ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​! បុរស​២​នាក់​ត្រូវ​បាត់បង់​ជីវិត​នៅ​លើ​ផ្លូវជាតិ​លេខ​៦

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​អាយុ​២៥​ឆ្នាំ​ម្នាក់​បាន​បើក​ម៉ូតូ​ឆ្លងផ្លូវ​ដោយ​ដឹក​បុរស​ម្នាក់​ទៀត ហើយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ក៏​ស្រាប់តែ​ត្រូវ​រថយន្ត​បើកបរ​ក្នុង​ល្បឿន​លឿន​មក​បុក បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង​ចំនួន​២​នាក់​។ រីឯ អ្នក​បើក​រថយន្ត​គេចខ្លួន​បាត់​ប​ន្យ​ល់​ទុក​រថយន្ត​នៅ​កន្លែង​កើតហេតុ បង្ក​ការ​កកស្ទះ​ចរាចរណ៍​មួយសន្ទុះ​។…

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​អាយុ​២៥​ឆ្នាំ​ម្នាក់​បាន​បើក​ម៉ូតូ​ឆ្លងផ្លូវ​ដោយ​ដឹក​បុរស​ម្នាក់​ទៀត ហើយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ក៏​ស្រាប់តែ​ត្រូវ​រថយន្ត​បើកបរ​ក្នុង​ល្បឿន​លឿន​មក​បុក បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង​ចំនួន​២​នាក់​។ រីឯ អ្នក​បើក​រថយន្ត​គេចខ្លួន​បាត់​ប​ន្យ​ល់​ទុក​រថយន្ត​នៅ​កន្លែង​កើតហេតុ បង្ក​ការ​កកស្ទះ​ចរាចរណ៍​មួយសន្ទុះ​។

សេចក្តីរាយការណ៍​បន្ត​ថា ហេតុ​ការ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​នៅ​ម៉ោង​៩​យប់ ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច​លើ​ផ្លូវជាតិ​លេខ​៦ ចន្លោះ​គីឡូម៉ែត្រ ២៥១-​២៥២ ស្ថិត​នៅ​ក្នុងភូមិ​ពោធិ​សិរី ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង ខេត្តសៀមរាប​។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ ១- ឈ្មោះ មុ​យ តែ​វ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ល្វា ឃុំ​ស្ពាន​ត្នោត ស្រុក​ជីក្រែង ខេត្តសៀមរាប ជា​អ្នកបើកបរ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១០០ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 1J-2545 ពណ៌​ខ្មៅ បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​កើតហេតុ​។ និង​២- ឈ្មោះ តឿ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ទីលំនៅ​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ជា​អ្នក​រួម​ដំណើរ បាន​បាត់បង់​ជីវិត​ពេល​បញ្ជូន​ទៅ​ពេទ្យ ។

បើ​តាម​លោក​អធិការ​នគរបាល​ស្រុក​ជីក្រែង បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែមិថុនា​នេះ​ថា នៅ​ស្រុក​ជីក្រែង មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត និង​ម៉ូតូ​ត្រង់​ចំណុច​ទល់មុខ​ផ្ទះ​ឈ្មោះ អ៊ា​ន ចិន្តា ស្ថិត​នៅ​ក្នុងភូមិ​ពោធិ​សិរី ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង ខេត្តសៀមរាប លើ​ផ្លូវជាតិ​លេខ​៦ ចន្លោះ​គីឡូម៉ែត្រ ២៥១-២៥២ ។

លោក​បាន​បន្ត​ថា ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នោះ គឺ​មុន​ពេល​កើតហេតុ មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១០០ ដែល​បើកបរ​បុរស​ម្នាក់​អាយុ​២៥​ឆ្នាំ ហើយ​បាន​ឌុ​ប​បុរស​ម្នាក់​ទៀត​ដែល​អង្គុយ​ពីក្រោយ​ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​លិច លុះ​មក​ដល់​ចំណុច​​កើតហេតុ ម៉ូតូ​ជន​រង​គ្រោះ​បាន​បើក​ឆ្លងកាត់​ផ្លូវ​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ក៏​ស្រាប់តែ​មាន​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​គ្រឿង​បាន​បើក​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន​បាន​បើក​បុក​ម៉ូតូ​ជន​រង​គ្រោះ​យ៉ាង​ពេញទំហឹង​តែ​ម្តង បណ្តាល​ឱ្យ​ជន​រង​គ្រោះជា​អ្នក​បើក​បាន​បាត់បង់​ជីវិត​ភ្លាម​ៗនៅ​នឹង​កន្លែង​កើតហេតុ ចំណែក​បុរស​ម្នាក់​ទៀត​ដែល​ជិះ​ពីក្រោយ​រង​របួស​ធ្ងន់ធ្ងរ ក្រោយ​មក​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​មន្ទីរពេទ្យ ប៉ុន្តែ​ជា​អកុសល​ជន​រង​គ្រោះ​បាន​ដាច់ខ្យល់ ខណៈ​​ពេល​បញ្ជូន​ទៅ​ពេទ្យ​បាត់​ទៅ​ហើយ ។ ចំណែក​ខូចខាត​ម៉ូតូ​ជន​រង​គ្រោះ​ខូចខាត​យ៉ាង​ដំណំ រីឯ​ម្ចាស់​រថយន្ត​បង្ក​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ព្រោះ​ក្រោយ​ពេល​កើតហេតុ​បាន​គេចខ្លួន​ទៅ​ទិស​ខាងលិច​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ មន្ត្រី​ជំនាញ​បាន​ចុះ​ពិនិត្យ និង​វាស់វែង រួច​ប្រគល់​សព​ជន​រង​គ្រោះ​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ហើយ​បច្ចុប្បន្ន​នេះ វត្ថុ​តាង​ទាំង​រថយន្ត​បង្ក និង​ម៉ូតូ​ជន​រង​គ្រោះ ត្រូវ​បាន​កម្លាំង​ជំនាញ​ដឹក​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ