ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ប្រពន្ធ​២​នាក់​កំពុង​ជិះ​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក រថយន្ត​ពន្លះ​ពីក្រោយ​ឆក់​យក​ជីវិត​ម្នាក់

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ស្ត្រី​ម្នាក់​បាន​បាត់បង់​ជីវិត រីឯ​ស្វាមី​របស់​គាត់​រង​របួសធ្ងន់ ដោយសារ​រថយន្ត​បុក​ពីក្រោយ ពេល​គាត់​កំពុង​ជិះ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ស្រប​ទិស​គ្នា កាលពី​ម៉ោង​៥​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ មិថុនា នៅ​ចំណុច​ភូមិ​ខ្នាចរមាស…

ខេត្តបាត់ដំបង ៖ ស្ត្រី​ម្នាក់​បាន​បាត់បង់​ជីវិត រីឯ​ស្វាមី​របស់​គាត់​រង​របួសធ្ងន់ ដោយសារ​រថយន្ត​បុក​ពីក្រោយ ពេល​គាត់​កំពុង​ជិះ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ស្រប​ទិស​គ្នា កាលពី​ម៉ោង​៥​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ មិថុនា នៅ​ចំណុច​ភូមិ​ខ្នាចរមាស ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល តែ​អ្នកបើកបរ​រថយន្ត​បង្ក​បាន​រត់គេច​ខ្លួន​ក្រោយ​បង្កហេតុ​។

លោក​សុខ សា​រិ​ន អធិការ​ស្រុក​ប​វេ​ល បានឱ្យ​ដឹង​ថា រថយន្ត​បង្ក​នោះ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពាក់​ស្លាក​លេខ បាត់ដំបង 3.A 3503 អ្នកបើកបរ​បាន​រត់គេច​ខ្លួន​ក្រោយ​បង្ក​គ្រោះថ្នាក់​។ លោក​ថា រថយន្ត​នេះ បាន​បុក​ម៉ូតូ​ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ ស្លាក​លេខ បាត់ដំបង 1.M6597 ដែល​មាន​សណ្តោង​រ៉ឺ​ម៉ក​ផង បណ្ដាល​ឱ្យ​របួស​ម្នាក់ និង​បាត់បង់​ជីវិត​ម្នាក់​ដែល​ជា​ប្ដី​ប្រពន្ធ​។

លោក​អធិការ​ស្រុក​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ សី ឌី​ណា អាយុ​៤០​ឆ្នាំ (​ប្ដី​) រស់នៅ​ភូមិ​ខ្នាចរមាស ឃុំ​ខ្នាចរមាស រង​របួសធ្ងន់ និង​ប្រពន្ធ​ឈ្មោះ​ទូច ឌី​ណា អាយុ​៣៨​ឆ្នាំ បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​កើតហេតុ​។

បើ​តាម​សាក្សី​បាន​និយាយ​ថា រថយន្ត​នឹង​អ្នក​ជិះ​ម៉ូតូ​បាន​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា ពី​ខាងកើត​ឆ្ពោះទៅ​ខាងលិច ប៉ុន្តែ​ពេល​ដល់​ចំណុច​កើតហេតុ គេ​ឃើញ​រថយន្ត​នោះ​បាន​បន្ថែម​ល្បឿន​ឡើង​ជែង​ម៉ូតូ តែ​មិន​ផុត​ក៏​ជ្រុល​បុក​ម៉ូតូ​នោះ​តែ​ម្ដង​។

ប្រភព​ដដែល​បញ្ជាក់​ថា ពេល​បុក​ភ្លាម​រថយន្ត​មិន​ព្រម​ឈប់​នោះ​ទេ ហើយ​បាន​ប្រឹង​បើក​រត់​ខ្លួន តែ​ក្រោយមក​ទើបត្រូវ​សមត្ថកិច្ច​តាម​ចាប់​បាន​។

លោក​សុខ សា​រិ​ន អធិការ​ស្រុក​ប​វេ​ល បញ្ជាក់​ដែរ​ថា រថយន្ត​បង្ក​បាន​ព្យាយាម​បើក​គេច​ពី​កន្លែង​កើតហេតុ តែ​ត្រូវ​បាន​សមត្ថកិច្ច​តាម​រក​ឃើញ ខណៈ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​ទៅ​ហើយ បន្សល់​ទុក​តែ​រថយន្ត​ប៉ុណ្ណោះ​។

យ៉ាងណា មន្ត្រី​ជំនាញ​របស់​លោក​បាន​នាំ​យក​រថយន្ត​បង្ក​នេះ ជាមួយនឹង​ម៉ូតូ​ជន​រង​គ្រោះ​ទៅ​រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​អធិការ​ស្រុក ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ