ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WHO ថា នឹង​មាន​ករណី​ឆ្លង​កូ​វី​ដ​១៩​ឡើង​ដល់​១០​លាន​នាក់​នៅ​ស​ប្តា​ហ៍​ក្រោយ

3 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា មនុស្ស ១០​លាន​នាក់​នៅ​ទូ​ទាំង​ពិភពលោក បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ មក​ដល់​ពេល​នេះ​។ មាន​ករណី​ជាង…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា មនុស្ស ១០​លាន​នាក់​នៅ​ទូ​ទាំង​ពិភពលោក បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ មក​ដល់​ពេល​នេះ​។ មាន​ករណី​ជាង ៩.១​លាន​ករណី ត្រូវ​បាន​គេ​រាយការណ៍​មក​ទល់​ពេល​នេះ ដោយ​មន្ត្រី​រំពឹង​ថា នឹង​មាន​ចំនួន ១០​លាន​នាក់ នៅ​ស​ប្តា​ហ៍​ក្រោយ​។ មាន​មនុស្ស​បាត់បង់​ជីវិត​ជាង ៤៧០,០០០​នាក់​ដោយសារ​ជំងឺ​នេះ​។

លោក​វេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក បាន​មាន​ប្រសាសន៍​ថា​៖ «​ក្នុង​ខែ​ដំបូង​នៃ​ការ​ផ្ទុះ​ជំងឺ​នេះ​តិច​ជាង គេ​ឃើញ​មាន​តែ ១​ម៉ឺន​ករណី​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​រាយការណ៍​ទៅ WHO»​។

លោក​បាន​បន្ត​ទៀត​ថា​៖ «​កាលពី​ខែ​មុន​មាន​ករណី​ជិត ៤​លាន​ត្រូវ​បាន​រាយការណ៍​។ យើង​រំពឹង​ថា​នឹង​មាន​ករណី​សរុប​ចំនួន ១០​លាន​ករណី ក្នុង​ស​ប្តា​ហ៍​ក្រោយ​នេះ​»​។

លោក​បាន​និយាយ​ថា តួលេខ​គួរ​ឱ្យ​ព្រួយបារម្ភ គឺជា​ការ​ធ្វេស​ប្រហែល​ស្មារតី​ប្រុង​ប្រយ័ត្ន​របស់​មនុស្ស ខណៈ​ដែល​វ៉ាក់សាំង​កំពុង​តែ​មិន​ទាន់​មាន​ដាក់​ឱ្យ​ប្រើប្រាស់​នៅឡើយ​៕ ដកស្រង់​ចេញពី​​វេ​ប​សាយ ៖ thesun (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ