ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេញគប់គ្នា​តាំងពីតាមផ្លូវ រហូត​រត់ចូល​ក្នុង​បន្ទប់ជួល​​ក៏មិនលើកលែងទៀត​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យុវជន​២​ក្រុម ដោយភាគី​ម្ខាងមានគ្នា​៣នាក់​ជិះម៉ូតូមួយគ្រឿងម៉ាកនិក ចំណែកភាគី​ម្ខាងទៀត​មានគ្នា​​៣នាក់​ជិះម៉ូតូម៉ាក HONDA MOOVE​ ហើយ​ភាគីសង​ខាង​បាន​ជិះ​ម៉ូតូ​ជួបគ្នា​តាម​ផ្លូវ និង​មានការ​ឌឺដង​ដាក់​គ្នា​ ​រួច​​យក​​ដុំ​ថ្ម​គប់​គ្នា​​ទៅ​វិញ​ទៅ​មករ​ហូត​ដល់​បន្ទប់​ជួល…

រាជធានីភ្នំពេញ ៖ យុវជន​២​ក្រុម ដោយភាគី​ម្ខាងមានគ្នា​៣នាក់​ជិះម៉ូតូមួយគ្រឿងម៉ាកនិក ចំណែកភាគី​ម្ខាងទៀត​មានគ្នា​​៣នាក់​ជិះម៉ូតូម៉ាក HONDA MOOVE​ ហើយ​ភាគីសង​ខាង​បាន​ជិះ​ម៉ូតូ​ជួបគ្នា​តាម​ផ្លូវ និង​មានការ​ឌឺដង​ដាក់​គ្នា​ ​រួច​​យក​​ដុំ​ថ្ម​គប់​គ្នា​​ទៅ​វិញ​ទៅ​មករ​ហូត​ដល់​បន្ទប់​ជួល ​បន្ទាប់មក​​ភាគី​ខាង​ម៉ូតូ​ម៉ាកនិក​​រត់​ចូល​ក្នុង​បន្ទប់​បិទទ្វារ​ដោយ​ទុក​ម៉ូតូ​នៅ​ខាងក្រៅ​ ត្រូវ​បាន​​ភាគី​ខាង​ម៉ូតូ​ម៉ាក​ HONDA MOOVE​ ខឹង​ខ្លាំងពេកក៏​​វាយ​ម៉ូតូ​នោះ​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ខាត​យ៉ាង​ដំណំ​ ។

ហេតុការណ៍​ខាងលើនេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២០ ​នៅ​ផ្ទះ​ជួល​ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ ។

ភាគី​​ម្ខាង​​មានគ្នា​​៣នាក់ មិនស្គាល់អត្ត​សញ្ញាណនោះទេ ​បាន​ជិះ​​ម៉ូតូ​​មួយគ្រឿងម៉ាកនិក​ ព​ណ៌​ក្រហម​លា​យស ពាក់​ស្លាក​លេខ ​ត្បូងឃ្មុំ ១F-២៥៦០ ។ ចំណែកភាគី​ម្ខាងទៀត​មានគ្នា​៣នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​​​ម៉ាក HONDA MOOVE​ ព​ណ៌​ខ្មៅ​លាយ​ខៀវ​ត្រួយ​ចេក ពាក់​ស្លាក​លេខ ​ភ្នំពេញ ១HS-០៩៩៧ ​។

តាម​ប្រភព​ព័ត៌មាន​ពី​ម្ចាស់​ម៉ូតូ​​មួយគ្រឿង​ម៉ា​កនិក​បាន​​ឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ ​ពួក​គាត់​​មានគ្នា​​​៣នាក់​​ជិះម៉ូតូមួយគ្រឿង​ក្នុង​គោលបំណង​​ទៅ​​លេង​បងប្អូន​នៅផ្ទះ​ជួល​ ខណៈកំពុង​តែ​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​តាម​ផ្លូវ​សុខ​ៗ ស្រាប់តែ​មាន​ម៉ូតូ​​មួយគ្រឿង​ទៀត​ជិះ​គ្នា​​​​៣​នាក់ ម៉ាក HONDA MOOVE​ បាន​ឌឺដង​ដាក់​ពួក​គាត់​ បន្ទាប់​មក​ក៏​យក​ដប​ទឹកអំពៅ​គប់​​មក​លើ​ពួក​គាត់ទៀត​ ដោយ​ទ្រាំ​មិន​បាន​ ពួកគាត់​ក៏​នាំ​គ្នា​ឈប់​ចុះ​រើស​ដុំ​ថ្ម​​គប់​​ទៅ​លើ​ភាគី​ខាង​ម៉ូតូ​ម៉ាក​ HONDA​ MOOVE​វិញ ខ​ណៈ​​នោះក៏​​​មានការ​គប់​គ្នា​ទៅ​វិញ​ទៅ​មក​។

តាម​ប្រភពដដែល​បាន​បន្ត​ថា បន្ទាប់​មក​​ពួកគាត់​ក៏​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​គេច​​ចូលមក​​ក្នុង​បន្ទប់​ជួល តែ​​ត្រូវ​បាន​ភាគី​ខាង​ម៉ូតូ​HONDA MOOVE​ នាំ​គ្នា​ដេញ​តាម​រហូត​មក​ដល់​បន្ទប់​ជួលដែរ​ ​ភ្លាម​ៗ​នោះ​ពួក​គាត់​ភ័យ​ពេក​ក៏​បាន​នាំ​គ្នា​ចូល​ក្នុង​បន្ទប់​ហើយ​ចាក់​គន្លឹះទ្វារ តែ​ត្រូវ​បាន​ភាគី​​ខាង​ម៉ូតូម៉ាក HONDA MOOVE ​ធាក់​ទ្វារ​មិន​របើក​ ក៏​វាយ​ម៉ូតូរបស់ពួកគាត់​ដែល​ទុក​នៅ​​ខាងក្រៅ​បន្ទប់​ បណ្ដាល​អោយ​រង​ការ​ខូចខាត​ខាត​ខ្ទេច​ផ្នែក​ខាង​មុខ​ទាំងស្រុង ចំណែក​ខាង​ម៉ូតូ​ជន​បង្ក​វិញ​រង​ការ​ខូចខាត​បន្តិចបន្តួច​ផ្នែក​ខាង​មុខ​។ បន្ទាប់​មក​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​បាន​ចុះ​ទៅ​អន្តរាគមន៍​ដល់​កន្លែង​កើតហេតុ​បាន​នាំ​ភាគី​ទាំង​​សង​ខាង​មក​សួរនាំ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ចោម​ចៅ​ទី​៣​។

ទាក់ទិននឹងករណីខាងលើនេះ​ បន្ទាប់ពីកើតហេតុ​ភ្លាមៗ មិនទាន់មានការបំភ្លឺ​ពីភាគី​ខាង​ម៉ូតូម៉ាក HONDA MOOVE ឡើយ ។​

ក្រោយ​ពេល​កើតហេតុ​ ដោយ​ភាគី​ទាំង​សងខាង​​មិន​បាន​ប្ដឹងប្ដល់​គ្នា​អ្វីទាំងអស់ ទើប​សមត្ថកិច្ច​បាន​ធ្វើការ​ណែនាំ ​និង​​ឱ្យ​ធ្វើ​​កិច្ចសន្យា​​ផ្ដិ​ត​មេដៃ​ រួច​ឱ្យ​​ខាងអាណា​​ព្យាបាល​មក​ទទួល​ត្រឡប់​​យក​ទៅ​វិញ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ