ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮសម្រែកនាងស្រែកត្រឹម​​២​-​៣​ម៉ាត់​ប៉ុណ្ណោះ ​«ម៉ែជួយកូនផង»

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ក្លាយជា​ឃាតករ​វ័យក្មេង ដែល​មានចិត្ត​សាហាវព្រៃផ្សៃ​បំផុត ទទួល​នូវ​ការ​ថ្កោលទោស​ ដោយសារ​តែ​ការ​ប្រចណ្ឌ​ប្រពន្ធ​យ៉ាង​ងប់ងុល ដោយ​ខ្វះ​ការ​ពិចារណា និង​ភាព​ល្ងង់ខ្លៅ បាន​យក​កាំបិត​ចិត​ត្នោត ចាក់​ប្រហារ​ប្រពន្ធ​ដោយ​មិន​ញញើត​ដៃ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ក្លាយជា​ឃាតករ​វ័យក្មេង ដែល​មានចិត្ត​សាហាវព្រៃផ្សៃ​បំផុត ទទួល​នូវ​ការ​ថ្កោលទោស​ ដោយសារ​តែ​ការ​ប្រចណ្ឌ​ប្រពន្ធ​យ៉ាង​ងប់ងុល ដោយ​ខ្វះ​ការ​ពិចារណា និង​ភាព​ល្ងង់ខ្លៅ បាន​យក​កាំបិត​ចិត​ត្នោត ចាក់​ប្រហារ​ប្រពន្ធ​ដោយ​មិន​ញញើត​ដៃ ។

ក្រោយ​កើតហេតុ​ ទើប​ស្ត្រី​ជា​ម្តាយមីង​ខាង​ប្រពន្ធ​បាន​រំលឹក​នូវ​ពាក្យ​ប្រាប់​ពី​សំណាក់​បុរស​ជា​ប្តី​កំណាច​ថា «​មុន​នឹង​ខ្លួន​ចាក​ចេញពីផ្ទះ​ត្រូវ​តែ​សម្លាប់​ប្រពន្ធ​សិន​» ជន​កំណាច​នេះ​ បាន​យក​កាំបិត​ចិត​ត្នោត​ចាក់​ទៅ​លើ​ប្រពន្ធ​ចំ​ទ្រូង ខណៈ​ក្រុម​គ្រួសារ​មិន​នឹក​ស្មានថា​ មានរឿង​ដល់​ថ្នាក់​នេះ​ឡើយ ។ ក្រោយ​ពេល​ត្រូវ​ប្ដី​ចាក់​១​កាំបិត នាង​ជា​ប្រពន្ធ​ស្រែក​បាន​តែ​២​ទៅ​៣​ម៉ាត់​ក៏​ដួល​ដេក​នៅ​លើ​ដី​ក្នុង​ថ្លុកឈាម និង​បាន​ស្លាប់​ក្រោយ​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ដល់​ពាក់កណ្ដាល​ផ្លូវ ។ ចំណែក​បុរស​ជា​ប្ដី​ដែល​ជា​ជន​បាតដៃ​ប្រឡាក់​ឈាម បាន​ជិះ​ម៉ូតូ​១​គ្រឿង​គេចខ្លួន​ទៅ​បាត់​ដោយ​សុវត្ថិភាព ។

ហេតុការណ៍​នេះ ​បាន​កើតឡើង​និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​២២ មិថុនា ឆ្នាំ​២០២០ នៅ​ក្នុងភូមិ​ដូនរ័ត្ន សង្កាត់​ឪឡោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។ ជន​ដៃដល់​ជា​ប្ដី​ឈ្មោះ សុខ លី​សម្បត្តិ​ហៅ​វ៉េវ អាយុ​២៣​ឆ្នាំ មានស្រុក​កំណើត​នៅ​ក្នុងភូមិទួល​ខ្លុង ឃុំ​ទួល​ព្រេ​ជ ស្រុក​អង្គស្នួល ខ​ត្ត​កណ្ដាល ។ ដោយឡែក​ ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ លាង ផល្លា អាយុ​២៣​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​កាត់​ដេរ ។ អ្នក​ទាំង​២ មានកូន​ប្រុស​ម្នាក់​អាយុ​២​ឆ្នាំ​ហើយ ។

ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​និយាយ​ថា ចាប់តាំងពី​រៀប​ការ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ប្ដី​ប្រពន្ធ​១​គូ​នេះ​រស់នៅ​ដោយ​ពុំ​មាន​សុភមង្គល​នោះ​ឡើយ ។ នាង​ជា​ប្រពន្ធ​រស់​ដោយ​គ្រាំ​គ្រាហ៍​ចិត្ត ព្រោះតែ​ប្ដី​ពូកែ​ប្រច័ណ្ឌ​ដោយ​គ្មាន​ហេតុផល និង​ខ្វះ​ការ​ពិចារណា បំបិទ​សិទ្ធិ​សេរីភាព​គ្រប់​បែប​យ៉ាង​ដែល​បង្កើត​បានជា​រឿង​ទំនាស់​​ក្នុង​គ្រួសារ ហើយ​ត្រូវ​ប្ដី​នេះ​វាយដំ​ជា​ញឹកញាប់ ។

ជា​ការ​កត់សម្គាល់ នៅ​ពេល​ដែល​ប្រពន្ធ​ទៅ​ចូល​រួម​នៅ​ក្នុង​ពិធីបុណ្យ​ទាន ឬ​ពិធី​មង្គលការ​មិត្តភក្តិ​រួមការ​ងារ​ម្ដង​ៗ គឺ​មិន​រួចខ្លួន​នោះ​ឡើយ តែងតែ​ត្រូវ​ប្ដី​រករឿង​ឈ្លោះ​ទាស់​វាយដំ​គ្មាន​មេត្តា ដោយ​ហាមឃាត់​មិន​ឲ្យ​ដើរ​ឡើយ ។ កន្លង​មក ព្រោះតែ​ខឹង​ប្រពន្ធ​ទៅ​បុណ្យ​មិត្តភក្ដិ ប្ដី​កំណាច​រូប​នេះ​ធ្លាប់​បាន​ជិះ​ម៉ូតូ​បំ​បុក​ប៉ង​សម្លាប់​ប្រពន្ធ​ម្ដង​រួច​មក​ហើយ ដែល​បណ្ដាល​ឲ្យ​នាងរង​របួស​យ៉ាងដំណំ​ទើបតែ​ជា​ប៉ុណ្ណោះ ក៏​ត្រូវ​ចាក់​សម្លាប់​បែប​នេះ​តែ​ម្តង ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ដោយឡែក ​នៅ​វេលា​យប់​ថ្ងៃ​កើតហេតុ អ្នក​ទាំង​២​បាន​មាន​ទំនាស់​គ្នា​ព្រោះតែ​រឿង​ប្ដី​ប្រច័ណ្ឌ ។ ពេល​នោះ​អត់​មាន​នរណា​នឹក​ស្មានថា​ ឈាន​ដល់​ការ​ប្រើ​អំពើ​ហឹ​ង្សា​ធ្ងន់ធ្ងរ​បែប​នេះ​ទេ ព្រោះតែ​កន្លង​មក​អ្នក​ទាំង​២​តែងតែ​ឈ្លោះប្រកែក​គ្នា​រួច​ក៏​ស្ងាត់​ទៅ ពេល​នេះ​ស្រាប់តែ​ឃើញ​នាង​ជា​ប្រពន្ធ រត់​ចេញ​ក្រៅ​ផ្ទះ​និង​ស្រែ​កថា​ «​ម៉ែ​ជួយ​កូន​ផង​» ។ ស្រែក​បាន​តែ​២​ទៅ​៣​ម៉ាត់​ក៏​ដួល​ដេក​លើ​ដី​បាត់​មាត់​ឈឹង ។ ចំណែកឯ​ជន​ដៃដល់​ជា​ប្ដី​បាន​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៨ គេចខ្លួន​បាត់​ស្រមោល ហើយ​ភ្លាម​ៗ​នោះ​ស្ត្រី​ជា​ម្តាយរ​ត់ទៅ​មើល​ស្មានថា​កូនស្រី​ត្រូវ​ប្ដី​វាយ មិន​នឹក​ស្មានថា​ត្រូវ​ប្ដី​ចាក់​ទេ ។

ក្រោយ​ពេល​ចូល​ទៅ​មើល​ជិត​ទើប​ដឹង​ថា​កូនស្រី​ត្រូវ​ប្ដី​ចាក់​ចំ​ទ្រូង​របួសធ្ងន់​ឈាម​ហូរ​ដូច​ទឹក ក្រុម​គ្រួសារ​ក៏​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ដើម្បី​សង្គ្រោះ ប៉ុន្តែ​បាន​ស្លាប់​នៅ​ពាក់កណ្ដាល​ផ្លូវ ។ ដោយសារ​មិន​អស់ចិត្ត​ទើប​បញ្ជូន​រហូត​ដល់​មន្ទីរពេទ្យ​ហើយ​គ្រូពេទ្យ​ប្រាប់​ថា​នាង​ស្លាប់​បាត់​ទៅ​ហើយ ទើប​នាំ​ត្រឡប់​មក​ផ្ទះ​វិញ​និង​បឹ្ត​ង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ ។

ប្រភព​ខាងលើ​បានឱ្យ​ដឹង​ថា ជន​ដៃដល់​រូប​នេះ​គឺ​ប្រច័ណ្ឌ​ប្រពន្ធ​ត​ពូជ​តែ​ម្ដង ព្រោះ​ឪពុក​របស់​គាត់​ក៏​ជា​អ្នក​ប្រច័ណ្ឌ​ប្រពន្ធ​យ៉ាង​ងប់ងុល​គ្មាន​ហេតុផល​រហូត​ឈាន​ដល់​ការ​លែងលះ​បែកបាក់​គ្រួសារ​ដែរ ហើយ​មិន​នឹក​ស្មានថា​ជន​នេះ​មាន​ឈាមជ័រ​ពូកែ​ប្រច័ណ្ឌ​ប្រពន្ធ​ដំណពូជ​យ៉ាង​ងុប​ង​ល់​សោះ ។ ប៉ុន្តែ​ខុស​ត្រង់​ជន​នេះ​សាហាវឃោរឃៅ​ដាច់​ចិត្ត​លើកដៃ​ចាក់​សម្លាប់​ប្រពន្ធ ។

តាម​ប្រភព​ថា នា​ពេល​កន្លង​មក​ដោយ​អត់ទ្រាំ​ទៅ​និង​អំពើ​ហិង្សា​មិន​បាន នាង​ជា​ប្រពន្ធ​ធ្លាប់​បាន​ប្រាប់​ម្ដាយ​ថា​ចង់​លែងលះ​ប្ដី​រូប​នេះ​ដែរ ប៉ុន្តែ​ម្ដាយ​មិន​ចង់​ឲ្យ​កូន​មេម៉ាយ និង​បែកបាក់​គ្នា​ទើប​បង្រួបបង្រួម ។ ចំណែកឯ​សាច់ញាតិ​ក៏​ធ្លាប់​បាន​ពន្យល់​ជន​ដៃដល់​ជា​ប្តី​ដែរ​ថា «​កុំ​ឲ្យ​ប្រច័ណ្ឌ​ខ្លាំង​ពេក នាំ​ឲ្យ​បែកបាក់​គ្រួសារ​ដូច​ជា​ឪពុក​ឯង​» ប៉ុន្តែ​ជន​នេះ​មិន​ស្ដាប់​សោះ​រឹតតែ​ប្រច័ណ្ឌ​លើស​ដើម ទាំង​ប្រពន្ធ​មានចិត្ត​ស្មោះ​មិន​ដែល​វៀចវេរ​ឡើយ ។

ក្រោយ​ពេល​កើតហេតុ​ កម្លាំង​នគរបាល​ប៉ុស្តិ៍​ឪឡោក ​រួម​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​កំ​បូល​បាន​ចុះ​ទៅ​អន្តរាគមន៍​ធ្វើការ​ស្រាវជ្រាវ​ ដើម្បី​ស្វែងរក​ចាប់ខ្លួន ប្តី​កំណាច​នេះ​នាំ​យក​ទៅ​សាកសួរ​និង​ចាត់​ការ​តាម​ច្បាប់ ។ សង្ឃឹមថា ឈាម​ស្រែក​ស្បែក​ហៅ នគរបាល​នឹង​ចាប់ខ្លួន​ជន​នេះ​បាន​ក្នុង​ពេល​ឆាប់​ខាង​មុខ​មិន​ខាន​ដែល​ប្រឈម​នឹង​ការ​ដេក​គុក​អស់​១​ជីវិត ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ