ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ជនជាតិ​ខ្មែរ​ដែល​មក​ពី​ម៉ា​ឡេ​ស៊ី បានជា​សះស្បើយ​ពី​កូ​វី​ដ​១៩ ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្ងៃនេះ​ក្រសួងសុខាភិបាល​បាន​ព្យាបាល​ជា​សះស្បើយ​ពី​កូ​វី​ដ​១៩ ម្នាក់​ទៀត​ហើយ ដែល​ជា​បុរស​ជនជាតិ​ខ្មែរ​បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី​មក​កម្ពុជា ហើយ​ថ្ងៃនេះ​ដែរ​មិន​មាន​អ្នកជំងឺ​កូ​វី​ដ​១៩ ថ្មី​ឡើយ ។ បុរស​ជនជាតិ​ខ្មែរ​ដែល​ជា​ខាងលើ​មាន​អាយុ​២១​ឆ្នាំ មាន​អា​ស័​យ​ដ្ឋា​ន​នៅ​ភូមិ​ស្រែអំបិល…

រាជធានី​ភ្នំពេញ ៖ ថ្ងៃនេះ​ក្រសួងសុខាភិបាល​បាន​ព្យាបាល​ជា​សះស្បើយ​ពី​កូ​វី​ដ​១៩ ម្នាក់​ទៀត​ហើយ ដែល​ជា​បុរស​ជនជាតិ​ខ្មែរ​បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី​មក​កម្ពុជា ហើយ​ថ្ងៃនេះ​ដែរ​មិន​មាន​អ្នកជំងឺ​កូ​វី​ដ​១៩ ថ្មី​ឡើយ ។

បុរស​ជនជាតិ​ខ្មែរ​ដែល​ជា​ខាងលើ​មាន​អាយុ​២១​ឆ្នាំ មាន​អា​ស័​យ​ដ្ឋា​ន​នៅ​ភូមិ​ស្រែអំបិល ឃុំ​ស្រែអំបិល ស្រុកស្រែ​អំបិល ខេត្តកោះកុង ជា​អ្នកដំណើរ​ដែល​បាន​មក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី​មក​កម្ពុជា នៅ​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២០ ពេល​នេះ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ហើយ ។

សូម​បញ្ជាក់ ៖ កម្ពុជា​មាន​អ្នក​កើត​កូ​វី​ដ​១៩ មាន​ចំនួន​១៣០​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ១២៨​នាក់ និង​អ្នក​កំពុង​ព្យាបាល​មាន​ចំនួន ២​នាក់ ៕