ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​ខ្លះ​អ្នក​ត្រូវ​តែ​កុហក​ ដើម្បី​បាន​អ្វី​ដែល​ខ្លួន​ចង់បាន !

3 ឆ្នាំ មុន

លោក សៃ​ម៉​ន ស៊ី​នេ​ក (Simon Sinek) ដែល​ជា​អ្នកនិពន្ធ​សៀវភៅ Start With Why: How…

លោក សៃ​ម៉​ន ស៊ី​នេ​ក (Simon Sinek) ដែល​ជា​អ្នកនិពន្ធ​សៀវភៅ Start With Why: How Great Leaders Inspire Everyone to Take Action និង The Infinite Game បាន​ចែករំលែក​ថា ការ​និយាយ​កុហក​មិន​តែងតែ​អាក្រក់​ទេ ។

លោក​បាន​ចែករំលែក​ពី​រឿង​មួយ​របស់​មិត្តភក្តិ​ម្នាក់​របស់​លោក​ដែល​បានក​ម្ម៉​ង់​ស៊ុប​មួយ​ចាន និង​សួរ​អ្នក​រត់​តុ​ថា​តើ​វា​ជា​ស៊ុប​មាន់​ឬ​ស៊ុប​បន្លែ ។ អ្នក​រត់​តុ​បាន​ប្រាប់​ថា​វា​ជា​ស៊ុប​បន្លែ​សុទ្ធ ។ ពេល​ដែល​ស៊ុប​បាន​មក​ដល់​លើ​តុ​ហើយ លោក​បាន​សួរ​ទៅ​កាន់​អ្នក​រត់​តុ​ម្តងទៀត​និង​បាន​និយាយ​ថា​លោក​មិន​អាច​ទទួលទាន់​សាច់​មាន់បាន​ទេ បើ​មិន​ដូច្នេះ​ទេ​លោក​នឹង​ប្រកាច់ ។

មិនយូរ​ប៉ុន្មាន​អ្នក​រត់​តុ​កបាន​ដក​ស៊ុប​ចេញ​ពីលើ​តុ​វិញ​ព្រោះ​វា​ជា​ស៊ុប​មាន់​ពិតមែន ។
លោក ស៊ី​នេ​ក បាន​បកស្រាយ​ថា ពេល​ដែល​មិត្ត​របស់​លោក​បង្ខំ​ឲ្យ​អ្នក​រត់​តុ​ទទួលខុសត្រូវ អ្នក​រត់​តុ​ក៏​បាន​វិនិយោគ​ពេលវេលា​និង​ចាប់អារម្មណ៍​លើ​តម្រូវការ​របស់​មិត្ត​របស់​លោក ។

លោក ស៊ី​នេ​ក មិន​ផ្តល់​យោបល់​ឲ្យ​មនុស្ស​ប្រើ​ការ​កុហក​ដើម្បី​លាក់​បំបាំង​កំហុសឆ្គង​របស់​ខ្លួន​ទេ ប៉ុន្តែ​លោក​បាន​ប្រាប់​ថា ប្រសិនជា​អាច អ្នក​គួរតែ​បង្ខំ​ឲ្យ​អ្នក​ដទៃ​ទទួលខុសត្រូវ​នៅ​កន្លែង​ការងារ​ព្រោះ​ប្រសិនបើ​មាន​លទ្ធផល​មិនល្អ​កើត​មាន​ឡើង អ្នក​ដែល​ទទួលខុសត្រូវ​នឹង​ចេញ​មុខ​ឡើង​មក​ដោះស្រាយ ។

ក្រៅពី​នេះ​ទៅ​ទៀត លោក​ស៊ី​នេ​កបាន​បន្ត​បកស្រាយ​ថា ពេល​ដែល​ពួក​យើង​ឲ្យ​មនុស្ស​ទទួលខុសត្រូវ​លើ​ការងារ​អ្វីមួយ ប៉ុន្តែ​អ្នកត្រួតពិនិត្យ​ការងារ​របស់​ពួក​គេ ១០០​ដង​មុន​ពេល​ផ្ញើ​ទៅ​អតិថិជន នោះ​ពួក​គេ​មិនមែន​ជា​អ្នក​ទទួលខុសត្រូវ​ទេ គឺ​អ្នក​ទៅ​វិញ​ទេ ។
លោក​បាន​បន្ត​ថា «​ពេល​ដែល​ពួក​យើង​ឲ្យ​មនុស្ស​ម្នាក់​ទទួលខុសត្រូវ​កាន់តែ​ច្រើន ពួក​គេ​ក៏​នឹង​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​ជួយ​ដល់​អ្នក​ដទៃ​ដើម្បី​ធានា​ថា​អ្វី​ៗ​គ្រប់យ៉ាង​គ្មាន​បញ្ហា​ដែរ ។ សូ​ម្បី​តែ​អ្នក​រត់​តុ​ក៏​ដឹង​ដែរ​» ។

រឿង​ដែល​លោក ស៊ី​នេ​ក បាន​ចែករំលែក​ពី​ស៊ុប​នោះ​ចង់​បង្ហាញ​ប្រាប់​ថា មិន​ថា​វា​ជា​ការ​កុហក ឬ​ការ​បោកប្រាស់​អ្នក​ដទៃ​ទេ ពេល​ខ្លះ​ការ​និយាយ​កុហក​អាច​ជួយ​អ្នក​ដទៃ​ឲ្យ​ក្លាយជា​មនុស្ស​ល្អ​បាន​ព្រោះ​ពួក​គេ​ចាប់ផ្តើម​ទទួលខុសត្រូវ​លើ​ការងារ​របស់​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ