ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ខ្មែរ​ផ្លែ​ទុរេន​ ក្លិន​ឈ្ងុយ​ឈ្ងុប នៅ​អា​ល្លឺ​ម៉​ង់ ១២​នាក់​ចូល​ពេទ្យ ៦០​នាក់​ត្រូវ​ជម្លៀស​ចេញពី​អគារ​ប្រៃសណីយ៍

3 ឆ្នាំ មុន

អា​ល្លឺ​ម៉​ង់ ៖ ផ្លែ​ទុរេន ដែល​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់ បាន​ធ្វើ​ឲ្យ​វា​មាន​ប្រជាប្រិយភាព​នៅ​ទូ​ទាំង​អាស៊ី​អាគ្នេយ៍ បើ​ក្នុង​ប្រទេស​កម្ពុជា​វិញ ក៏​មាន​អ្នក​និយម​ទទួលទាន​ផ្លែ​ទុរេន ជា​ច្រើន​ផង​ដែរ ប៉ុន្តែ​សម្រាប់​ជនបរទេស​វិញ ពិសេស​អ្នក​រស់នៅ​តំបន់​អឺរ៉ុប…

អា​ល្លឺ​ម៉​ង់ ៖ ផ្លែ​ទុរេន ដែល​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់ បាន​ធ្វើ​ឲ្យ​វា​មាន​ប្រជាប្រិយភាព​នៅ​ទូ​ទាំង​អាស៊ី​អាគ្នេយ៍ បើ​ក្នុង​ប្រទេស​កម្ពុជា​វិញ ក៏​មាន​អ្នក​និយម​ទទួលទាន​ផ្លែ​ទុរេន ជា​ច្រើន​ផង​ដែរ ប៉ុន្តែ​សម្រាប់​ជនបរទេស​វិញ ពិសេស​អ្នក​រស់នៅ​តំបន់​អឺរ៉ុប មិន​ចូល​ឡើយ ជាក់ស្តែង បុគ្គលិក​ប្រៃសណីយ៍​អា​ល្លឺ​ម៉​ង់ ចំនួន​១២​នាក់ ត្រូវ​បញ្ជូន​ទៅ​មន្ទី​ពេទ្យភ្លាមៗ ហើយ​មនុស្ស​៦០នាក់​ទៀត ត្រូវ​បាន​គេ​ជម្លៀស​ពី​អគារ ​ដោយសារ​តែ​ប្រអប់​បញ្ញើ​មួយ មាន​ផ្ទុក​ផ្លែ​ទុរេន នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន CNN ។

កម្លាំង​ប៉ូ​លី​ស​, ក្រុម​អ្នក​ពន្លត់អគ្គីភ័យ និង​រថយន្ត​សង្គ្រោះ​បន្ទាន់ ត្រូវ​បាន​គេ​ហៅ​ទៅ​ការិយាល័យ​ប្រៃសណីយ៍​មួយ ក្នុង​ទីក្រុង​បា​វ៉ា​រៀន នៅ​តំបន់ Schweinfurt ប្រទេស​អា​ល្លឺ​ម៉​ង់ កាលពី​ថ្ងៃ​សៅរ៍ ទី​២០ មិថុនា​នេះ បន្ទាប់​ពី​ក្រុម​បុគ្គលិក​បាន​ពុល​ក្លិន​ផ្លែ​ទុរេន ដែល​ចេញពី​កញ្ចប់​បញ្ញើ​មួយ ធ្វើ​ឲ្យ​ពួក​គេ​ក្អួតចង្អោរ​យ៉ាង​ខ្លាំង ។

អគារ​ទាំងមូល​ត្រូវ​បាន​ជម្លៀសបុគ្គលិក​ប្រហែល​៦០​នាក់ ឲ្យ​ចាកចេញ មុន​ពេល​កញ្ចប់​បញ្ញើ​ផ្លែ​ឈើ ត្រូវ​បាន​បើក​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់ ។ នៅ​ពេល​បើក​ប្រអប់​នោះ ឃើញ​មាន​ផ្លែ​ទុរេន​ថៃ ចំនួន​០៤​ផ្លែ ដែល​អ្នកស្រុក​ម្នាក់​មាន​វ័យ​៥០​ឆ្នាំ បាន​ផ្ញើ​ផ្លែ​ទុរេន​ទាំងនេះ ទៅ​ឲ្យ​មិត្តភក្តិ​របស់​គាត់​ម្នាក់​ទៀត មានផ្ទះ​នៅ​ទីក្រុង Nuremberg ។

ប៉ូ​លី​ស​នៅ Schweinfurt បាន​និយាយ​ថា “​បុគ្គលិក​ប្រៃសណីយ៍​សរុប​ចំនួន​១២​នាក់ ដែល​បាន​ក្អួតចង្អោរ ត្រូវ​បញ្ជូន​ទៅ​មន្ទី​ពេទ្យ ដើម្បី​ធ្វើការ​ព្យាបាល​” ។ ហើយ​បុគ្គលិក​៦​នាក់ ដែល​នៅ​ក្នុង​ចំណោម​១២​នាក់​នោះ មាន​អាកា​រៈ​ធ្ងន់ធ្ងរ ។

រថយន្ត​សង្គ្រោះ ៦​គ្រឿង រថយន្ត​ប៉ូលិស ៥​គ្រឿង និង​រថយន្ត​សង្គ្រោះ​បន្ទាន់ ២​គ្រឿង បាន​ចូលរួម​ក្នុង​ហេតុការណ៍​នេះ ។ នាយកដ្ឋាន​ពន្លត់អគ្គីភ័យ ០៣​គ្រឿង​ផ្សេង​ទៀត ក៏​ចូលរួម​ផង​ដែរ ។ នៅ​ទីបំផុត​ផ្លែ​ឈើ ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​អ្នក​ទទួល ដូចដែល​បាន​គ្រោងទុក ។

កាលពី​ពេល​ថ្មី​ៗ​នេះ ប្រទេស​សិង្ហ​បុរី ក៏បាន​ហាមឃាត់​នាំ​យក​ផ្លែ​ឈើ​មួយ​ប្រភេទ​នេះ ចូល​ក្នុង​រថភ្លើង​ក្រោម​ដី ហើយ​ក៏​មាន​សណ្ឋាគារ​ជា​ច្រើន​បាន​ហាមឃាត់ មិន​ឱ្យ​យក​ផ្លែ​ទុ​រេ​ចូល​ដែរ ដោយសារ​តែ​ក្លិន​របស់​វា ធ្វើ​ឲ្យ​អ្នក​ដែល​មិន​ចូល​ចិត្ត​ខ្លះ បាន​ប្រៀបធៀប​ក្លិន​ផ្លែ​ទុរេន អាក្រក់​ជាង​ក្លិន​អាហារ​រលួយ ឬ​ក្លិន​ស្រោមជើង​កខ្វក់ ទៅ​ទៀត ៕

/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ