ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី២៥ ឧសភា

13 ឆ្នាំ មុន

ឆ្នាំ​១៩៥៣
សហរដ្ឋអាមេរិកបាន​ធ្វើការ​សាកល្បង លើក​ទី​១​ការ​បា.ញ់​អាវុធ​នុយក្លេអ៊ែរ​តាមរយៈ​កាំភ្លើង នៅ​ទីលាន​សាកល្បង​អាវុធ ណេ​វ៉ា​ដា ដែល​នៅ​ជិត​ទីក្រុង​ឡាស​វ៉េ​ហ្គា​ស ។
​ឆ្នាំ​១៩៦១
លោក​ប្រធានាធិបតី​អា​មេ​រិ​ក ច​ន​ហ្វ្រេ​ង កេ​ណ្ណឺ​ឌី បាន​ប្រកាស​មុន​កិច្ចប្រជុំ​ពិសេស ជាមួយ​សភា​ថា គោលដៅ​ចំបង​ទី​១​គឺ​គ្រោងបញ្ជូន​មនុស្ស​ឱ្យទៅ​ដល់​ភព​ព្រះ​ចន្ទ​ឱ្យ​ បានក្នុង​ទស​វត្ស​នេះ ។

ឆ្នាំ​១៧៣៨
ក្រោម​សន្ធិសញា​រវាង​ផេ​ន​ស៊ី​វ៉ា​នី​ញ៉ា និងម៉ា​រី​ឡែ​ន បាន​ធ្វើ​ឱ្យ​បញ្ចប់សង្គ្រាម​រវាង​គ្នានិង​គ្នា ហើយ​ក៏​មាន​ផ្លាស់​ប្ដូរ​អ្នកទោស សង្គ្រាម​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ ។
ឆ្នាំ​១៧៨៧
រដ្ឋធម្មនុញ​សហរដ្ឋអាមេរិក​ត្រូវ​បាន​គេតាក់តែង​ជា​ថ្មី ដោយ​មាន​លោក​ហ្ស៊​ក​វ៉ា​ស៊ី​នតោន​ជា​ប្រធានាធិបតី ។
ឆ្នាំ​១៨៣៧
អ្នក​ស្នេហា​ជាតិ​នៅ​ភាគ​ខាងក្រោមប្រទេស​កា​ណា​ដា ឬ​តំបន់​កេ​បិ​ចបាន​ងើបឡើង​ប្រឆាំង​ចក្រភព​អេ​ស្ប៉ា​ញ​ដើម្បី​ទាមទារ​ឯករាជ្យ ។
ឆ្នាំ​១៨៩៥
សាធារណរដ្ឋ​ហ្វ័​រ​ម៉ូ​សា ឬ​សាធារណរដ្ឋ តៃវ៉ាន់ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​លោក ថា​ង​ឈី​ង ស៊ុ​ង  ជា​ប្រធានាធិបតី ។
ឆ្នាំ​១៩៣៨
ក្នុង​អំឡុង​មាន​សង្គ្រាមស៊ីវិល​នៅ​ក្នុងប្រទេស​អេ​ស្ប៉ា​ញ មានការ​ទំលាក់​គ្រាប់បែកទៅ​លើ​ទីក្រុង​អា​លី​កាន់បណ្ដាល​ឱ្យ​ស្លាប់ មនុស្ស​៣១៣​នាក់​។
ឆ្នាំ​១៩៤០
ការ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​ទីក្រុង​ឌុន​គៀក ប្រទេស​បារាំងបាន​ចាប់ផ្ដើម​រវាង​កងទ័ពប្រទេស​អា​ល្លឺ​ម៉​ង់ និង​កងទ័ព​សម្ពន្ធមិត្ដ ។ ប្រទេស​អា​ល្លឺ​ម៉​ង់​មាន​កងទ័ព​ប្រមាណ៨០០.០០០​នាក់ ចំណែក​កងទ័ព​សម្ព័ន្ធមិត្ដមាន​ចំនួន​៤០០.០០០​នាក់ ។
ឆ្នាំ​១៩៥៣
សហរដ្ឋអាមេរិកបាន​ធ្វើការ​សាកល្បង លើក​ទី​១​ការ​បាញ់​អាវុធ​នុយក្លេអ៊ែរ​តាមរយៈ​កាំភ្លើង នៅ​ទីលាន​សាកល្បង​អាវុធ ណេ​វ៉ា​ដា ដែល​នៅ​ជិត​ទីក្រុង​ឡាស​វ៉េ​ហ្គា​ស ។
ឆ្នាំ​១៩៦១
លោក​ប្រធានាធិបតី​អា​មេ​រិ​ក ច​ន​ហ្វ្រេ​ង កេ​ណ្ណឺ​ឌី បាន​ប្រកាស​មុន​កិច្ចប្រជុំ​ពិសេស ជាមួយ​សភា​ថា គោលដៅ​ចំបង​ទី​១​គឺ​គ្រោងបញ្ជូន​មនុស្ស​ឱ្យទៅ​ដល់​ភព​ព្រះ​ចន្ទ​ឱ្យ​បានក្នុង​ទស​វត្ស​នេះ ។
ឆ្នាំ​១៩៦៦
ផ្កាយ​រណប​អា​មេ​រិ​ក Expolorer 32 ត្រូវ បាន​គេ​បាញ់​បង្ហោះ ។
ឆ្នាំ​១៩៧៩
យន្ដហោះ​អា​មេ​រិ​កជើង​ហោះហើរ១៩១ បាន​ធ្លាក់​នៅ​ពេល​ព្យាយាម​ហោះហើរ​ចេញពី​ព្រ​លាន​យន្ដហោះ​អូ​ហេ ក្នុង​ទីក្រុង​ស៊ី​កាហ្គោ បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​២៧១​នាក់ ដែលជិះ​នៅ​ក្នុង​យន្ដហោះ​នោះ ហើយ​២​នាក់​ទៀត ស្លាប់​នៅ​លើ​ដី ។
ឆ្នាំ​១៩៨១
ក្រុមប្រឹក្សា​ប្រតិបត្ដិការ​ឈូង​សមុទ្រត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ទីក្រុង​រី​យ៉ា​ដ ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​។
ឆ្នាំ​១៩៨២
នាវាចំបាំង​ចក្រភព​អង់គ្លេស  HMS Coventry បាន​លិច​ក្នុង​ពេល​មាន​សង្គ្រាមរវាង​ចក្រភព​អង់គ្លេស និង​ប្រទេស​អា​ហ្ស​ង់ ទី​ន ។ នាវា​នេះ​មាន​តម្លៃ​៣៧.៩០០.០០០ដុល្លារ​អា​មេ​រិ​ក ។
ឆ្នាំ​១៩៨៥
ប្រទេស​បង់​ក្លា​ដែ​ស បាន​ទទួល​រង​គ្រោះដោយ​ខ្យល់ព្យុះ​បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់១០.០០០​នាក់ ។
ឆ្នាំ​១៩៩៩
សភា​អា​មេ​រិ​កបាន​ចេញ​របាយការណ៍ មួយ​ដែល​លាតត្រដាង​ពី​ភ្នាក់ងារ​សំងាត់របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រឆាំង សហរដ្ឋអាមេរិក​ក្នុង​រយៈពេល​ជាង​២ទស​វត្ស​មកនេះ ។
ឆ្នាំ​២០០១
លោក​អ៊ី​រីក វេ​ហេ​ន​ម៉ា​យ័រ វ័យ​២៣​ឆ្នាំ ជនជាតិ​ចិន​ហុងកុងបាន​ក្លាយជា​មនុស្ស​ពិការភ្នែក​ទី​១​ដែល​បាន​ឡើង​ទៅ​ដល់​កំពូលភ្នំ អេ​វ័​រ​រ៉េ​ស្ដ ។
ឆ្នាំ​២០០២
-​យន្ដហោះ​ចិន​ជើងហោះហើរ​លេខ​៦១១បាន​ធ្លាក់​ពេល​កំពុង​ហោះហើរ​លើ​ច្រក សមុទ្រ​តៃវ៉ាន់ បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​២២៥នាក់ ។
-​មាន​គ្រោះថ្នាក់​រថភ្លើង​បុក​គ្នា​នៅ​ក្នុងទីក្រុង​ថេ​ន​ហ្គា ប្រទេស​ម៉ូ​ហ្ស៊ំ​បិ​ក បណ្ដាល​ឱ្យស្លាប់​មនុស្ស​១៩៧​នាក់ ។
ឆ្នាំ​២០០៦
អ្នក​វិទ្យាសាស្ដ្រ​បាន​អះអាង​ថា ដើមចម នៃ​វីរុស HIV គឺ​ផ្ដើម​ចេញពី​ប្រភេទ​ស្វា​ព្រៃពូជ Chimpazees ដែល​រស់នៅ​ក្នុង​ប្រទេសកា​មេ​រូ​ន ។
ឆ្នាំ​២០០៧
-​ប្រភព​ព័ត៌មាន​ប្រទេស​ជប៉ុន បាន​ប្រាប់ ទីភ្នាក់ងារ​ក្យូ​ដូ ថា ប្រទេស​កូរ៉េ​ខាងជើង​បានសាកល្បង​បាញ់​អាវុធ​មី​ស៊ី​ល​ជា​ច្រើន​គ្រាប់តំរង់​មក​ដែនសមុទ្រ​ប្រទេស​ជប៉ុន ។
-​ក្រសួងការពារជាតិ​សហរដ្ឋអាមេរិកបាន​ចេញ​របាយការណ៍​ពី​ការ​រីក​ធំ​នៃ​អំណាចយោធា​ប្រទេស​ចិន ។
ឆ្នាំ​២០០៩
ប្រទេស​កូរ៉េ​ខាងជើង បាន​សាកល្បង អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ជា​លើក​ទី​២ ៕