ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​-១៩ ធ្វើ​បាប​អ្នក​ទឹកនោមផ្អែម​ជាង​មនុស្ស​ធម្មតា

3 ឆ្នាំ មុន
  • ភ្នំពេញ

កូ​វី​ដ​-១៩ ៖ វា​ជា​ដំណឹង​មិនល្អ​ដែល​ថា​អ្នកជំងឺ​ទឹកនោមផ្អែម​អាច​រង​ទុក្ខ​ជាង​មនុស្ស​ធម្មតា​ដោយសារ​កូ​វី​ដ​-១៩​។ ដូច្នេះ​សូម​ប្រយ័ត្ន បើសិនជា​មាន​សមាជិកគ្រួសារ​កើត​ជំងឺ​ទឹកនោមផ្អែម​។ ប្រសិនបើ​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម រួច​ហើយ​អ្នកជំនាញ​វេជ្ជសាស្ត្រ ណែនាំ​ថា «​ការ​មាន​ជំងឺ​ទឹកនោមផ្អែម​អាច​បង្កើន​ហានិភ័យ នៃ​ការ​ឆ្លង​មេរោគ​កូ​វី​-១៩…

កូ​វី​ដ​-១៩ ៖ វា​ជា​ដំណឹង​មិនល្អ​ដែល​ថា​អ្នកជំងឺ​ទឹកនោមផ្អែម​អាច​រង​ទុក្ខ​ជាង​មនុស្ស​ធម្មតា​ដោយសារ​កូ​វី​ដ​-១៩​។ ដូច្នេះ​សូម​ប្រយ័ត្ន បើសិនជា​មាន​សមាជិកគ្រួសារ​កើត​ជំងឺ​ទឹកនោមផ្អែម​។ ប្រសិនបើ​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម រួច​ហើយ​អ្នកជំនាញ​វេជ្ជសាស្ត្រ ណែនាំ​ថា «​ការ​មាន​ជំងឺ​ទឹកនោមផ្អែម​អាច​បង្កើន​ហានិភ័យ នៃ​ការ​ឆ្លង​មេរោគ​កូ​វី​-១៩ ក៏​ដូច​ជា​ផលវិបាក​ពី​ជំងឺ​ទឹកនោមផ្អែម​»​។

នោះ​មាន​ន័យ​ថា ការ​ចៀសវាង​ការ​ឆ្លង​គឺ​រឹតតែ​សំខាន់ សម្រាប់​អ្នក ដែល​មាន​ជំងឺ​ទឹកនោមផ្អែម​។ អ្នក​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម ចាំបាច់​ត្រូវ មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​ធ្វើ​តាម​ដំបូន្មាន​សុខភាព​សាធារណៈ​ដូច​ជា​ការ​លាងដៃ​គម្លាត​សង្គម និង​ការ​ពាក់​ម៉ាស់​ដើម្បី​កាត់​បន្ថយ ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​នេះ​។ អ្នក​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម​គួរតែ​តាមដាន​ឱ្យ​បាន​ដិត​ដល់ ទៅ​លើ​កម្រិត​ជាតិ​ស្ករ ក្នុង​ឈាម​របស់​ពួក​គេ​។

ប្រសិនបើ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ជាង​កម្រិត​ដែល​គួរ​មាន សូម​ទាក់ទង​វេជ្ជបណ្ឌិត របស់​អ្នក​។ ការ​ថែទាំ​ទឹកនោមផ្អែម​របស់​អ្នក​ប្រហែលជា​ត្រូវការ​កែតម្រូវ​។ លើស​ពី​នេះ​ទៀត​ការ​ត្រួតពិនិត្យ​ជាតិ​ស្ករ ក្នុង​ឈាម​ឱ្យ​បាន​ទៀងទាត់​អាច​ជួយ​អ្នក​ចៀស​ផុត​ពី​ផលវិបាក​នៃ​ជំងឺ​ទឹកនោមផ្អែម​ធ្ងន់ធ្ងរ​ប្រសិនបើ​អ្នក​វិ​វត្ត​ទៅ​ជា​ការ​ឆ្លង​មេរោគ​កូ​វី​ដ​-១៩ ហើយ​មិនដឹង​ខ្លួន​។

ប្រសិនបើ​អ្នកមាន​ស្ថានភាព​បម្រុង​មាន​ជំងឺ​ទឹកនោមផ្អែម ឬ​មាន​ហានិភ័យ​ខ្ពស់ នៃ​ជំងឺ​ទឹកនោមផ្អែម អ្នក​ត្រូវ​រក្សា​របៀប​រស់នៅ​ដែល​មាន​សុខភាព​ល្អ​។ វា​មាន​សារសំខាន់ ខ្លាំង​ណាស់ ជាង​ពេល​ណា​ទាំងអស់​ដើម្បី​ជួយ​ការពារ​ជំងឺ​ទឹកនោមផ្អែម​។ អ្នក​ក៏​ត្រូវ​អនុវត្ត​តាម​គោលការណ៍ សុខភាព​សាធារណៈ​ដើម្បី​ព្យាយាម​ចៀសវាង​ការ​ឆ្លង​កូ​វី​ដ​-១៩​។ ប្រសិនបើ​អ្នកមាន​ជំងឺ​កូ​វី​ដ​-១៩ ប៉ុន្តែ​មិន​មាន​ជំងឺ​ទឹកនោមផ្អែម សូម​ប្រយ័ត្ន​ចំពោះ​ការ​ចាប់ផ្តើម​នៃ​រោគ​សញ្ញា​ភ្លាម​ៗ ដែល​អាច​បង្ហាញ​ពី ជំងឺ​ទឹកនោមផ្អែម​។

ទាំងនេះ​រួម​មានការ​ស្រេកទឹក​ខ្លាំង ត្រូវការ​បត់ជើងតូច​ច្រើន​ជាង​ធម្មតា មាន​អារម្មណ៍ អស់កម្លាំង​ខ្លាំង មើលឃើញ​ព្រិល​ៗ ឬ​មាន​អារម្មណ៍​ច្របូកច្របល់​។ រោគ​សញ្ញា​ទាំងនេះ​អាច​ជា​សញ្ញា នៃ​ផលវិបាក​នៃ​ជំងឺ​ទឹកនោមផ្អែម​ដែល​ត្រូវការ​ការ​ព្យាបាល​ជា​បន្ទាន់​៕ ដោយ ៖ សហការី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ