ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំសាន្ត

13 ឆ្នាំ មុន

ធ្ង​ន់និង​ស្រាល

ស្ដ្រី​ម្នាក់​ធាត់​ប៉ុន​បាវ​ឆ្នូត​ទៅ​ជួប​វេជ្ជបណ្ឌិត​សុំ​ប្រឹក្សា​ របៀប​សម្រក​ទំងន់​ឱ្យ​មានប្រសិទ្ធភាព ។ លោក​វេជ្ជបណ្ឌិត​ពិនិត្យ​មើល មាឌ​ស្ដ្រី​នោះ​រួច​សួរ ៖
-​ពេល​អ្នកស្រី​ធ្ងន់​បំផុត​តើ​ប៉ុន្មាន​គីឡូក្រាម ?

  • ធ្ង​ន់និង​ស្រាល
  • ស្ដ្រី​ម្នាក់​ធាត់​ប៉ុន​បាវ​ឆ្នូត​ទៅ​ជួប​វេជ្ជបណ្ឌិត​សុំ​ប្រឹក្សា​របៀប​សម្រក​ទំងន់​ឱ្យ​មានប្រសិទ្ធភាព ។ លោក​វេជ្ជបណ្ឌិត​ពិនិត្យ​មើល មាឌ​ស្ដ្រី​នោះ​រួច​សួរ ៖
    -​ពេល​អ្នកស្រី​ធ្ងន់​បំផុត​តើ​ប៉ុន្មាន​គីឡូក្រាម ?
    -​ចាស៎​,៩០​គីឡូក្រាម ។
    -​ចុះ​ពេល​ស្រាល​បំផុត ?
    -​ពេល​ស្រាល​បំផុត​បាន​តែ​៨,៨​គីឡូក្រាម ប៉ុណ្ណោះ។
    -​យី​, ម៉េច​អ៊ីចឹង ?
    -​ព្រោះ​ពេល​ម្ដាយ​ខ្ញុំ​សម្រាល​ខ្ញុំ​មក​ថ្លឹងបាន​តែ​ប៉ុណ្ណឹង៕

     

    • សុបិន្តសប្បាយចិត្ដ

    ប្ដី​ប្រពន្ធ​មួយគូ​មានកូន​ប្រុស​ស្រី​៩​នាក់​។  យប់​មួយ​បុរស​ជា​ប្ដី​ដេក​យល់សប្ដិ​សើច កក្អៀក​ម្នាក់ឯង ។ ស្អែក​ឡើង​ប្រពន្ធ​សួ​រៈ
    -​យប់មិញ​បង​ឯង​យល់សប្ដិ​ឃើញ​អី​បានជា​សើច​សំបើម​ម្ល៉េះ ?
    -​បង​យល់សប្ដិ​ឃើញ​រឿង​មួយ​គួរ​ឱ្យ សប្បាយចិត្ដ​បំផុត​ហ្នឹង​ណា៎ ។
    -​ឃើញ​អី ?
    -​គឺ​ឃើញ​ថា​ពួក​យើង​អត់​ទាន់​មានកូនសោះ ។ វា​ជា​រឿង​គួរ​ឱ្យ​ហួសចិត្ដ​បំផុត ព្រោះ​មិន​បាន​បែកញើស​ហូរ​ញើស​រក​ប្រាក់ ចិញ្ចឹម​កូន​និង​បង់ថ្លៃ​សាលារៀន ។
    -​ចុះ​ឥឡូវ​… ។
    -​អូន​កុំ​អាល​ចង់​ដឹង​, ចាំ​យប់​នេះ​បង​យល់ ស​ប្ដិ​បន្ដ​សិន​ទើប​ឆ្លើយ​បាន ៕

    • ឋានសួគ៌

    ប្រពន្ធ​សួរ​ប្ដី
    -​ខ្ញុំ​ឃើញ​បង​ឧស្សាហ៍​អាន​កំណាព្យ​របស់ កវី​អង់គ្លេស​ឈ្មោះ​មិ​ល​តុ​ន​( Miltin​) អ៊ីចឹង  មាន​ដឹង​ហេតុការណ៍​ធំ​ក្នុង​ជីវិត​អ្នក​កវី​រូប នោះ​គឺ​អ្វី​ទេ ?
    -​បង​ដឹង​ច្បាស់​, ក្រោយ​ការ​ប្រពន្ធ​បាន មួយ​រយៈ គាត់​និពន្ធ​កំណាព្យ​យ៉ាង​ពីរោះ​មួយ មាន​ចំណងជើង​ថា “​ឋានសួគ៌​បាត់​ហើយ​”​។  នៅ​ជាមួយ​គ្នា​បាន​ប៉ុន្មាន​ឆ្នាំ​ប្រពន្ធ​គាត់​ស្លាប់ ចោល​គាត់  ពេល​នោះ​ស្រាប់តែ​គាត់​និពន្ធកំណាព្យ​មួយ​មាន​ចំណងជើង​ថា “​ឋានសួគ៌ ត្រឡប់​មក​វិញ​ហើយ​” .

    • ប​ង្ការផលវិបាក

    បន្ទាប់​ពី​រៀប​អាពាហ៍ពិពាហ៍​រួច​ប្ដី​ប្រាប់ ប្រពន្ធ ៖
    -​យើង​ប្រមូល​វិក្កយបត្រ​ទិញ​អីវ៉ាន់ សំរាប់​ពិធី​អាពាហ៍ពិពាហ៍​របស់​ពួក​យើង​ដុត ចោល​អស់​ទៅ កុំឱ្យ​សល់​មួយ​សន្លឹក​ឱ្យ​សោះ​។
    ប្រពន្ធ​បើកភ្នែក​ក្រឡង់ ៖
    -​ម៉េច​ចាំបាច់​ដុត​ចោល ?
    -​ដើម្បី​កុំឱ្យ​មាន​ផលវិបាក​ទៅ​ថ្ងៃក្រោយ​។ បង​ខ្លាចក្រែង​កូន​យើង​ឃើញ​វិក្ក​យប​ត្រ​ទាំងនោះ ពួក​វា​ញាក់សាច់​លែង​ហ៊ានយកប្រពន្ធ យកប្ដី៕

    • ប្រ​ទ្ប​ង​ធ្លាក់ហើយ

    និស្សិត​ម្នាក់​មាន​ភាព​អំនួត និយាយ​ប្រាប់ ពួក​និស្សិត​មិត្ដភក្ដិៈ
    -​ប៉ុន្មាន​ឆ្នាំ​ទៀត ពួក​ឯង​មុខជា​ភ្ជាប់ ឈ្មោះ​យើង​ជាមួយ​សាលា​នេះ​មិន​ខាន ។
    -​ភ្ជាប់​យ៉ាងម៉េច ?
    -​គឺ​ពេល​ដើរ​កាត់​សាលា​នេះ ពួក​ឯង​លាន់ មាត់​ប្រាប់​គ្នីគ្នា​ថា “​នេះ​ជា​សាលា​ដែល អ៊ី​វ៉ា​ណូ​វ ធ្លាប់​រៀន​” ។
    ឮ​ដូច្នេះ​និស្សិត​ម្នាក់​ពេបមាត់ ៖
    -​មិនបាច់​ប៉ុន្មាន​ឆ្នាំ​ទៀត​ទេ ឱ្យ​តែ​ខែក្រោយ​ឯង​ប្រឡង​មិន​ជាប់​មុខជា​ឮ​ពាក្យ​ហ្នឹង ហើយ ៕

     

    • សួរនាំ

    ភ្នាក់ងារ​ប៉ូលិស​ចរាចរ​ផ្លុំ​កញ្ចែ​ហៅ​យុវជន ជិះ​ម៉ូតូ​បញ្ច្រាស​ផ្លូវ​ឯកទិស ៖
    -​លោក​ដឹង​នេះ​ជា​ផ្លូវ​ឯកទិស​ទេ ?
    -​បាទ​, ថី​មិនដឹង ។
    -​បើ​ដឹង​ហេតុ​អី​ហ៊ាន​ជិះ​បញ្ច្រាស ?
    -​អូ​, ខ្ញុំ​ឃើញ​លោក​សេ​ហ្វ​ដូច​ជា​ធ្លាប់ ស្គាល់គ្នា​ទើប​ជិះ​មក​សួរនាំ​តើ ៕

     

    • សំដី​ក្មេង

    កុមារ​ម្នាក់​អួត​ប្រាប់​កុមារ​ម្នាក់​ទៀត ៖
    -​ចាំ​មើល​ណា៎​, ធំ​ឡើង​អញ​ធ្វើ​កីឡាករ បាល់ទាត់​ល្បីឈ្មោះ​មិន​ខាន ។
    -​បើ​ឯង​ធ្វើ​កីឡាករ​បាល់ទាត់់​មែន អញ ធ្វើ​អ្នក​ទស្សនា​គាំទ្រ​ក្រុម​ម្ខាង​ទៀត​ក្រឡុក អ្ហែង​ឱ្យ​ទាត់​លែង​កើត ៕