ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេ​ស៊ី​ល​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩​ថ្មី ជិត​​៤​ម៉ឺន​នាក់ ក្នុង​ពេល​ត្រឹមតែ​២៤​ម៉ោង

3 ឆ្នាំ មុន

ប្រេ​ស៊ី​ល ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ក្រសួងសុខាភិបាល​ប្រេ​ស៊ី​ល​បាន​រាយ​ការណ៍​ថា មាន​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ថ្មី​ចំនួន ៣៩,៤៣៦​ករណី ក្នុង​រយៈពេល​២៤​ម៉ោង​កន្លង​មកនេះ…

ប្រេ​ស៊ី​ល ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ក្រសួងសុខាភិបាល​ប្រេ​ស៊ី​ល​បាន​រាយ​ការណ៍​ថា មាន​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ថ្មី​ចំនួន ៣៩,៤៣៦​ករណី ក្នុង​រយៈពេល​២៤​ម៉ោង​កន្លង​មកនេះ ដែល​ជា​ចំនួន​កើនឡើង​ខ្ពស់​បំផុត​ទី​២ ចាប់តាំងពី​មានការ​រាតត្បាត​នៃ​ជំងឺ​នេះ​។

ក្រសួង​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រ៍ថា ចំនួន​អ្នក​ឆ្លង​សរុប​ដែល​បាន​បញ្ជាក់​នៅ​ក្នុង​ប្រទេស​ឥឡូវនេះ​មាន​ចំនួន ១,១៤៥,៩០៦​នាក់​។

ជាមួយ​គ្នា​នេះ​ដែរ ក្រសួង​ក៏​បាន​បន្ថែម​ទៀត​ផង​ដែរ​ថា មាន​អ្នក​បាត់បង់​ជីវិត​ចំនួន ១,៣៧៤​នាក់ ត្រូវ​បាន​គេ​រាយការណ៍​ចាប់តាំងពី​ថ្ងៃ​ម្សិលមិញ ដែល​បាន​នាំ​យក​ចំនួន​អ្នក​ដែល​បាន​បាត់បង់​ជីវិត​ជា​ផ្លូវការ​សរុប នៅ​ប្រេ​ស៊ី​ល​ដល់ ៥២,៦៤៥​នាក់​។ ចំនួន​អ្នក​បាត់បង់​ជីវិត​កាលពី​ថ្ងៃ​អង្គា​រ៍ គឺជា​ចំនួន​ខ្ពស់​បំផុត​ប្រចាំ​ថ្ងៃ លំដាប់​ទី​២ តាំងពី​មុន​ៗ​មក​។

ប្រទេស​ប្រេ​ស៊ី​ល​មាន​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ច្រើន​ជាងគេ​បំផុត​នៅ​អា​មេ​រិ​កឡា​ទី​ន និង​ខ្ពស់​ជាងគេ​លំដាប់​ទី​២ នៅ​លើ​ពិភពលោក បន្ទាប់​ពី​សហរដ្ឋអាមេរិក​។ ករណី​កើនឡើង​ប្រចាំ​ថ្ងៃ​ធំ​បំផុត​របស់​ប្រទេស​ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​ចំនួន ៥៤,៧៧១​នាក់ នៅ​ថ្ងៃ​ទី​១៩ ខែមិថុនា​។ ចំនួន​អ្នក​បាត់បង់​ជីវិត​ប្រចាំ​ថ្ងៃ​ធំ​បំផុត​របស់​ខ្លួន ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​ចំនួន ១,៤៧៣ នាក់​នៅ​ថ្ងៃ​ទី​៤ ខែមិថុនា​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ