ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​ពិសេស​ជួយ​ឱ្យ​អ្នក​ជោគជ័យ​ក្នុង​អាជីវកម្ម​ដោយ​មិន​ចាំបាច់​ត្រូវ​ចំណាយ​លុយ

3 ឆ្នាំ មុន

មនុស្ស​ជា​ច្រើន​មានគំនិត​ចង់​បើក​ដំណើរការ​អាជីវកម្ម​ផ្ទាល់ខ្លួន ប៉ុន្តែ​សម្រេច​ថា​មិន​ធ្វើ​ដូច្នេះ​ព្រោះតែ​មិន​មាន​ធនធាន​គ្រប់គ្រាន់ ។ យ៉ាងណា​ក្តី មាន​អាជីវករ​ជា​ច្រើន​ដែល​អាច​ចាប់ផ្តើម​អាជីវកម្ម​ផ្ទាល់ខ្លួន​បាន​ដោយ​មិន​ចាំបាច់​ចំណាយ​ថវិកា​បន្តិច​ឡើយ ។ចំណុច​សំខាន់ គឺ​ផ្នត់គំនិត​របស់​មនុស្ស ។ ប្រសិនបើ​អ្នក​គិត​ថា​អ្នក​មិន​អាច​ចាប់ផ្តើម​អាជីវកម្ម​មួយ​ដោយ​ខ្លួនឯង​បាន​ទេ​នោះ លុយ​ប៉ុន្មាន​ក៏​មិន​អាច​ជួយ​ឲ្យ​អ្នក​ជោគជ័យ​បាន​ដែរ…

មនុស្ស​ជា​ច្រើន​មានគំនិត​ចង់​បើក​ដំណើរការ​អាជីវកម្ម​ផ្ទាល់ខ្លួន ប៉ុន្តែ​សម្រេច​ថា​មិន​ធ្វើ​ដូច្នេះ​ព្រោះតែ​មិន​មាន​ធនធាន​គ្រប់គ្រាន់ ។ យ៉ាងណា​ក្តី មាន​អាជីវករ​ជា​ច្រើន​ដែល​អាច​ចាប់ផ្តើម​អាជីវកម្ម​ផ្ទាល់ខ្លួន​បាន​ដោយ​មិន​ចាំបាច់​ចំណាយ​ថវិកា​បន្តិច​ឡើយ ។
ចំណុច​សំខាន់ គឺ​ផ្នត់គំនិត​របស់​មនុស្ស ។ ប្រសិនបើ​អ្នក​គិត​ថា​អ្នក​មិន​អាច​ចាប់ផ្តើម​អាជីវកម្ម​មួយ​ដោយ​ខ្លួនឯង​បាន​ទេ​នោះ លុយ​ប៉ុន្មាន​ក៏​មិន​អាច​ជួយ​ឲ្យ​អ្នក​ជោគជ័យ​បាន​ដែរ ។ខាងក្រោម គឺជា​គន្លឹះ​សំខាន់​ៗ​ដែល​ជួយ​ឲ្យ​អ្នក​ជោគជ័យ​ក្នុង​អាជីវកម្ម​ដោយ​មិន​ចាំបាច់​ត្រូវ​ចំណាយ​លុយ ៖

១. កុំ​ធ្វើ​វា​តែ​ម្នាក់ឯង
មិន​ថា​អ្នកមាន​ជំនាញ និង​ជំនឿ​ចិត្ត​ខ្ពស់​ប៉ុនណា​ទេ អាជីវកម្ម​របស់​អ្នក​មិន​អាច​រីក​លូតលាស់​បាន​លឿន​ឡើយ​ប្រសិនបើ​អ្នក​ព្យាយាម​ធ្វើ​អ្វី​គ្រប់យ៉ាង​ដោយ​ខ្លួនឯង ។ អ្នក​គួរតែ​ចេះ​ប្រើ​បទ​ពិសោធន៍ ទំនាក់ទំនង និង​មតិយោបល់​របស់​អ្នក​ដទៃ​ដើម្បី​សម្រេច​ការងារ​ផ្សេង​ៗ ។

អ្នក​អា​ចរក​មនុស្ស​ដែល​មានបទពិសោធន៍​ច្បាស់​ក្នុង​ផ្នែក​ដែល​ទាក់ទិន និង​សុំ​មតិយោបល់​របស់​ពួក​គេ​លើ​គម្រោងការ​របស់​អ្នក ឬ​ឲ្យ​ពួក​គេ​ជួយ​ណែនាំ​មនុស្ស​ដែល​អាច​នឹង​ចាប់អារម្មណ៍​ក្នុង​ការ​ជួយ​អ្នក​ជាដើម ។

២. បង្កើត​តម្រូវការ​ជា​មុន​សិន
អ្នក​មិន​ត្រូវ​សន្មត់​ថា អ្នក​នឹង​មាន​អតិថិជន​ភ្លាម​ៗ​ឲ្យ​តែ​អ្នកមាន​ផលិតផល​សម្រាប់​លក់​ទេ ។ ផ្ទុយ​មក​វិញ មុន​ពេល​ចំណាយ​លុយ​លើ​ផលិតផល​អ្វីមួយ អ្នក​ត្រូវ​តែ​ស្រាវជ្រាវ​ឲ្យ​បាន​ដិត​ដល់​ជា​មុន​សិន​ថា​តើ​មាន​តម្រូវការ​សម្រាប់​អ្វី​ដែល​អ្នក​ចង់​លក់​ទេ ។ អ្នក​ក៏​អាច​ទទួល​ការ​កក់​ជា​មុន​សិន​បាន​ដែរ​ដើម្បី​ប្រមូល​ធនធាន​សម្រាប់​ផលិតកម្ម ឬ​កា​រក​ម្ម៉​ង់ ។

៣. ចាប់ផ្តើម​បន្តិច​ម្តង​ៗ
អ្វី​ៗ​គ្រប់យ៉ាង​មិន​អាច​កើត​មាន​ឡើង​ក្នុង​រយៈពេល​មួយ​ថ្ងៃ​បាន​ទេ ។ ទោះជា​អ្នក​ចាប់ផ្តើម​អាជីវកម្ម​មួយ​ក្នុងថ្ងៃនេះ​ក៏​មិន​ប្រាកដ​ថា​អ្នក​នឹង​ជោគជ័យ​ភ្លាម​ៗ​នៅ​ថ្ងៃស្អែក​ទេ ។ អ្នក​ត្រូវ​លះបង់​ពេលវេលា និង​កម្លាំង​ជា​ច្រើន​ដើម្បី​ជួយ​ធ្វើ​ឲ្យ​អាជីវកម្ម​ដើរទៅ​មុខ​បាន ។

ជា​ហេតុ​ដូច្នេះ អ្នក​មិន​ត្រូវ​លះបង់​អ្វី​ៗ​គ្រប់យ៉ាង​ភ្លាម​ៗ​ដើម្បី​វិនិយោគ​លើ​អាជីវកម្ម​ថ្មី​របស់​អ្នក​ទេ ។ ផ្ទុយ​មក​វិញ អ្នក​គួរតែ​ធ្វើ​វា​បន្តិច​ម្តង​ៗ​រហូត​អ្នក​ជឿជាក់​ថា​អ្នក​អាច​រកបាន​ប្រាក់​ចំណូល​គ្រប់គ្រាន់​សម្រាប់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ពី​អាជីវកម្ម​ថ្មី​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ