង​០២​នាក់ ៖ ទី​១ ឈ្មោះ ខៀវ វិសាល ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ភូមិ​ទ​ទាំង​កន្សោម​អក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​, ទី​២ ឈ្មោះ រិ​ទ្ធ ដា​រ៉ូ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ភូមិ​កំពង់ធំ ឃុំ​គី​រី​វន្ត ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

ករណី​ទី​៥ ៖ នៅ​វេលា​ម៉ោង​០២​និ​ហ​៥០​នាទី​រំលង​អ​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២០ កម្លាំង​ល្បាត​របស់ អាវុធហត្ថ​ខណ្ឌចំការមន បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​នូវ​សារធាតុ​ញៀន ដោយ​ខុសច្បាប់ នៅ​ចំណុច​ស្ថានីយ៍​បូមទឹក ផ្លូវ​លេខ​២៧១​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។ ជនសង្ស័យ​មានឈ្មោះ ដៀប វាសនា ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ ស្នាក់​នៅផ្ទះ​ជូ​ល​គ្មាន​លេខ ផ្លូវលំ ភូមិ​ទួលរ​ការ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ មុខរបរ​មិន​ពិតប្រាកដ ។

ចាប់​យក​វត្ថុ​តាង​សរុប​រួម​មាន ៖
-​ក្រាម​ពណ៌​ស​ថ្លា ចំនួន ២០​កញ្ចប់ (​ធំ​១​កញ្ចប់​)
-​ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយ​ចំនួន
-​សម្ភារៈ​សម្រាប់​សេព​គ្រឿងញៀន​មួយ​ចំនួន

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​១៣​នាក់​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​បង្ក្រាប​បទល្មើស​គ្រឿងញៀន អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុងធ្វើការ​សួរ​ចម្លើយ និង​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ