ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វូង​សត្វ​​ស្វា​​ចេញ​រាតត្បាត​ពេញ​​ក្រុង ដើម្បី​រក​​ចំណី​ ព្រោះ​ស្ងាត់​អ្នកទេសចរ

3 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ក្រុង​លុប​ប៊ូ​រី​ថៃ​ ដែល​មាន​​ពពួក​ស្វា​​ជា​ច្រើន​ពាន់​ក្បាល​ដែល​មាន​សេរីភាព ពេល​នេះ មិន​បាន​​ទាក់ទាញ​ទេសចរណ៍​ដូច​ពេល​មុន​ទៀត​ឡើយ តាំងពី​មានការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19​ មក ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ​បែរជា​បង្ក​ការ​រំខាន​ដល់​ប្រជាជន…

ប្រទេស​ថៃ ៖ ក្រុង​លុប​ប៊ូ​រី​ថៃ​ ដែល​មាន​​ពពួក​ស្វា​​ជា​ច្រើន​ពាន់​ក្បាល​ដែល​មាន​សេរីភាព ពេល​នេះ មិន​បាន​​ទាក់ទាញ​ទេសចរណ៍​ដូច​ពេល​មុន​ទៀត​ឡើយ តាំងពី​មានការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19​ មក ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ​បែរជា​បង្ក​ការ​រំខាន​ដល់​ប្រជាជន ដោយ​អុកឡុក​ត្រាច់ចរ​ដើរ​រក​​ចំណី ដែល​ក្លាយទៅជា​មិន​អាច​គ្រប់គ្រង​បាន ​នាំ​ឲ្យ​អាជ្ញា​ធរមាន​ប្រតិកម្ម​។

ពពួក​ស្វា​ក្រៅពី​ត្រាច់ចរ​អុក​ឡក​តាម​ដង​វិ​ថី ​និង​តាម​ហាង ​ព្រមទាំង​ផ្ទះ​ទាំងឡាយ​ ដើម្បី​រក​ចំណី ពួក​វា​ថែម​ទាំង​បាន​ដើរ​អាចម៍​តាម​ដង​វិធី នាំ​ឲ្យ​ជះក្លិន​ស្អុយ ជា​​ពិសេស​ពេល​មាន​ភ្លៀង​ធ្លាក់​។
ក្រុង​លុប​ប៊ូ​រី​ គឺ​ជា​អតីត​រាជធានី​ខ្មែរ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​១៥០​គីឡូម៉ែត្រ ខាងជើង​ក្រុង​បាង​កក​។ ក្នុង​ទីក្រុង​នោះ​ពា​ណិ​ជ្ជ​ករ​មួយ​ចំនួន​បាន​តាំង​រូប​ខ្លា ​ឬ​រូប​ក្រពើ​ ដើម្បី​បន្លាច​ពួក​ស្វា​កុំ​ឲ្យ​មក​អុកឡុក​។

រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ ចំនួន​សត្វ​ស្វា​នៅ​ទីក្រុង​នោះ មានការ​កើនឡើង​ទ្វេ​ដង​ដល់​ទៅ​ប្រមាណ​ជា​៦.០០០​ក្បាល រស់នៅ​ជាមួយ​ប្រជាជន​ក្រុង​នេះ​ដែល​មាន​២៧.០០០​នាក់​។ ចេញពី​ព្រៃ​ធម្មជាតិ​ដំបូង​មក​រស់នៅ​ជុំវិញ​វត្ត​មួយ​កណ្ដាល​ក្រុង ចំនួន​ស្វា​មាន​កាន់តែ​ច្រើន រាតត្បាត​តាម​ដង​​វិ​ថី​ក្បែរ​ៗ​វត្ត រួច​តែង​លើកគ្នា​មក​ក្បែរ​អគារ ​និង​ហាង​នានា ​ប​ង្វំ​ឲ្យ​អាជីវករ​ខ្លះ​បិទទ្វារ​ហាង​។

ពពួក​ហ្វូង​ស្វា​ ដែល​ជា​អ្នក​ធ្លាប់​ជួយ​ទាក់ទាញ​ភ្ញៀវ​​ទេសចរណ៍​នៅ​ក្រុង​លុប​ប៊ូ​រី ​​តាំងពី​យូរ​មក​ហើយ ហើយ​ក៏​​ទទួល​ការ​អនុគ្រោះ​ពី​សំណាក់​ប្រជាជន ព្រោះ​ពួក​វា​បាន​ជួយ​ទាក់ទាញ​ភ្ញៀវ​​ទេស​ចរណ៍​នាំ​ឲ្យ​ប្រជាជន​រក​ចំណូល​បាន​មិន​តិច​ឡើយ​។

បណ្ដា​អ្នកទេសចរ​បរទេស​តាម​ទម្លាប់​ពេល​មក​លេង​ទីនោះ តែង​ឲ្យ​ចំណី​ពួក​ស្វា​ស៊ី ​ដើម្បី​បាន​ថត​រូប ​និង​លេង​កម្សាន្ត​ជាមួយ​ពួក​វា​។ ប៉ុន្តែ​ចាប់តាំងពី​ថៃ​ បិទ​ព្រំដែន​មក បណ្តាល​ឱ្យ​ដាច់​អ្នក​ទេស​ចរដើរក​ម្សាន្ត និង​ឱ្យ​ចំណី​វា​​ ទើប​ធ្វើ​ឱ្យ​​ពពួក​ស្វា​ទាំងនេះ​ក្លាយជា​អត់ឃ្លាន ត្រាច់ចរ​ដើរ​រក​ចំណី​។ បណ្ដា​រូបភាព​នៃ​ការ​រាតត្បាត​របស់​ពួ​​ក​វា​ត្រូវ​បាន​បង្ហាញ​តាម​បណ្ដា​សារព័ត៌មាន ​និង​បណ្ដាញ​សង្គ​ម​នានា​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ