ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រឡំ​ដក​ឌុ​យ​ម៉ាស៊ីន​ជំនួយ​ដង្ហើម​មក​ដោត​ម៉ាស៊ីនត្រជាក់​វិញ ឆក់​យក​ជីវិត​អ្នក​ជំងឺ

3 ឆ្នាំ មុន

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បានឱ្យ​ដឹង​ថា បុរស​ជនជាតិ​ឥណ្ឌា​អាយុ​៤០​ឆ្នាំ​ម្នាក់ បាន​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​នា​ពេល​ថ្មី​ៗ​នេះ បន្ទាប់​ពី​ក្រុម​គ្រួសារ​ដែល​មក​លេង​គាត់ ហើយ​ក៏​បាន​ដក​ឌុ​យ​ម៉ាស៊ីន​ជំនួយ​ដង្ហើម…

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បានឱ្យ​ដឹង​ថា បុរស​ជនជាតិ​ឥណ្ឌា​អាយុ​៤០​ឆ្នាំ​ម្នាក់ បាន​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​នា​ពេល​ថ្មី​ៗ​នេះ បន្ទាប់​ពី​ក្រុម​គ្រួសារ​ដែល​មក​លេង​គាត់ ហើយ​ក៏​បាន​ដក​ឌុ​យ​ម៉ាស៊ីន​ជំនួយ​ដង្ហើម ដើម្បី​ដោត​ម៉ាស៊ីនត្រជាក់​វិញ​។

បុរស​ដែល​មិន​បញ្ចេញ​ឈ្មោះ ត្រូវ​បាន​គេ​សង្ស័យ​ថា កំពុង​មាន​ជំងឺ​កូ​វី​ដ​១៩ ហើយ​បាន​ចូល​ផ្នែក​សង្គ្រោះ​ជំងឺ​ធ្ងន់ (ICU) នៅ​មន្ទីរពេទ្យ Maharao Bhim Singh (MBS) ក្នុង​រដ្ឋ Rajasthan ប្រទេស​ឥណ្ឌា នៅ​ថ្ងៃ​ទី​១៣ ខែមិថុនា​។ ពីរ​ថ្ងៃ​ក្រោយមក ក្រុម​គ្រួសារ​របស់​បុរស​រូប​នោះ​បាន​មក​លេង ហើយដោយ​សារ​តែ​វា​ក្តៅ​ខ្លាំង​ពេក​នា​ពេល​នោះ ពួក​គេ​ក៏​បាន​យក​ម៉ាស៊ីនត្រជាក់​ចល័ត​មក​តាម​ខ្លួន​។

ដោយសារ​តែ​មន្ទីរពេទ្យ​បិទ​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់ ព្រោះតែ​កាត់​បន្ថយ​ការ​ឆ្លង​តាម​ខ្យល់ ក្រុម​គ្រួសារ​របស់​អ្នកជំងឺ​ខាងលើ ក៏​បាន​ដក​ឌុ​យ​ម៉ាស៊ីន​ជំនួយ​ដង្ហើម​បុរស​អ្នកជំងឺ​ដោយ​មិនដឹង​ខ្លួន ហើយ​ដោត​ឌុ​យ​ម៉ាស៊ីនត្រជាក់​ជំនួស​វិញ​។

ភ្លាម​ៗ​នោះ គេ​មិន​បានដឹង​នោះ​ទេ ដោយសារ​តែ​ម៉ាស៊ីន​ជំនួយ​ដង្ហើម​នៅ​តែ​ដំណើរការ ព្រោះតែ​វា​មាន​ថ្ម​បម្រុង​បាន​មួយ​ភ្លែត​ទៀត​។ តែ​ក្រោយមក​វា​ក៏​អស់​ថ្ម ហើយ​បុរស​ជា​អ្នក​ជំ​ងឹ​មិន​អាច​ដកដង្ហើម​បាន​ទេ​។ ក្រុម​គ្រូពេទ្យ​បាន​រត់​មក​ជួយ តែ​អ្វី​ៗ​វា​យឺត​ពេល​បាត់​ទៅ​ហើយ​។

លោក​វេជ្ជបណ្ឌិត Navin Saxena ប្រធាន​ផ្នែក​វេជ្ជសាស្ត្រ​នៅ​មន្ទីរពេទ្យ​មន្ទីរពេទ្យ​កើតហេតុ បាន​បញ្ជាក់​ប្រាប់ VICE News ថា បុរស​នោះ​បាន​បាត់បង់​ជីវិត​ហើយ ដោយ​បន្ថែម​ថា គ្រូពេទ្យ​ដែល​បំពេញភារកិច្ច​នៅ​ថ្ងៃ​នោះ បាន​ចោទប្រកាន់​ក្រុម​គ្រួសារ​របស់​អ្នកជំងឺ​ថា ធ្វើ​ខុស និង​ធ្វេសប្រហែស​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ odditycentral (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ