ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា​ទេ​! លួច​បង្កប់​ឈើ​ជិត​១០​ម៉ែត្រគូប​ក្នុង​ទឹកស្រះ​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ឈើ​ក្តារ​ផ្ចឹក​ប្រភេទ​លេខ​១ ជិត​១០​ម៉ែត្រគូប ត្រូវ​បាន​រឹបអូស​ទៅ​រក្សា​ទុក​នៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ដុ​ង​ក្រឡ ទុកជា​សម្បត្តិ​រដ្ឋ ក្រោយ​ពី​ប្រទះ​ឃើញ​បង្កប់​ក្នុង​ស្រះ​ទឹក​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​រិ​ទ្ធី​សែន​ជ​យ័​២(​ភូមិ​ឧ​ប​សម្ព​ន្ត័​) ឃុំ​អូរ​ស្វាយ…

ខេត្តស្ទឹងត្រែង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ឈើ​ក្តារ​ផ្ចឹក​ប្រភេទ​លេខ​១ ជិត​១០​ម៉ែត្រគូប ត្រូវ​បាន​រឹបអូស​ទៅ​រក្សា​ទុក​នៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ដុ​ង​ក្រឡ ទុកជា​សម្បត្តិ​រដ្ឋ ក្រោយ​ពី​ប្រទះ​ឃើញ​បង្កប់​ក្នុង​ស្រះ​ទឹក​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​រិ​ទ្ធី​សែន​ជ​យ័​២(​ភូមិ​ឧ​ប​សម្ព​ន្ត័​) ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ កាលពី​ម៉ោង​៩​ម៉​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២០​។

តាម​ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា ក្រោយ​ការ​ទទួល​ព័ត៌មាន​ស្តី​ពី​ការ​លាក់​ឈើ​នៅ​ក្នុង​ស្រះ​ទឹក​ចំណុច​ខាងលើ កម្លាំង​កងរាជអាវុធហត្ថ​ចុះ​បង្ក្រាប ដោយ​មានការ​សម្របសម្រួល​ពី​លោក វង្ស សាវ៉ា​ត ព្រះរាជអាជ្ញា​រង​សាលា​ដំបង​ខេត្ត​។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​កម្លាំង​កងរាជអាវុធហត្ថ​ចុះ​ជាន់​ជាប់​លើ​ទីតាំង​បទល្មើស ទើប​កម្លាំង​នគរបាល​ស្រុក​ចុះ​បន្តបន្ទាប់​។ ក្រោយ​ពី​ការ​បង្ក្រាប​រឹបអូស​វត្ថុ​តាង​ជាក់ស្តែង កម្លាំង​កងរាជ​អាវុធហត្ថ​បាន​កសាង​សំណុំរឿង​ប្រគល់​ទៅ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បន្ត​នីតិវិធី​។

មន្ត្រី​រដ្ឋបាល​ព្រៃឈើ​សង្កាត់​ដុ​ង​ក្រ បានអោយ​ដឹង​ថា ឈើ​ល្មើសច្បាប់​ខាងលើ ជា​ប្រភេទ​ឈើ​ផ្ចឹក​អា ជា​ក្តា​ចំនួន​១៤៤​សន្លឹក ស្មើនឹង​៨,៨១ ៨​ម៉ែត្រគូប​។ បន្ទាប់​រឹបអូស​ឈើ​ក្តា​ខាងលើ មន្ត្រី​ជំនាញ​បាន​ប្រើប្រាស់​រថយន្ត និង​គោ​យន្ត​កន្ត្រៃ​ដឹក​ជញ្ជូន​ទៅ​រក្សា​ទុក​នៅ​សង្កាត់​រដ្ឋបាល​ព្រៃ ឈើ​ដុ​ង​ក្រឡ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ