ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទង្វើប្រពន្ធ ត្រូវប្តីទប់កំហឹងលែងជាប់​ឡើង​​​តាមសំយ៉ាប​ចូលក្នុង​ផ្ទះចាប់​វ៉ៃ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ស្ត្រី​ម្នាក់​ផឹកស៊ី​ជាមួយ​ប្តីរហូតស្រវឹងស្រា​ចូល​ដេក ក៏​បិទទ្វារ​ចាក់សោ​ពី​ខាងក្នុង ។ ហើយ​ត្រូវ​ប្តី​ខឹង​រករឿង​វាយ​បាក់​ធ្មេញ​អស់មួយ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់​ថ្ងៃ​ទី​២៣​ មិថុនា ​ស្ថិត​នៅ​ខាងក្រោយ​វត្តជម្ពូ​វ័ន ភូមិ​ជម្ពូ​វ័ន​…

រាជធានីភ្នំពេញ ៖ ស្ត្រី​ម្នាក់​ផឹកស៊ី​ជាមួយ​ប្តីរហូតស្រវឹងស្រា​ចូល​ដេក ក៏​បិទទ្វារ​ចាក់សោ​ពី​ខាងក្នុង ។ ហើយ​ត្រូវ​ប្តី​ខឹង​រករឿង​វាយ​បាក់​ធ្មេញ​អស់មួយ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់​ថ្ងៃ​ទី​២៣​ មិថុនា ​ស្ថិត​នៅ​ខាងក្រោយ​វត្តជម្ពូ​វ័ន ភូមិ​ជម្ពូ​វ័ន​ សង្កាត់​ចោម​ចៅ​ទី​៣​ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ស្ត្រី​ជា​ប្រពន្ធ​មាន​អាយុ​៣០​ឆ្នាំ មុខរបរ​នៅផ្ទះ​ស្នាក់​នៅ​ជាមួយម្តាយក្មេកក្នុងភូមិ​កើតហេតុ​ខាងលើ និង​​​ប្តី ឈ្មោះ សាន សុភាព អាយុ៣០​ឆ្នាំ មុខរបរទិញ​លក់​ម៉ូតូ រស់នៅ​ជាមួយ​គ្នា ។ តាម​ប្រភព​ព​ត៌​មាន​ពី​ស្ត្រី​ជា​ប្រពន្ធ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ ក្រុម​គ្រួសារ​របស់​ប្តី​គាត់​មានបងថ្លៃ​ស្រី​និង​បងថ្លៃ​ប្រុស រួម​ទាំង​ម្តាយក្មេក បាន​ផឹកស៊ី​ជួបជុំ​គ្នា លុះ​បន្ទាប់​មក​គាត់​បាន​នាំ​កូន​២​នាក់​ចូល​ទៅ​ដេក ហើយ​បាន​ចាក់សោ​ខាងក្នុង ដោយ​ភ្លេច​ថា​ ប្តី​នៅ​ខាងក្រៅ ។ លុះ​បន្ទាប់​មក ​ស្រាប់តែ​ប្តី​​​គាត់​មិនដឹង​ចូល​មក​តាម​ណា​ទេ បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្តី ស្រាប់តែ​ម្តាយក្មេក​ព្រមទាំង​បងប្អូន​ថ្លៃបាន​រួម​គ្នាមក​ព្រួត​ឈ្លោះ​នឹង​វាយ​គាត់​បណ្តាល​ឲ្យ​បាក់​ធ្មេញ​អស់​មួយ ។

ចំណែក​ម្តាយក្មេក​បាន​និយាយ​ប្រាប់​ថា កូនប្រសា​ស្រី​រូប​នេះ​ពិបាក​ណាស់ រាល់ថ្ងៃ​ប្តី​ខំប្រឹង​រកស៊ី​មិន​ដែល​ទំនេរ ចំណែក​នាង​មិន​ដែល​រក​ការងារ​ធ្វើ​ទេ​នៅ​តែ​ផ្ទះ ។ នៅ​មុន​ពេល​កើតហេតុ ស្ត្រី​ជា​ប្រពន្ធ​ចូល​ទៅ​ដេក​មុន បាន​ចាក់សោ​មិន​អោយ​ប្តី​ចូល​ដេក ទុក​ឲ្យ​ប្តី​ឡើង​តាម​សំយាបផ្ទះ​បង្ក​អោយ​មាន​ជម្លោះ ជា​ប្តី​ប្រពន្ធ​បែប​នេះ ។

ខណៈ​ពេល​ប្តី​ប្រពន្ធ​ខាងលើ​ឈ្លោះ​គ្នា​ បងប្អូន​ទៅ​ឃាត់​បែរជាបុរស​ជា​ប្តី​បាន​វាយ​បងថ្លៃ​ប្រុស ហើយ​បងថ្លៃ​ប្រុស​ បាន​វាយតប់​តទៅ​វិញ​ទៅ​មក​បណ្តាល​ឲ្យ​រង​របួស​ទាំង​សង្ខាង ។ ក្រោយ​ពេល​កើតហេតុ ប្រពន្ធ​​ខ្លាច​ប្តី​ធ្វើ​ទៀត ប្រពន្ធ​សុំ​ទៅ​សំរាក​នៅ​កន្លែង​ផ្សេង ទោះបី​ប្តី​ដើរ​សុំ​អង្វរ​សុំ​ទោស​រហូត​ក៏​ប្រ​ព​ន្ត​នៅ​តែ​ខឹង ។

អត្ថបទសរសេរ ដោយ