ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ប្រជាប្រិយភាព​ហក់​ឡើង វិ​រៈ និច្ច កាន់តែ​សិច​ស៊ី​ជាង​មុន​បញ្ចេញ​សាច់​ដ៏​សខ្ចី

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​ស្រី​នៅ​ក្នុង​ស្រទាប់​យុវវ័យ​របស់​ផលិតកម្ម​សាន់ ដេ ស្រី​ស្អាត វិ​រៈ និច្ច មួយ​រយៈពេល​ចុង​ក្រោយ​នេះ​កាន់តែ​ក្លាហាន​ជាង​មុន ដោយ​នាង​តុបតែង​កាយ​ឡើង​ឆើតឆាយ​បង្អួត​សម្រស់ និង​បញ្ចេញ​សាច់​សខ្ចី​របស់​ខ្លួន​ទៅ​ដល់​មហាជន បន្ទាប់​ប្រជាប្រិយភាព​របស់​នាង​ហាក់​ស្ទុះ​ឡើង​ខ្លាំង​នា​ពេល​នេះ…

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​ស្រី​នៅ​ក្នុង​ស្រទាប់​យុវវ័យ​របស់​ផលិតកម្ម​សាន់ ដេ ស្រី​ស្អាត វិ​រៈ និច្ច មួយ​រយៈពេល​ចុង​ក្រោយ​នេះ​កាន់តែ​ក្លាហាន​ជាង​មុន ដោយ​នាង​តុបតែង​កាយ​ឡើង​ឆើតឆាយ​បង្អួត​សម្រស់ និង​បញ្ចេញ​សាច់​សខ្ចី​របស់​ខ្លួន​ទៅ​ដល់​មហាជន បន្ទាប់​ប្រជាប្រិយភាព​របស់​នាង​ហាក់​ស្ទុះ​ឡើង​ខ្លាំង​នា​ពេល​នេះ ។

ទោះបីជា​មមាញឹក​នឹង​ការងារ​នៅ​ក្នុង​សិល្បៈ​ច្រើន​ជាង​មុន​ក្តី នាង វិ​រៈ និច្ច ក៏​មិន​បន្ធូរ​ប​ន្ធ​យ​ដៃ​ឡើយ តែ​នាង​កាន់តែ​បង្កើន​នូវ​រសជាតិ​ថ្មី​ៗ ដើម្បី​ឆក់​យក​ចំណាប់អារម្មណ៍​របស់​មហាជន​ក៏​ដូច​ជា អ្នកគាំទ្រ តាម​រយៈ​ការ​បង្កើត​នូវ​ការ​លេង​ស្ទីល​សំលៀក​បំពាក់​កាន់តែ​ប្លែក​ជាង​មុន និង​កាន់តែ​សិច​ស៊ី​វិស័យ​មួយ​កម្រិត​ទៀត រហូត​មហាជន​លាន់មាត់​សរសើរ​ថា ស្រី​ស្អាត​រូប​នេះ​ពិតជា​មាន​សម្រស់​អំណោយផល​ពី​ធម្មជាតិ​គ្រាន់តែ​ពី​មុន​នាង​មិនសូវ​តុបតែង​កាយ​ខ្លាំង តែ​ឥឡូវ​នាង​ក្លាហាន​ជាង​មុន ដងខ្លួន​ក៏​កាន់តែ​សិច​ស៊ី និង​ស្រ​ឡូ​ន ស្រស់​ស្អាត ជា​ពិ​សេ​សាច់ឈាម​វិញ​មិនបាច់​និយាយ គឺថា សខ្ចី​ដូច​បណ្តូលចេក​បក និង​ដងខ្លួន​ស្រ​ឡូ​ន​ផង​ដែរ ។

គេ​សង្កេត​ឃើញ​ថា តារាចម្រៀង​ស្រី​នៅ​ក្នុង​ស្រទាប់​យុវវ័យ​រូប​នេះ ផ្តើម​បញ្ចេញ​ភាព​ស៊ី​ច​ស៊ី​ជាង​មុន​បន្តិច និង​បង្អួត​សម្រស់ សាច់​ដ៏​សខ្ចី​របស់​ខ្លួន ជា​ប្រចាំ​តាម​រយៈ​ការ​បង្ហោះ​រូបភាព​ទាក់ទាញ​លើ​បណ្តាញ​សង្គម Instagram ធ្វើ​អោយ​អ្នកគាំទ្រ និង​សុភាពបុរស​ទាំងឡាយ​ស្រឡាំងកាំង​នឹង​សម្រស់​ស្រី​ស្អាត​មួយ​ដួង​នេះ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា វិ​រៈ និច្ច ជា​តារាចម្រៀង​ស្រី​ម្នាក់ ដែល​មាន​ប្រជាប្រិយភាព​ខ្លាំង នៅ​ក្នុង​ស្រទាប់​យុវវ័យ ដែល​តែងតែ​លេង​ស្ទីល​ជា​ច្រើន​ដែល​យុវវ័យ​ច្រើន​យក​ស្ទា​យ​តុបតែង​ខ្លួន​តាម​តារាចម្រៀង​ស្រី​រូប​នេះ ខណៈ​បទ​ចម្រៀង​របស់​នាង​វិញ គឺ​ថ្ពក់​ចិត្ត​យុវវ័យ​ណាស់ ដោយ​បទ​ចម្រៀង​របស់​នាង គឺ​ចាក់​ដោត​ខ្លាំង​នៅ​ក្នុង​ស្រទាប់​យុវវ័យ ៕

កែសម្រួលដោយ