ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​ដែល​មហាសេដ្ឋី Elon Musk និង Steve Jobs ចូល​ចិត្ត​ភាព​ស្ងប់ស្ងាត់ !

3 ឆ្នាំ មុន

លោក​មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស (Elon Musk) និង ស្ទី​វ ចបស៍ (Steve Jobs)…

លោក​មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស (Elon Musk) និង ស្ទី​វ ចបស៍ (Steve Jobs) ត្រូវ​បាន​ចាត់ទុកជា​បុគ្គល​ដ៏​ឆ្លាត​វៃ​ក្នុង​ពិភពលោក​អាជីវកម្ម ។ ប៉ុន្តែ​ទោះជា​អ្នក​ទាំង​ពីរ​មាន​សមត្ថភាព​ក្នុង​ការ​ទទួល​ព័ត៌មាន និង​គិត​ត្រិះ​រិះ​ពិចារណា​បាន​ដិត​ដល់​ពិតមែន​ក្តី បុគ្គល​ទាំង​ពីរ​នេះ​មាន​ទម្លាប់​ដែល​មនុស្ស​ភាគច្រើន​នឹង​ស្មាន​មិន​ដល់​មួយ​នោះ គឺ​ពួក​គេ​ចូល​ចិត្តការ​ស្ងប់ស្ងាត់​ដើម្បី​គិត ។

រាល់ពេល​ដែល​ជួបនឹង​សំណួរ​ដែល​ពិបាក ពួក​គេ​មិន​ព្យាយាម​ឆ្លើយ​តប​ភ្លាម​ៗ​ទេ ផ្ទុយ​មក​វិញ​ពួក​គេ​ផ្អាក​និយាយ​មួយ​រយៈ និង​គិត​ឲ្យ​បាន​ដិត​ដល់​សិន​ពី​ច​ម្ឦើ​យ​របស់​ខ្លួន ។
ប៉ុន្តែ​វា​មិនមែន​គ្រាន់តែ​ជា​ការ​ផ្អាក​និយាយ ១​ទៅ ២​វិនាទី​ទេ អ្នក​ទាំង​ពីរ​អាច​នឹង​ស្ងៀមស្ងាត់​អស់ ១០ ទៅ ១៥​វិនាទី​ឯណោះ​ដែល​ធ្វើ​ឲ្យ​ភាគី​ដែល​រង​ចាំ​ការ​ឆ្លើយ​តប​មិន​ស្រួល​អារម្មណ៍ ។

លោក ហ្គា​រេ​ត រៃ​ស្មាន (Garrett Reisman) ដែល​ជា​វិស្វកម្ម និង​អតីត​អវកាស​ចរ​ដែល​បាន​ចាក​ចេញពី​NASA ទៅ​ចូលរួម SpaceX បាន​និយាយ​ថា​លោក ម៉ាស មាន​ទម្លាប់​មួយ​នេះ​ដែរ ។

កាលពី​ឆ្នាំ ១៩៩៧ លោក ចបស៍ បាន​ត្រលប់​ទៅ​គ្រប់គ្រង Apple វិញ​បន្ទាប់​ពី​ត្រូវ​បាន​ទម្លាក់​ពី​តំណែង​ប្រមាណ ១០​ឆ្នាំ​ម​មុន ។ លោក​បាន​ចូលរួម Worldwide Developers Conference របស់​ក្រុមហ៊ុន ដែល​ពេល​នេះ​មាន​អ្នកចូលរួម​ម្នាក់​ស្រែក​ប្រាប់​លោក​ថា «​លោក​មិនដឹង​ថា​ខ្លួន​កំពុង​តែ​និយាយ​អ្វី​ទេ​» បន្ទាប់​មក​បាន​សួរ​ថា​លោក ចបស៍ បាន​ធ្វើ​អ្វីខ្លះ​ក្នុង​កំឡុង​ពេល ៧​ឆ្នាំ​មកនេះ ។

លោក ចបស៍ មិន​បាន​ឆ្លើយ​តប​ភ្លាម​ៗ​នឹង​ការ​រិះគន់​និង​មើលងាយ​នេះ​ទេ ។ ផ្ទុយ​មក​វិញ លោក​ផឹកទឹក​បន្តិច និង​អង្គុយ​គិត​ប្រមាណ ១០​វិនាទី​មុន​នឹង​និយាយ​លេងសើច​បន្តិច ។ បន្ទាប់​មក​ទៀត​លោក​អង្គុយ​ស្ងៀម​ប្រមាណ ៨​វិនាទី​ទៀត​មុន​នឹង​ធ្វើការ​ឆ្លើយ​តប ។

ឧទាហរណ៍​ទាំងនេះ​បង្ហាញ​មក​ថា ការ​រក្សា​ភាព​ស្ងៀមស្ងាត់​ដើម្បី​គិត​មុន​ពេល​ឆ្លើយ​តប គឺជា​កត្តា​សំខាន់​មួយ​សម្រាប់​ការ​គិត​ត្រិះ​រិះ​ពិចារណា​ឲ្យ​បាន​ដិត​ដល់ ។ វា​អាច​ជួយ​ឲ្យ​មនុស្ស​ធ្វើការ​ឆ្លើយ​តប​ដោយ​ល្អ និង​មានការ​វិភាគ​វែកញែក​បាន​គ្រប់​ជ្រុងជ្រោយ ។ លើស​ពី​នេះ​ទៅ​ទៀត វា​អាច​ជួយ​ឲ្យ​មនុស្ស​យល់​ដឹង​ពី​បញ្ហា​បាន​ច្បាស់​ជាង​មុន​ទៅ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ