ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទរ​! លោកយាយ​១០០​ឆ្នាំ​កើត​មហារីក​និង​រលាក​សួត ជា​ពី​កូ​វី​ដ​ហើយ

3 ឆ្នាំ មុន

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Metro បានឱ្យ​ដឹង​ថា ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ដែល​មាន​អាយុ​១០០​ឆ្នាំ ធ្លាប់​បាន​យកឈ្នះ​ជំងឺមហារីក និង​ជំងឺ​រលាក​សួត ឥឡូវនេះ​បាន​យកឈ្នះ​ជំងឺ​កូ​វី​ដ​១៩ ថែម​ទៀត​។…

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Metro បានឱ្យ​ដឹង​ថា ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ដែល​មាន​អាយុ​១០០​ឆ្នាំ ធ្លាប់​បាន​យកឈ្នះ​ជំងឺមហារីក និង​ជំងឺ​រលាក​សួត ឥឡូវនេះ​បាន​យកឈ្នះ​ជំងឺ​កូ​វី​ដ​១៩ ថែម​ទៀត​។ លោកយាយ Leora Martin រស់នៅ Elkhart ក្នុង​រដ្ឋ Indiana បាន​ធ្វើតេស្ត​បញ្ជាក់​ថា​បានជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩ ដល់​ទៅ​២​ដង ក្រោយ​ពី​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​អស់​រយៈពេល​២​ខែ​។

លោកយាយ​បានជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩​នេះ មុន​ពេល​ថ្ងៃ​ខួបកំណើត​គម្រប់​១០០​ឆ្នាំ​របស់​គាត់​។ លោកយាយ​បាន​ចែករំលែក​ភាព​រីករាយ​របស់​គាត់ នៅផ្ទះ​ថែទាំ​មនុស្ស​ចាស់ Greenleaf Health Campus ដោយ​ថ្លែង​ថា​៖ «​វា​ជា​រឿង​មួយ​ដែល​គួរតែ​ធូរចិត្ត​។ អ្នក​ទាំងអស់​គ្នា​ត្រូវ​ដឹង​។ ខ្ញុំ​ធ្លាប់​កើត​ជំងឺមហារីក ហើយ​ក៏​ធ្លាប់​កើត​ជម្ងឺ​រលាក​សួត​ផង​ដែរ​។ គ្មាន​នរណា​គេ​គិត​ថា ខ្ញុំ​អាច​រស់​មក​ដល់​សព្វ​ថ្ងៃនេះ​ទេ​»​។

ក្រុម​គ្រួសារ​របស់​លោកយាយ មានការ​ស្លុតចិត្ត​យ៉ាង​ខ្លាំង ក្រោយ​ពី​បានដឹង​ថា​លោកយាយ​មាន​ជំងឺ​កូ​វី​ដ​១៩ កាលពី​ខែមេសា​។ ពួក​គេ​អស់សង្ឃឹម​រលីង ដោយសារ​តែ​មនុស្ស​ម្នាក់​ក្នុង​ចំណោម​៥​នាក់ ដែល​មាន​អាយុ​ចាប់ពី​៨០​ឆ្នាំ បាត់បង់​ជីវិត​ដោយសារ​ជំងឺ​នេះ​។ តែ​នា​ពេល​ថ្មី​ៗ​នេះ លោកយាយ​បាន​រួច​ផុត​ពី​សេចក្តីស្លាប់ ហើយ​បានជា​សះស្បើយ​ទាំងស្រុង​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ metro (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ