ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ពេញក្រមុំ ឳ​ពុក​វាយ​ប្រពន្ធ​បណ្តេញ​ចេញពីផ្ទះ ដើម្បី​ចាប់​កូនស្រី​ខ្លួន

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នកស្រី ម៉​ម សុ​ម៉ា​លី ស្ថាបនិក​អង្គការ​«​អា​ហ្វី​ស៊ី​ប​»​មើលថែ​ទាំ​ក្មេង​កំព្រា និង​ជន​រង​គ្រោះ​ដោយសារ​អំពើ​រំលោភ​សេពសន្ថវៈ បាន​បង្ហោះ​សារ​អោយ​ដឹង​ថា «​មួយ​រយៈ​នេះ ឳ​ពុក​រំលោភ​កូនស្រី​ខ្លួនឯង…

រាជធានី​ភ្នំពេញ ៖ អ្នកស្រី ម៉​ម សុ​ម៉ា​លី ស្ថាបនិក​អង្គការ​«​អា​ហ្វី​ស៊ី​ប​»​មើលថែ​ទាំ​ក្មេង​កំព្រា និង​ជន​រង​គ្រោះ​ដោយសារ​អំពើ​រំលោភ​សេពសន្ថវៈ បាន​បង្ហោះ​សារ​អោយ​ដឹង​ថា «​មួយ​រយៈ​នេះ ឳ​ពុក​រំលោភ​កូនស្រី​ខ្លួនឯង កាន់តែ​កើនឡើង ពេល​ខ្លះ​អ្នកស្រី​ពិតជា​មិន​ចង់​និយាយ មិន​ចង់​ផុស​ភាព​រង​គ្រោះ​ព្រោះ​ក្តុកក្តួល​ហួស​និយាយ ប៉ុន្តែ​ករណី​ថ្មី​ទៀត​ហើយ ឳ​ពុក​បង្កើត​រំលោភ​កូនស្រី​ខ្លួនឯង អាយុ​១៥​ឆ្នាំ នេះ​សុទ្ធ​សឹង​ជា​រឿងហេតុ​ដ៏​ធ្ងន់ធ្ងរ​ពិបាក​រៀបរាប់ ឳ​ពុក​ម្នាក់​មានចិត្ត​តិរច្ឆាន​ស្រលាញ់​កូន រហូត​ចង់​យក​កូន​ខ្លួន​ធ្វើ​ប្រពន្ធចុង​» ទៅ​វិញ ។

អ្នកស្រី ម៉​ម សុ​ម៉ា​លី បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ចាប់តាំងពី​នាង​ពេញវ័យ​ក្រមុំ នា​ដើម​ខែមករា ឆ្នាំ​២០២០​មក ឳ​ពុក​របស់​នាង​តែងតែ​ឃាត់ឃាំង មិន​អោយទៅ​សាលារៀន មិន​អោយ​ជួប​មិត្តភក្តិ បើ​ហ៊ាន​ជួប គឺ​ត្រូវ​ឳ​ពុក​វាយ​នឹង​ខ្យែ​ភ្លើង ។ ចាប់ពី​ខែមេសា ឆ្នាំ​២០២០​មក ដោយ​ឃើញ​រូបរាង​នាង​ពេញវ័យ ឳ​ពុក​ក៏​ចាក់សោ ទុក​នាង​ក្នុង​បន្ទប់ មិន​អោយ​ចេញ​ទៅ​ណា​ទេ ហើយ​ឳ​ពុក​ដែល​មានចិត្ត​តិរច្ឆាន ចាប់ផ្តើម​វាយ​ធ្វើបាប​ប្រពន្ធ រករឿង​មិន​អោយ​ប្រពន្ធ​ចូល​ផ្ទះ ដើម្បី​ជា​លេស រំលោភ​កូនស្រី​ខ្លួនឯង ។ ថ្ងៃ​ទី​២៣ មិថុនា ២០២០​នេះ នាង​បាន​មក​ដល់​មណ្ឌល​ស្តារ​នីតិសម្បទា របស់​អង្គការ​អា​ហ្វេ​ស៊ី​ប​ហើយ​» ។

អ្នកស្រី ម៉​ម សុ​ម៉ា​លី សូម​អរគុណ​អាជ្ញាធរ​មូលដ្ឋាន សមត្ថកិច្ច លោក​-​លោកស្រី​មន្ត្រី​មន្ទីរ​ស​ង្គ​កិច្ច ស្រុក​ស៊ី​ធរ​កណ្តាល ខេត្តព្រៃវែង ដែល​បាន​ជួយ​ជ្រោមជ្រែង និង​សហការ​យ៉ាង​មុតមាំ ក្នុង​កិច្ច​ការងារ​នេះ ។

គួរ​បញ្ជាក់​ថា នៅ​ខែមិថុនា ឆ្នាំ​២០២០ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស៊ី​ធរ​កណ្តាល តាម​បញ្ជា​របស់​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្តព្រៃវែង បានឃាត់ខ្លួន​បុរស​ជា​ឪពុកម្នាក់ ដែល​រំលោភ​កូនស្រី​របស់​ខ្លួន អាយុ​១៥​ឆ្នាំ រហូត​បាន​សម្រេច ច្រើនដង​។

បុរស​ជា​ឪពុក​រំលោភ​កូនស្រី​បង្កើត​របស់​ខ្លួន​នេះ មាន​អាយុ​៤២​ឆ្នាំ ត្រូវ​បាន​ប្រពន្ធ និង​កូនស្រី ប្តឹង​ពី​បទ​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​(​វាយ​ប្រពន្ធ​) និង​រំលោភ​សេព​ស​ន្ទ​វៈ​ទៅ​លើ​កូនស្រី​បង្កើត បាន​សំរេច​ចំនួន​៤​លើក នៅ​លើ​ផ្ទះ​របស់​ខ្លួន ហើយ​គំរាម​កូនស្រី បើ​ហ៊ាន​ប្រាប់​គេ​ឲ្យ​ដឹង នឹង​សម្លាប់​ម្ដាយ ដែល​ជា​ប្រពន្ធ​របស់​ខ្លួន​ចោល ។

បច្ចុប្បន្ន ឳ​ពុក​ចិត្ត​តិរច្ឆាន រូប​នេះ កំពុង​ជាប់​ឃុំ​នៅក្នុង​ពន្ធនាគារ​ខេត្តព្រៃវែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ