ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​វ៉ៃ​ខ្នោះ​ស្ត្រី​ម្នាក់​ទាំង​ព្រឹក​ ​រពឹសដៃ​​ពេក​

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ស្ត្រី​ម្នាក់​ដែល​គេ​អះអាង​ថា មាន​ផ្ទៃពោះ​៣​ខែ​ផង​ត្រូវ​ប្រជាពលរដ្ឋ​ចាប់​ក្របួច​.​ក​ផ្អើល​ពេញ​ផ្សារ រួច​ប្រគល់​ឱ្យ​សមត្ថកិច្ច​វាយ​ខ្នោះដៃ​ភ្លាម​ៗ ក្រោយ​ពី​ស្ត្រី​រូប​នេះ​ធ្វើ​សកម្មភាព​លួច​យក​ទូរស័ព្ទ​មួយ​គ្រឿង​ពី​ក្នុង​កាបូប​ស្ត្រី​ម្នាក់ កាលពី​វេលា​ម៉ោង០៧និង៤០នាទី​ព្រឹក​ថ្ងៃ​ទី​២៥ មិថុនា នៅ​ម្ដុំ​ស្ដង់​លក់​បន្លែ ស្ថិត​នៅ​ក្នុង​ផ្សា​របឹង​ឈូក…

ខេត្តបាត់ដំបង​ ៖ ស្ត្រី​ម្នាក់​ដែល​គេ​អះអាង​ថា មាន​ផ្ទៃពោះ​៣​ខែ​ផង​ត្រូវ​ប្រជាពលរដ្ឋ​ចាប់​ក្របួច​.​ក​ផ្អើល​ពេញ​ផ្សារ រួច​ប្រគល់​ឱ្យ​សមត្ថកិច្ច​វាយ​ខ្នោះដៃ​ភ្លាម​ៗ ក្រោយ​ពី​ស្ត្រី​រូប​នេះ​ធ្វើ​សកម្មភាព​លួច​យក​ទូរស័ព្ទ​មួយ​គ្រឿង​ពី​ក្នុង​កាបូប​ស្ត្រី​ម្នាក់ កាលពី​វេលា​ម៉ោង០៧និង៤០នាទី​ព្រឹក​ថ្ងៃ​ទី​២៥ មិថុនា នៅ​ម្ដុំ​ស្ដង់​លក់​បន្លែ ស្ថិត​នៅ​ក្នុង​ផ្សា​របឹង​ឈូក ក្នុង​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខណ​:​ដែល​ជន​រង​គ្រោះ​កំពុង​ដើរ​ទិញ​បន្លែ​។

ជនសង្ស័យ​រូប​នេះ​ឈ្មោះ អ៊ូច សុខ​លី​ន ភេទ​ស្រី​ អាយុ​២៨​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ក្នុងភូមិ​សូ​ភី​២ សង្កាត់​រតន​: ក្រុង​បាត់ដំបង ​។ សមត្ថកិច្ច​បាន​ប្រាប់​ថា ស្ត្រី​រូប​នេះ ត្រូវ​ម្ចាស់​ទូរស័ព្ទ​និង​ប្រជាពលរដ្ឋ​ចាប់​ក្របួច​.​ក​ជាប់​ភ្លាម​ៗ ជាមួយនឹង​វត្ថុ​តាង​(​ទូរស័ព្ទ​)​នៅ​ក្នុង​ដៃ​។ ហើយ​បន្ទាប់​មក​ក៏​បាន​ប្រគល់​ស្ត្រី​ដៃដល់​នេះ​ឱ្យទៅ​មន្ត្រី​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ចាត់វិធានការ​តែ​ម្ដង​។

បើ​តាម​ប្រភព​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ស្ត្រី​ដៃដល់​បាន​ដើរ​តាម​ពីក្រោយ​ជន​រង​គ្រោះ ហើយ​ឆក់​ឱកាស​នោះ ជនសង្ស័យ​បាន​ប្រថុយ​លូក​យក​ទូរ​ស័​ព្ឌ​នៅ​ក្នុង​កាបូប​ជន​រង​គ្រោះ​យ៉ាង​រហ័ស​ដៃ​បំផុត រួច​ញាត់​ទុក​ទៅ​ក្នុង​កាបូប​របស់​ខ្លួន​។ ប៉ុន្តែ​ចៃដន្យ​ពេល​នោះ​ ម្ចាស់​ទូរស័ព្ទ​ក៏​បានដឹង ហើយ​ក្របួច​.​ក​ស្ត្រី​ដៃ​រហ័ស​នេះ​ជាប់​ភ្លាម​ៗ​ដែរ​។ បើ​តាម​ប្រភព​ដដែល​បាន​បញ្ជាក់​ថា ជាមួយនឹង​ការ​ចាប់​ជាប់​ក្ដៅ​ៗ​បែប​នេះ ម្ចាស់​ទូរស័ព្ទ​និង​មហាជន​ក៏​បាន​ឆែក​រក​ឃើញ​ទូរស័ព្ទ​នៅ​ក្នុង​បាត​កាបូប​ស្ត្រី​ដៃដល់ និង បាន​ទូរស័ព្ទ​ហៅ​សមត្ថកិច្ច​ឱ្យ​អន្តរា​គម​ន៏​ភ្លាម​ៗ​ដែរ​។

នៅ​កន្លែង​កើតហេតុ គេ​ឃើញ​មនុស្ស​ជា​ច្រើន​បាន​ចោមរោម​មើល ស្ត្រី​ដៃដល់​យ៉ាង​ណែន​តាន់តាប់ ស្រប​ពេល​សមត្ថកិច្ច​បាន​ចាប់ដៃ​ស្ត្រី​រូប​នេះ​វាយ​ខ្នេះ​។ បើ​តាម​ព័ត៌មាន​ថា ស្ត្រី​រូប​នេះ​(​ជនសង្ស័យ​)​មាន​ផ្ទៃពោះ​ខែ និង មានកូន​ម្នាក់​ទៀត​អាយុ​៣​ឆ្នាំ តែ​គេ​មិន​បាន​ប្រាប់​អត្តសញ្ញាណ​ប្ដី​របស់​ស្ត្រី​ដៃ​ឆើត​ម្នាក់​នេះ​ទេ​។ មន្ត្រី​ ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ បាន​ប្រាប់​ថា ក្រោយ​ឃាត់ខ្លួន មន្ត្រី​ជំនាញ​បាន​បញ្ជូន​ស្ត្រី​រូប​នេះ​ទៅ​កាន់​ស្នងការ​ខេត្ត ដើម្បី​សួរនាំ​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​សួរនាំ​ជនសង្ស័យ ហើយ​បើ​តាម​គោល​ការ លោក​ស្នង​ការ​ខេត្ត​បាន​បញ្ជា​ឱ្យ​មន្ត្រី​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ស្ត្រី​ពរ​ពោះ​៣​ខែ​នេះ ​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ហើយ ​៕ ​

អត្ថបទសរសេរ ដោយ