ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី​ម្នាក់​ប្រាប់​ពី​ទ្រព្យ​ដែល​មាន​តម្លៃ​ជាងគេ​ក្នុង​ជីវិត​មនុស្ស

3 ឆ្នាំ មុន

មិន​ថា​អ្នកមាន​លុយ​ច្រើន​ប៉ុនណា​ទេ អ្នក​មិន​អាច​យក​លុយ​ទៅ​ទិញ​ពេលវេលា​បាន​មក​វិញ​ឡើយ ។ លោក​មហាសេដ្ឋី ម៉ាក ឃ្យូ​បេន (Mark Cuban) ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​រហូត​អាច​ទិញ​អ្វី​ៗ​ស្ទើរតែ​គ្រប់យ៉ាង​បាន​ទទួលស្គាល់​នូវ​ចំណុច​ខាងលើ​នេះ​ដែរ ។លោក​បាន​ប្រាប់​មក​ថា…

មិន​ថា​អ្នកមាន​លុយ​ច្រើន​ប៉ុនណា​ទេ អ្នក​មិន​អាច​យក​លុយ​ទៅ​ទិញ​ពេលវេលា​បាន​មក​វិញ​ឡើយ ។ លោក​មហាសេដ្ឋី ម៉ាក ឃ្យូ​បេន (Mark Cuban) ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​រហូត​អាច​ទិញ​អ្វី​ៗ​ស្ទើរតែ​គ្រប់យ៉ាង​បាន​ទទួលស្គាល់​នូវ​ចំណុច​ខាងលើ​នេះ​ដែរ ។
លោក​បាន​ប្រាប់​មក​ថា ពេលវេលា​ជា​ទ្រព្យ​ដែល​មាន​តម្លៃ​ជាងគេ​ដែល​មនុស្ស​មាន ។ លោក​បាន​បន្ត​ថា «​អ្នក​មិន​អាច​ទិញ​វា​ទេ ។ អ្នក​មិន​អាច​រក​វា​បាន​ទេ អ្នក​មិន​អាច​សន្សំ​វា​ទុក​ទេ ។ អ្នក​មិន​អាច​ប្តូរ​យក​វា​បាន​ទេ​» ។

ដោយហេតុ​ដូចនេះ​ទើប​លោក​គិត​ថា គន្លឹះ​សំខាន់​ក្នុង​ជីវិត​គឺ​ការ​ប្រើប្រាស់​ពេលវេលា ។
ក្នុង​ជីវិត​របស់​លោក​ឃ្យូ​បេន ការ​សម្រេចចិត្ត​ក្នុង​ការ​ប្រើប្រាស់​ពេលវេលា​បាន​ផ្លាស់​ប្តូរ​ជា​ច្រើន​ដង ។ ពេល​លោក​នៅ​វ័យក្មេង លោក​ជ្រើសរើស​ការ​ប្តូរ​ពេលវេលា​របស់​លោក​ដើម្បី​ប្តូរ​យក​ភាព​សប្បាយ ។ ពេល​ដែល​លោក​ចាប់ផ្តើម​រក​លុយ​បាន លោក​បាន​ជប់លៀង «​ដូច​មនុស្ស​ឆ្គួ​ត​» អស់​ប្រមាណ ៤​ឆ្នាំ​ពេញ ។

បន្ទាប់​មក​លោក​បាន​ទៅ​ធ្វើការ​វិញ​ដើម្បី​បង្កើត​ក្រុមហ៊ុន Broadcast.com របស់​លោក ដែល​លោក​បាន​លក់​ឲ្យ​តៅ Yahoo ក្នុង​តម្លៃ​ជិត ៦​ប៊ី​លាន​ដុល្លារ​កាលពី​ឆ្នាំ ២០០០ ។ បន្ទាប់​ពី​ការ​លក់​ហើយ លោក​មាន​អាយុ ៥៨​ឆ្នាំ និង​បាន​ផ្លាស់​ប្តូរ​ការ​ប្រើប្រាស់​ពេលវេលា​របស់​លោក ។

ពេល​នោះ​លោក​ចាប់ផ្តើម​កសាង​ទំនាក់ទំនង​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន​ឡើង​វិញ និង​បាន​បង្កើត​គ្រួសារ​មួយ ។ ពេល​ដែល​លោក​ក្លាយជា​ឪពុក​ម្នាក់​ហើយ ការ​ចំណាយ​ពេលវេលា​ជាមួយ​ក្រុម​គ្រួសារ​មាន​តម្លៃ​ជាងគេ​បង្អស់ និង​ជា​រង្វាន់​ក្នុង​ជីវិត​ដែល​ល្អ​ជាងគេ​សម្រាប់​លោក​ផង​ដែរ ។

ក្នុង​បទ​សម្ភាសន៍​មួយ​កាលពី​ឆ្នាំ ២០១៧ បាន​ឲ្យ​ដឹង​ថា លោក​ឃ្យូ​បេន​ការពារ​ពេលវេលា​របស់​លោក​ដោយ​មិន​ចូលរួម​ការ​ប្រជុំ​ផ្ទាល់​ជាមួយ​មនុស្ស ឬ​ប្រជុំ​តាម​ទូរស័ព្ទ​ទេ ។ ផ្ទុយ​មក​វិញ លោក​គ្រប់គ្រង​អាជីវកម្ម​របស់​លោក​ស្ទើរតែ​តាម​អ៊ីមែល​ទាំងស្រុង ។ លោក​មាន​ទូរស័ព្ទ​ដៃ​ពីរ​គ្រឿង​ជាប់​ខ្លួន ដែល​មួយ​ជា​ទូរស័ព្ទ Android និង​មួយទៀត​ជា Apple ដើម្បី​ឲ្យ​អ្នក​ដទៃ​ទាក់ទង​លោក​បាន​គ្រប់ពេល ។

លោក​បាន​បន្ថែម​មក​ទៀត​ថា លោក​មានគំនិត​អាជីវកម្ម​ប្រមាណ ៥០​ដែល​លោក​អាច​ចាប់ផ្តើម​ក្នុង​ពេល​នេះ ប៉ុន្តែ​លោក​មិន​ចង់​លះបង់​ពេលវេលា​ដែល​លោក​អាច​ចំណាយ​ជាមួយ​ក្រុម​គ្រួ​សារបាន​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ