ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិនាស​៤​យ៉ាង​កើតមក​អំពី​ការ​មិន​រក្សាសីល

3 ឆ្នាំ មុន

បុគ្គល​ដែល​មិន​បាន​រក្សាសីល​៥ សីល​៨​តែង​រស់នៅ​ពោរពេញ​ទៅ​ដោយ​សេចក្ដី​ប្រមាទ ដូច​ប្រមាទ​ក្នុង​ការងារ ប្រមាទ​ក្នុង​ការ​ចិញ្ចឹម​ថែរក្សា​បុត្រ​ភរិយា មាតាបិតា​ជាដើម និង​ប្រមា​ទ​ក្នុង​ជីវិត​។ មិនតែប៉ុណ្ណោះ​អ្នក​មិន​មាន​សីល​តែង​ប្រព្រឹត្ត​នូវ​អំពើ​អបាយមុខ​ផ្សេង​ៗ មា​ន​​លេងល្បែង សេពគប់​បាបមិត្ត លេងស្រី…

បុគ្គល​ដែល​មិន​បាន​រក្សាសីល​៥ សីល​៨​តែង​រស់នៅ​ពោរពេញ​ទៅ​ដោយ​សេចក្ដី​ប្រមាទ ដូច​ប្រមាទ​ក្នុង​ការងារ ប្រមាទ​ក្នុង​ការ​ចិញ្ចឹម​ថែរក្សា​បុត្រ​ភរិយា មាតាបិតា​ជាដើម និង​ប្រមា​ទ​ក្នុង​ជីវិត​។ មិនតែប៉ុណ្ណោះ​អ្នក​មិន​មាន​សីល​តែង​ប្រព្រឹត្ត​នូវ​អំពើ​អបាយមុខ​ផ្សេង​ៗ មា​ន​​លេងល្បែង សេពគប់​បាបមិត្ត លេងស្រី ផឹកសុរា​ជាដើម ដែល​ជា​អំពើ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ និង​កិត្តិយស កេរ្តិ៍ឈ្មោះ​វិនាស​ចាក​ក្រុម​គ្រួសារ​ទៀត​ផង​។ ការ​ទ្រុស្ដសីល​មានទោស​៤​យ៉ាង​ក្នុង​បច្ចុប្បន្ន​គឺៈ

១-​នាំ​ឲ្យ​វិនាស​ទ្រព្យសម្បត្តិ ក្នុង​បច្ចុប្បន្ន​ទាន់ហន់​នឹង​ភ្នែក​ស្រស់​ៗ​ ។

២-​នាំ​ឲ្យ​មានកេរ្តិ៍ឈ្មោះ​អសោចិ៍ ដែល​គួរ​ឲ្យ​តិះដៀល​ស្អប់ខ្ពើម​អំពី​អ្នក​ដទៃ​ ។

៣- ជា​អ្នក​ឱន​មុខ​ចុះ មិន​ក្លៀវក្លា ក្នុង​ទីប្រជុំជន​ ។

៤-​ជា​អ្នក​វង្វេង មាន​អារម្មណ៍មិនល្អ នៅ​ពេល​ជិត​មរណកាល​ ។

ព្រះ​សម្ពុទ្ធ​ត្រាស់​សម្តែង​ថា បុគ្គល​អាប់​ឥត​ប្រាជ្ញា មិន​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​រមែង​ជា​អ្នក​មិន​បានទ្រព្យ​សម្បត្តិ​ក្នុង​ពេល​ដែល​ខ្លួន​នៅ​ជា​កំលោះ ក្រមុំ ពួក​គេ​តែង​ក្រហល់ក្រហាយ​ដូច​ក្រៀល​ចាស់​ដែល​ក្រហល់ក្រហាយ​ក្នុង​ភក់​គ្មាន​ត្រី​យ៉ាងនោះ​ឯង​ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ