ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស៊េរីទំនើប​​បុក​រះ​ម៉ូតូ​៣​គ្រឿង​ ​មនុស្ស​​​ច្រើន​នាក់​​ជួបគ្រោះ​លើ​ដងផ្លូវ​

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល​៖ យ៉ាង​ហោច​ណាស់​ បុរសម្នាក់​បាន​បាត់បង់ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង ​រីឯ​មនុស្សប្រុសស្រី​ចំនួន​៥​នាក់​ផ្សេង​ទៀត​​បាន​រង​របួសធ្ងន់​និង​ស្រាល ចំណែក​ម៉ូតូ​ចំនួន​៣​គ្រឿង​រង​ការ​ខូចខាត​យ៉ាងដំ​ណំ នៅ​ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បង្ក​ឡើង​ដោយ​រថយន្ត​១​គ្រឿង​ម៉ាក​ឡិច​សុ​ិ​ស​RX-300 បើកបរ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​រះ​ម៉ូតូ​ទាំង​៣​គ្រឿង​ខាងលើ​ ក្នុង​ខណៈ​ពេល​កំពុង​បើកបរ​ធ្វើ​ដំណើរ​បញ្ច្រាស់ទិស​គ្នា ហើយ​អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​បាន​។ ឧប្បត្តិ​ហេតុគ្រោះថ្នាក់ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥…

ខេត្តកណ្ដាល​៖ យ៉ាង​ហោច​ណាស់​ បុរសម្នាក់​បាន​បាត់បង់ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង ​រីឯ​មនុស្សប្រុសស្រី​ចំនួន​៥​នាក់​ផ្សេង​ទៀត​​បាន​រង​របួសធ្ងន់​និង​ស្រាល ចំណែក​ម៉ូតូ​ចំនួន​៣​គ្រឿង​រង​ការ​ខូចខាត​យ៉ាងដំ​ណំ នៅ​ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បង្ក​ឡើង​ដោយ​រថយន្ត​១​គ្រឿង​ម៉ាក​ឡិច​សុ​ិ​ស​RX-300 បើកបរ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​រះ​ម៉ូតូ​ទាំង​៣​គ្រឿង​ខាងលើ​ ក្នុង​ខណៈ​ពេល​កំពុង​បើកបរ​ធ្វើ​ដំណើរ​បញ្ច្រាស់ទិស​គ្នា ហើយ​អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​បាន​។

ឧប្បត្តិ​ហេតុគ្រោះថ្នាក់ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២០ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ លេខ​១៩​និង​លេខ​២០ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​សុ​ក្រម ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។

តាមប្រភពពី​នគរបាល​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​បាត់បង់ជីវិត​ឈ្មោះ​គឿ​ន បូ​រី​ម ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ធ្លក ឃុំ​ព្រះ​ខែ ស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ ​ជា​អ្នកបើកបរ​ម៉ូតូ​​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​​C១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1M-2566 ។​

តាម​ប្រភពដដែលបាន​បន្ត​ថា ចំ​ណែ​កអ្ន​ករងរ​បួសទាំង​៥​នាក់​ខាងលើ​​រួម​មាន ​១-ឈ្មោះ អោ ឧ​ដែន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ទីលំនៅ​ភូមិ​តា​រាជ ឃុំ​កក់ ស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ រង​របួសធ្ងន់ ជា​អ្នក​រួម​ដំណើរ​ជាមួយ​​ជនរងគ្រោះដែល​បាត់បង់ជីវិត​ខាងលើ, ២-​ឈ្មោះ រស់ វណ្ណ​ដា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ទីលំនៅ​ភូមិ​រាំង​ដេក ឃុំ​គគី​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល រង​របួសធ្ងន់ ​ជា​អ្នកបើកបរ​ម៉ូតូ​​មួយគ្រឿង​ម៉ាក​ហុងដា​ ​ស្គូ​​ពី ពណ៌​ស ពាក់​ស្លាក​លេខ ​ភ្នំពេញ​ ១FF-8797, ៣-ឈ្មោះ វ៉ា​ន់ ពិសី ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​តា​កេរ​ថ្មី សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រា​ធានី​ភ្នំពេញ រង​របួសស្រាល ជា​អ្នកបើកបរ​ម៉ូតូ​​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​ 1CM-5748 ។​

៤-​ឈ្មោះ​សុវណ្ណ រក្សា ភេទ​ស្រី អាយុ​១៦​ឆ្នាំ​ រង​របួសស្រាល​ និង​៥-​ឈ្មោះ​សុវណ្ណ វី​រាជ ភេទ​ប្រុស អាយុ​៨​ឆ្នាំ​ រង​របួសស្រាល ហើយ​ក្មេង​រង​គ្រោះ​ទាំង​២​នាក់​នេះ​ត្រូវជា​កូន​របស់​ឈ្មោះ វ៉ា​ន់ ពិសី ។ ​ដោយឡែក​រថយន្ត​បង្ក​ម៉ាក​ឡិច​ស៊ី​ស​ RX-300 ព​ណ៌​ទឹកមាស ពាក់​ស្លាក​លេខ ​ភ្នំពេញ​ 2BA-1894 បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ​ជា សា​រ៉េ​ត អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​អ​ញ្ចេ​ា​ញ​៤ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ​ រថយន្ត​មួយគ្រឿងម៉ាកឡិចស៊ីស​ខាងលើ​បានធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​រះ​ម៉ូតូ​ទាំង​៣​គ្រឿង​ជា​បន្តបន្ទាប់ ​បណ្ដាល​ឲ្យ​មាន​អ្នក​បាត់បង់ជីវិត និង​រង​របួសធ្ងន់ស្រាល​​បែប​នេះ​តែ​ម្ដង​។

​ក្រោយ​ពេល​កើតហេតុ​ អ្នក​រង​របួស​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ ចំណែក​អ្នកបើកបរ​រថយន្ត​ត្រួ​វ​បាន​ឃាត់ខ្លួន​ភ្លាម​ៗ ហើយ​ឧប្បត្តិ​ហេតុនេះ​កើតឡើង​ដោយសារ​តែ​អ្នកបើកបរ​រថយន្ត​ខាងលើ​បើកបរ​មិន​ប្រកាន់​ស្ដាំ​ និង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ។ ​បន្ទាប់​មក​កម្លាំង​នគរបាល​ចរាចរណ៍​នៃ​អធិការដ្ឋាន​ស្រុក​អង្គស្នួល​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង​រួច​នាំ​ខ្លួន​អ្នកបើកបរ​រថយន្ត​ព្រមទាំង​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សា​ទុក​រង់ចាំ​ចាត់ការ​តាម​ច្បាប់​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ