ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិនិត្យ​កញ្ចប់​សំណុំរឿង​គ្រឿងញៀ.ន​ជិត​២០០​ករណី ដើម្បី​ត្រៀម​កម្ទេចចោល​

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ​៖ ​សំណុំរឿង​គ្រឿងញៀន និង​វត្ថុ​តាង​ថ្នាំ​ញៀន​ចំនួន​១៨២​ករណី ត្រូវ​បាន​ធ្វើ​ពិធី​បើក​ត្រួត ពិនិត្យ មុន​ឈាន​ដល់​ធ្វើការ​ដុត​កំទេច​ចោល ។ ពិធី​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​សាល​ប្រជុំ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ​កាលពី​រសៀល​ថ្ងៃ​ទី​២៤…

ខេត្តកំពង់ឆ្នាំង ​៖ ​សំណុំរឿង​គ្រឿងញៀន និង​វត្ថុ​តាង​ថ្នាំ​ញៀន​ចំនួន​១៨២​ករណី ត្រូវ​បាន​ធ្វើ​ពិធី​បើក​ត្រួត ពិនិត្យ មុន​ឈាន​ដល់​ធ្វើការ​ដុត​កំទេច​ចោល ។ ពិធី​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​សាល​ប្រជុំ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ​កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​លោក​ជំទាវ ប៊​ន សុ​ភី អភិបាលរង​ខេត្តកំពង់ឆ្នាំង និង​មានការ​ចូលរួម​ពី​លោក​ប្រធាន​សាលាដំបូង​ខេត្ត ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត មន្ត្រី​នគរបាល កង​រាជ​អាវុធ​ហត្ត និង​មន្ត្រី​នៃ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ជា​ច្រើន​រូប​ទៀត ។

ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង លោក អ៊ិ​ត សុធា បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ឱ្យ​ដឹង​ថា​ ​យោង​តាម​សេចក្តីសម្រេច​ស្តី​ពី​ការ​បង្កើត​កម្ម​ការ​ពិនិត្យ​បើក​កញ្ចប់​គ្រឿងញៀន​ចំនួន​១៨២​សំណុំរឿង ដែល​បាន រ​បអូស​ពី​ជនសង្ស័យ​កន្លង​មក ដើម្បី​ពិនិត្យ​គ្រឿងញៀន​ជាក់ស្តែង នឹង​ត្រៀម​ដុត​កំទេច​នៅ​ថ្ងៃ​ខាង​មុខ​។​ ថ្ងៃនេះ យើង​ធ្វើការ​បើក​កញ្ចប់​សំណុំរឿង ដើម្បី​ធ្វើការ​ត្រួតពិនិត្យ ទាំង​សំណុំរឿង ទាំង​វត្ថុ​តាង​ឱ្យ​បាន​ជាក់លាក់ ដើម្បី​ត្រៀម​ធ្វើការ​ដុត​កំទេច​ចោល​នា​ពេល​ខាង​មុខ​នេះ ។

លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​បាន​បន្ត​ថា​ ​សំណុំរឿង និង​គ្រឿងញៀន​ទាំងនេះ ត្រូវ​បាន​សមត្ថកិច្ច​រឹបអូស​ពី​ជនសង្ស័យ គ្រា​ដែល​បាន​ជួញដូរ​ចែកចាយ និង​ប្រើប្រាស់​ ​ហើយ​​ត្រូវ​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​ក្នុង​រយៈពេល​កន្លង​មក នៅ​តាម​បណ្តា​ស្រុក ក្រុង​ទាំង​៨​ក្នុង​ខេត្តកំពង់ឆ្នាំង ហើយ​ត្រូវ​បាន រឹបអូស និង​យក​មក​រក្សា​ទុក​នៅ​កន្លែង​មាន​សុ​វត្តិភាព ដែល​ថ្ងៃនេះ ក្រុម​គណៈកម្មការ​បាន​បើក​កញ្ចប់​ដើម្បី​ត្រួតពិនិត្យ​មុន​ឈាន​ដល់​ការ​សម្រេច​ដុត​កំទេច​ចោល ។

លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង បាន​ធ្វើការ​កោតសរសើរ​ចំពោះ កិច្ចសហការ និង​ការ​ខិតខំ​ប្រឹង​របស់​កម្លាំង​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង និង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង រួម​ទាំង​ប្រជាពលរដ្ឋ​ល្អ ដែល​បាន​ចូល​ធ្វើ​ការពារ​ទប់ស្កាត់​ការ​ជួញដូរ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ក្នុង​មូលដ្ឋាន ​និង​សហគមន៍ ក៏​ដូច​ជា​ការ​ចូលរួម គោរព​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព​ទាំង​៩​ចំណុ​ច លុប​បំបាត់​ចោលការ​ប្រើប្រាស់ ជួញដូ​និង​ចែកចាយ​គ្រឿងញៀន​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ។

តាម​ការ​បញ្ជាក់​​ពី​​លោក ពៅ ស៊ី​ផា​ន់ ប្រធាន​ការិយាល័យ ប្រឆាំង​បទល្មើស​គ្រឿងញៀន​របស់​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​បានឱ្យ​ដឹង​ថា ​ពិធី​បើក​កញ្ចប់​សំណុំរឿង​គ្រឿងញៀន​ទាំង​១៨២​ករណី​នៅ​មិន​ទាន់​បញ្ចប់​នៅឡើយ​ទេ​កាលពី​រសៀល​ថ្ងៃ​ទី​២៤ ​មិថុនា​ ។ ​ក្រុម​គណៈកម្មការ​នឹង​បន្ត​ធ្វើ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែមិថុនា នេះ​បន្ត​ទៀត រហូត​ដល់​អស់ ទើប​បិទ​បញ្ចប់ ។ ចំពោះ​សំណុំរឿង​ដែល​មានការ​ប្តឹង​ទាស់​ទៅ​សាលា​ឧ​ទ្ឋ​រ គឺ​ត្រូវ​រក្សា​ទុក​បន្ត​ទៀត ។ ​ដោយឡែក​ចំពោះ​សំណុំរឿង​ដែល​ត្រូវ​បាន​ប្រកាស​សាលក្រម​ជា​ស្ថាពរ ទើប​គណៈកម្មការ​រៀបចំ​ធ្វើការ​ដុត​កំទេច​ចោល​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ