ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ប្រាប់​រដ្ឋមន្ត្រី​ការ​បទេស​អាស៊ាន​៖ កម្ពុជា​រក្សា​ភាព​អ​ព្យា​ក្រិត​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ប្រមុខ​ការទូត​កម្ពុជា​នៅ​ចំពោះ​មុខ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន បាន​អះអាង​ថា បញ្ហា​សមុទ្រ​ចិន​ខាងត្បូង កម្ពុជា​ក្នុង​នាម​ជា​រដ្ឋ​ដែល​មិន​ទាមទារ​អធិបតេយ្យ​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង សូម​រក្សា​ភាព​អ​ព្យា​ក្រិត​លើ​បញ្ហា​ជម្លោះទឹកដី ។ លោក​ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​បាន​បញ្ជាក់​ថា…

រាជធានី​ភ្នំពេញ​៖ ប្រមុខ​ការទូត​កម្ពុជា​នៅ​ចំពោះ​មុខ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន បាន​អះអាង​ថា បញ្ហា​សមុទ្រ​ចិន​ខាងត្បូង កម្ពុជា​ក្នុង​នាម​ជា​រដ្ឋ​ដែល​មិន​ទាមទារ​អធិបតេយ្យ​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង សូម​រក្សា​ភាព​អ​ព្យា​ក្រិត​លើ​បញ្ហា​ជម្លោះទឹកដី ។

លោក​ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​បាន​បញ្ជាក់​ថា នៅ​ក្នុង​កិច្ចប្រជុំ​យ៉ាង​ដូច្នេះ​ថា «​កម្ពុជា​សង្ឃឹមថា ភាគី​ពាក់​គួរ​បន្ត​រក្សា​បរិ​កាស​អំណោយផល​ក្នុង​ការ​ថែរក្សា​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នៅ​ក្នុង​តំបន់​ដែល​នឹង​ចូលរួម​ចំណែក​ដល់​ការ​បញ្ចប់​ការ​ចរចា​លើ​ក្រប​ប្រតិបត្តិ​នៅ​ក្នុង​សមុទ្រ​ខាងត្បូង​» ។

រដ្ឋមន្ត្រី​ការ​បរទេស​បាន​បញ្ជាក់​ជំហរ​របស់​កម្ពុជា​បែប​នេះ នៅ​ក្នុង​កិច្ចប្រជុំ​ក្រៅផ្លូវការ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហគមន៍​នយោបាយ​សន្តិសុខ​លើក​ទី​២១ និង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន​លើក​ទី​២៦ កាលពី​ថ្ងៃ​ទី​២៤​ខែមិថុនា ឆ្នាំ​២០២០​តាម​ប្រព័ន្ធ​វី​ដេ​អូ​។

បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​បាន​ក្លាយជា​ប្រប​ទ​តឹងតែង​រាល់​កិច្ចប្រជុំ​កំពូល​អាស៊ាន​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នានា ដោយសារ​បញ្ហា​នេះ មាន​សមាជិក​អាស៊ាន​មួយ​ចំនួន​ជា​ប្រទេស​ដែល​ទាមទារ​អធិបតេយ្យ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ជាមួយ​ប្រទេស​ចិន​។ ចិន​ដែល​ជា​មហាអំណាច​ជា​ដៃគូ​សំខាន់​របស់​អាស៊ាន ហើយ​ថា​សមាជិក​អាស៊ាន​ខ្លះ​បាន​ស្និទ្ធ​ជាមួយ​ចិន​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ឲ្យ​ដឹង​ថា នៅ​ក្នុង​កិច្ចប្រជុំ​ក្រៅផ្លូវការ​រដ្ឋមន្ត្រី​ម​បរទេស​អាស៊ាន បាន​លើក​ពី​បញ្ហា​បរទេស​ផ្សេង​ទៀត​មក​ជជែក​ផង​ដែរ រួម​មាន​ស្ថានភាព​រដ្ឋ​រ៉ា​ខា​ញ និង​បញ្ហា​ឧបទ្វីប​កូរ៉េ​ជាដើម ។ រឿង​ឧ​ប​ទ្វិ​ប​កូរ៉េ កម្ពុជា​កោតសរសើរ​ចំពោះ​គំនិត​ផ្តូ​ច​ផ្តើម​ថ្មី​ៗ​រួម​គ្នា រវាង​ប្រទេស​រុ​ស្ស៊ី អា​មេ​រិ​ក ចិន​និង​ជប៉ុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ