ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ថា ធ្វើតេស្តរ​កកូ​វី​ដ​លើ​ប្រជាជន​៩០​លាន​ដង​ហើយ តែ​រក​ឃើញ​មិនសូវ​ច្រើន

3 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា មន្ត្រី​សុខាភិបាល​ចិន​បាន​ប្រកាស​ថា ការ​ធ្វើតេស្ត​អាស៊ី​ដ​នុយក្លេអ៊ែរ ដើម្បី​រក​ជំងឺ​កូ​វី​ដ​១៩ ចំនួន ៩០.៤១​លាន…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា មន្ត្រី​សុខាភិបាល​ចិន​បាន​ប្រកាស​ថា ការ​ធ្វើតេស្ត​អាស៊ី​ដ​នុយក្លេអ៊ែរ ដើម្បី​រក​ជំងឺ​កូ​វី​ដ​១៩ ចំនួន ៩០.៤១​លាន ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទូ​ទាំង​ប្រទេស ចាប់តាំងពី​ការ​ផ្ទុះ​ឡើង​នៃ​កូ​វី​ដ​១៩ បាន​ចាប់ផ្តើម​កាលពីដើម​ឆ្នាំ​នេះ​។

លោក Guo Yanhong មន្ត្រី​គណៈកម្មការ​សុខភាព​ជាតិ (NHC) បាន​បន្ថែម​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ពុធ​ថា ប្រទេស​ចិន​បាន​បង្កើន​សមត្ថភាព​ធ្វើតេស្ត​របស់​ខ្លួន រហូត​ដល់ ៣.៧៨​លាន​តេស្ត​ក្នុង​មួយ​ថ្ងៃ ដែល​បង្ហាញ​ពី​ការ​កើនឡើង ២០០% លើ​កាលពី​ខែមីនា​។

ដោយឡែក​នៅ​អា​មេ​រិ​ក ដែល​លោក​ប្រ​ធានា​ធិ​ត​បី Donald Trump អះអាង​ថា បាន​ធ្វើ​ផលិត​ការ​ធ្វើតេស្ត​ល្អ​ផ្តាច់​គេ​លើ​លោក បាន​ធ្វើតេស្ត​លើ​ប្រជាជន​បាន​ត្រឹមតែ ២៩​លាន​ដង​ប៉ុណ្ណោះ​មក​ដល់​ពេល​នេះ ហើយ​ក្នុង​ខែ​នេះ គេ​អាច​ធ្វើ​ត្រឹមតែ ៤៧៨,០០០​តេស្ត​ក្នុង​មួយ​ថ្ងៃ​។

ពី​ការ​ធ្វើតេស្ត​ទាំងនេះ សហរដ្ឋអាមេរិក​បាន​រក​ឃើញ​អ្នកមាន​ផ្ទុក​ជំងឺ​នេះ ២.៤២​លាន​នាក់ ខណៈ​ដែល​ចិន​មាន​ត្រឹមតែ ៨៣,៤៣០​នាក់ ដែល​នេះ​គឺ​តិច​ជាង​ប្រទេស​មួយ​ចំនួន ដូច​ជា កា​តា បង់​ក្លា​ដេ​ស និង អាហ្វ្រិក​ខាងត្បូង​។

ជាមួយ​គ្នា​នេះ​ដែរ ការ​សម្រុក​ធ្វើតេស្ត​នៅ​ទីក្រុង​ប៉េ​កាំ​ង ក្រោយ​ពី​មានការ​ផ្ទុះ​ករណី​កូ​វី​ដ​១៩ នៅ​ផ្សារ​លក់​អាហារ​បោះ​ដុំ ខាង​អាជ្ញាធរ​បាន​ធ្វើតេស្ត​លើ​ប្រជាជន​ក្នុង​ទីក្រុង​បាន​២​លាន​នាក់ ក្នុង​ពេល​ត្រឹមតែ​១០​ថ្ងៃ និង​សង្ឃឹមថា អាច​ធ្វើតេស្ត​បាន​ដល់​ទៅ​១​លាន​តេស្ត​ក្នុង​មួយ​ថ្ងៃ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ shanghaiist (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ