ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេច​រូប​អតីត​មេដឹកនាំ​កំពូល​អាល់​កៃ​ដា ក្នុង​កីឡដ្ឋាន​បាល់ទាត់​ប្រទេស​អង់​គ្លេស

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​អង់គ្លេស​បាន​រាយការណ៍​ថា​ក្រុម Leeds United បាន​ដក​រូប​ក្រដាសកាតុង​របស់​អតីត​មេដឹកនាំ​អាល់​កៃ​ដា Osama bin Laden ចេញពី​កន្លែង​អង្គុយ​ក្នុង​កីឡដ្ឋាន…

ប្រទេស​អង់គ្លេស ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​អង់គ្លេស​បាន​រាយការណ៍​ថា​ក្រុម Leeds United បាន​ដក​រូប​ក្រដាសកាតុង​របស់​អតីត​មេដឹកនាំ​អាល់​កៃ​ដា Osama bin Laden ចេញពី​កន្លែង​អង្គុយ​ក្នុង​កីឡដ្ឋាន Elland Road របស់​ខ្លួន បន្ទាប់​ពី​វា​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​រូបថត​មួយ​សន្លឹក ដែល​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម Twitter កាលពី​ពេល​ថ្មី​ៗ​នេះ ។

ដោយសារ​តែ​ការ​ប្រកួត​តម្រូវ​ឱ្យ​លេង​ដោយ​មិន​មាន​អ្នកគាំទ្រ​ទស្សនា​ក្នុង​កីឡដ្ឋាន ដែល​ជា​ផ្នែក​មួយ​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​១៩ ក្លិប​បាល់ទាត់​ជា​ច្រើន​បាន​ប្រើប្រាស់​រូបថត​អ្នកគាំទ្រ​ធ្វើ​ពី​ក្រដាសកាតុង ដើម្បី​បំពេញ​កៅអី​ដែល​ទំនេរ​របស់​ខ្លួន ហើយ​ក្នុង​នោះ​ក្រុម Leeds United នៅ​ក្រប​ខណ្ឌ Championship របស់​អង់គ្លេស​ក៏​ធ្វើ​ដូចនេះ​ផង​ដែរ ។

គេហទំព័រ BBC បាន​ដកស្រង់​សម្តី​ក្លិប Leeds United ដោយ​ពួក​គេ​បាន​លើក​ឡើង​ថា ពួក​គេ​នឹង​ធានា​មិន​ឱ្យ​មាន​រូបភាព​មិន​ប្រក្រតី​ណាមួយ​កើតឡើង​ទៀត​ទេ នៅ​មុន​ការ​ប្រកួត​ថ្ងៃ​សៅរ៍ ទី​២៧ ខែមិថុនា ទល់​នឹង​ក្រុម Fulham ដែល​ជា​ការ​វិល​ត្រឡប់​មក​រក​សកម្មភាព​ប្រកួតប្រជែង​ឡើង​វិញ បន្ទាប់​ពី​ត្រូវ​បាន​ផ្អាក​ចាប់តាំងពី​ខែមីនា ដោយសារ​តែ​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​១៩​។

សូម​បញ្ជាក់​ថា នេះ​មិនមែន​ជា​លើក​ដំបូង​ឡើយ ដែល​មានរឿង​ស្រ​ដៀង​គ្នា​បែប​នេះ​កើតឡើង​ក្នុង​បាល់ទាត់ បន្ទាប់​ពី​កាលពី​ខែឧសភា ក្លិប​នៅ​លី​គ​កំពូល​កូរ៉េ​ខាងត្បូង FC Seoul ត្រូវ​បាន​រង​ពិន័យ​ពី​ស្ថាប័ន K-League គិត​ជា​ទឹកប្រាក់​ចំនួន ១០០​លាន​វ៉ុ​ន (៨២.០០០​ដុល្លារ​អា​មេ​រិ​ក​) សម្រាប់​ការ​ប្រើប្រាស់​តុក្កតា​សិច ដើម្បី​បំពេញ​កៅអី​ទំនេរ អំឡុង​ពេល​ការ​ប្រកួត​បិទទ្វារ​កីឡដ្ឋាន​៕ (ដកស្រង់​ចេញពី CNA)

ទិដ្ឋភាព​ការប្រកួតបិទទ្វារកីឡដ្ឋាននៅ​កូរ៉េ​ខាង​ត្បូង​ដាក់រូប​តុក្កតា​ដើម្បី​បំពេញ​កៅអី​ទំនេរ​
ទិដ្ឋភាព​ការប្រកួតបិទទ្វារកីឡដ្ឋាននៅ​កូរ៉េ​ខាង​ត្បូង​ដាក់រូប​តុក្កតា​ដើម្បី​បំពេញ​កៅអី​ទំនេរ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ