ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​រថយន្ត Off Road បំបែក​កំណត់​ត្រា​ថ្មី ប្រើ​ពេល​៧​ថ្ងៃ ឡើង​ដល់​កំពូលភ្នំ​ខ្នង​ផ្សារ រង​ការ​រិះគន់​ខ្លះ​ៗ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នា​ថ្ងៃ​ទី​២៤ មិថុនា ២០២០ ម្សិលមិញ​នេះ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់ Pol Rider បាន​ប្រកាស​ថា «​គ្រួសារ​ឡាន…

រាជធានី​ភ្នំពេញ ៖ នា​ថ្ងៃ​ទី​២៤ មិថុនា ២០២០ ម្សិលមិញ​នេះ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់ Pol Rider បាន​ប្រកាស​ថា «​គ្រួសារ​ឡាន Off Road នៃ​ក្រុម​អ្នក​ផ្សងព្រេង​ដ៏​ធំ​មួយ​នេះ បាន​បំបែក​កំណត់​ត្រា​ថ្មី ដោយ​ប្រើ​រយៈពេល ៧​ថ្ងៃ ចេញពី​តំបន់​អា​រ៉ែ​ង ទៅ​កាន់​ភ្នំ​ខ្នង​ក្រពើ ខ្នង​សំពៅ ខ្នង​ផ្សារ ដោយ​ជោគជ័យ​» ។

នេះ​មិនមែន​ជា​រឿង​ធម្មតា​ឡើយ​ដែល​ក្រុម​អ្នក​ផ្សងព្រេង ឆ្លងកាត់​ឧបសគ្គ​រាប់​មិន​អស់ ក្រោម​ព្យុះ​ភ្លៀង កំ​ដៅ​ថ្ងៃ ដើម្បី​សម្រេច​បេសកកម្ម​របស់​ខ្លួន ។ ក្រុម​អ្នកដំណើរ​ផ្សងព្រេង​ដ៏​ល្បី​មួយ​នៅ​កម្ពុជា តែងតែ​ផ្សងព្រេង ដោយ​ការ​បើករថយន្ត Off Road ទៅ​កាន់​តំបន់​ព្រៃ​ភ្នំ​ធម្មជាតិ ពុះ​ជ្រែក​កាត់​ឧបសគ្គ ដែល​ពិបាក​ផ្សេង​ៗ ។

បើ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផេ​ក Pol Rider បាន​បង្ហោះ​រូបភាព​ជា​ច្រើន​សន្លឹក និង​ភ្ជាប់​ជាមួយ​សារ​ថា «​អស្ចារ្យ​ក្រុម​មហា​គ្រួសារ​ឡាន Offroad កម្ពុជា​យើង​បំបែក​កំណត់​ត្រា​ថ្មី ប្រើ​ពេល ៧ ថ្ងៃ ដើម្បី​បើកឡាន​ពី​អា​រ៉ែ​ង មក​ខ្នង​ក្រពើ ខ្នង​សំពៅ និង ខ្នង​ផ្សារ​ដោយ​ជោគជ័យ ដែល​ជា​តំបន់​ទេសចរណ៍​កំពុង​តែ​ពេញ​និយម ។ បងប្អូន​ធ្លាប់​ដឹង​មក​ហើយ​តំបន់​នេះ បើ​ជិះឡាន​ពី​ភ្នំពេញ រួច​បន្ត​ជិះ​គោ​យន្ត ចុង​ក្រោយ​បន្ត​ដើរ ដោយ​ថ្មើរជើង​សរុប​ចូល​១០​ម៉ោង បាន​ទៅ​ដល់ ។ សូម​សរសើរ​ដល់​បងប្អូន​ក្រុម​មហា​គ្រួសារ Offroad កម្ពុជា​យើង​តែងតែ​បំបែក​កំណត់​ត្រា​ថ្មី ក្នុង​ការ​បើកឡាន​ទៅ​កាន់​តំបន់​ទេសចរណ៍​ថ្មី​ៗ ដែល​មិន​ងាយ​មាន​អ្នក​ទៅ​ដល់​» ។

ទោះជា​យ៉ាងណា ការ​បើករថយន្ត Off Road បំបែក​កំណត់​ត្រា​ថ្មី ប្រើ​ពេល​៧​ថ្ងៃ ឡើង​ដល់​កំពូលភ្នំ​ខ្នង​ផ្សារ​ដោយ​ជោគជ័យ​នេះ ក៏​រង​នូវ​ពាក្យ​រិះគន់​ខ្លះ​ៗ​ផង​ដែរ ដូច​ជា ប៉ះពាល់​ទៅ​ដល់ បរិស្ថាន និង​សត្វព្រៃ ។ ជិះឡាន​រាប់​គ្រឿង​ឡើង​ភ្នំ​ឱ​រ៉ា​ល់ មាន​កាប់​ដើមឈើ​អត់ ចុះ​លើក​នេះ​ប៉ុន្មាន​ដើម ? បើ​ផ្សព្វផ្សាយ​ក្នុង​រូបភាព​បំផ្លាញ​បែប​នេះ​គួរ​កុំ​អី ព្រោះ​ចង់​រក្សារ​បែប​ធម្មជាតិ​ៗ ។ ធ្វើ​ឲ្យ​ខ្ទេច​ស្មៅ​ធម្មជាតិ ដែល​ជា​សោភ័ណ​ភាព​នៅ​ទីនោះ ជាដើម ។

បើ​តាម​សំ​ណេ​រ​របស់ Pol Rider បាន​បកស្រាយ​ថា «​សូម​បញ្ជាក់​ជូន​បងប្អូន​ដែល ខ​មិន ទាក់ទង​ជាមួយ​ការ​បើក​ធ្វើ​ឲ្យ​ខ្ទេច​ស្មៅ​ធម្មជាតិ ដែល​ជា​សោភ័ណ​ភាព​នៅ​ទីនោះ ស្មៅ​មិន​បាន​ខូច​ទេ វា​គ្រាន់តែ​មាន​ស្នាម​កង់ កិន​រាប​បន្តិចបន្តួច ហើយ​វា​នឹង​ត្រូវ​ខ្យល់​បក់​ងើប​មក​វិញ ដូច​ដើម​ក្នុង​២ ទៅ​៣​ថ្ងៃ​បន្ទាប់ ។ សូម​បងប្អូន​បញ្ចេញយោបល់​ដោយ​សច្ចៈ និង​មាន​អំណះអំណាង ច្បាស់លាស់ ជាសវាង​មានការ​យល់​ច្រឡំ​ខុស ។ ហើយ​ផ្លូវ​ឡាន​បើក​នេះ គឺ​ជិះ​តាម​អា​រ៉ែ​ង មិនមែន​បើក​តាម​ផ្លូវ​បងប្អូន​ថ្មើរជើង ដែល​ទៅ​តាម​ឱ​រ៉ា​ល់​នោះ​ទេ ដូច្នេះ មិន​បាន​ប៉ះពាល់​ផ្លូវ​ដើរ​របស់​អ្នកដំណើរ​ថ្មើរជើង​ដែរ (​រូបភាព​ស្នាម​កង់​ឡាន​) ខ្ញុំ​នឹង​បង្ហាញ​វី​ដេ​អូ​ឆាប់​ៗ​នេះ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ