ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​អង់គ្លេស ប្រកាស​បើក​ប្រទេស​ឡើង​វិញ ចាប់ពី​ថ្ងៃ​ទី​៤ កក្កដា

3 ឆ្នាំ មុន

ទីក្រុង​ឡុ​ង​ដ៍ ៖ ហាង​ស្រាកន្លែងកម្សាន្ត ភោជនីយដ្ឋាន សណ្ឋាគារ និង​ហាង​កាត់សក់ អាច​បើក​ចាប់ពី​ថ្ងៃ​ទី​៤ ខែកក្កដា នៅ​ក្នុង​ប្រទេស​អង់គ្លេស នៅ​ពេល​ដែល​ច្បាប់​ទាក់ទង​នឹង​សង្គម…

ទីក្រុង​ឡុ​ង​ដ៍ ៖ ហាង​ស្រាកន្លែងកម្សាន្ត ភោជនីយដ្ឋាន សណ្ឋាគារ និង​ហាង​កាត់សក់ អាច​បើក​ចាប់ពី​ថ្ងៃ​ទី​៤ ខែកក្កដា នៅ​ក្នុង​ប្រទេស​អង់គ្លេស នៅ​ពេល​ដែល​ច្បាប់​ទាក់ទង​នឹង​សង្គម នឹង​ត្រូវ​បាន​បន្ធូរបន្ថយ នេះ​បើ​យោង​តាម​សារព័ត៌មាន BBC ចេញផ្សាយ​នៅ​ម៉ោង​ជិត​៧​យប់​ថ្ងៃ​ទី​២៣ មិ​នុ​ថា ២០២០​នេះ ។

លោកនាយក​រដ្ឋមន្ត្រី Boris Johnson បាន​ថ្លែង​សុន្ទរ​ក​ផ្ទាល់ ​ថា ប្រជាជន​គួរតែ​ស្ថិត​នៅ​ចម្ងាយ​២​ម៉ែត្រ​ពី​គ្នា បើ​អាច​ធ្វើ​ទៅ​បាន ប៉ុន្តែ​ច្បាប់​”​មួយ​ម៉ែត្រ​បូក​” នឹង​ត្រូវ​ណែនាំ​ឲ្យ​អនុវត្ត ។

ក្រុម​គ្រួសារ​ពីរ ​នៅ​ក្នុង​ប្រទេស​អង់គ្លេស ក៏​នឹង​អាច​ជួប​នៅ​ក្នុងផ្ទះ​និង​ស្នាក់​នៅ​មួយ​យប់ ដោយ​ការ​រក្សា​គម្លាត​ឱ្យ​នៅ​ឆ្ងាយ​ពី​គ្នា តាម​ច្បាប់​គម្លាត​សង្គម​”​មួយ​ម៉ែត្រ​បូក​” ។

លោកនាយក​រដ្ឋមន្ត្រី ក៏​បាន​ព្រមាន​ថា គ្រប់​វិធាន​បន្ធូរបន្ថយ​ទាំង​អស់នេះ គឺ​«​អាច​វិល​ត្រឡប់ បិទ​ដូច​ដើម​វិញ​បាន​» ។

ការ​ជួបជុំ​ក្នុង​គ្រួសារ នឹង​មិន​ហាម​ទេ ប៉ុន្តែ​មិន​ត្រូវ​មក​ជុំ​គ្នា​អ៊ូអរ​ពេញ​ផ្ទះ​នោះ​ទេ ប្រជាជន​នឹង​ត្រូវ​រក្សា​គម្លាត​សង្គម ដូច្នេះ​សមាជិកគ្រួសារ ដែល​រស់នៅ​បែក​គ្នា មិន​អាច​ឱប​ស្និត​ស្នាល​គ្នា​បាន​ទេ ។

លោក ច​ន​សុ​ន បាន​និយាយ​ថា ប្រជាជន​នឹង​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​ប្រើ ដូច​ជា​ម៉ាស និង​មិន​អង្គុយ​ទល់មុខ​គ្នា យ៉ាង​ហោច​ណាស់​នៅ​ចម្ងាយ ២​ម៉ែត្រ​ពី​គ្នា និង​កន្លែង​សម្រាប់​មនុស្ស​អង្គុយ ដែល​អាច​ធ្វើ​ទៅ​បាន គួរតែ​ទុក​ចម្ងាយ ២​ម៉ែត្រ​ពី​គ្នា ។

លោកនាយក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ទៀត​ថា “​គោលការណ៍​របស់​យើង គឺ​ការ​ជឿ​ទុកចិត្ត​លើ​ប្រជាជន​អង់គ្លេស ឱ្យ​ប្រើ​គំនិត​ និង​ចំណេះដឹង​របស់​ពួក​គេ ​ពី​ហានិភ័យនៃ​វីរុស​កូ​វី​ដ​១៩ ដោយ​ចង​ចាំ​ថា «​យើង​បើក​កាន់តែ​ច្រើន យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​កាន់តែ​ខ្ពស់​» ។

ក្នុង​ពិធី​មង្គលការ​នីមួយ​ៗ នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​មាន​អ្នកចូលរួម​ត្រឹម​ចំនួន ៣០​នាក់ ហើយ​កន្លែង​សក្ការៈបូជា នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យធ្វើ​សេវាកម្ម​ឡើង​វិញ​ដែរ ។

អាជីវកម្ម​នៅផ្ទះ នៅ​ក្នុង​ហាង​ស្រា និង​ភោជនីយដ្ឋាន នឹង​ត្រូវ​បាន​អនុញ្ញាតិ​ឱ្យ​បើក​សេវាកម្ម ហើយ​ទីកន្លែង​នីមួយ​ៗ នឹង​ស្នើ​សុំ​ឱ្យ​មាន​ តុ​ទទួល​ព័ត៌មាន​អតិថិជន សម្រាប់​ប្រព័ន្ធ NHS តេស្ត ​និង​តាមដាន​កម្ដៅ ។

រោងកុន សាល​វិចិត្រសិល្បៈ និង​សារមន្ទីរ ក៏​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើង​វិញ ដូច​ជា​រោង​ភាពយន្ត និង​សាល​មហោស្រព ទោះបីជា​ពួក​គេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​រៀប​ចំការ​សម្តែង​ផ្ទាល់​ក៏​ដោយ ។

ខណៈ​ពេល​នេះ លោកនាយក​រដ្ឋមន្ត្រី កំពុង​ថ្លែង​សុន្ទរកថា​ជាបន្ត… ព័ត៌មាន​លម្អិត​បន្ថែម​ទៀត ​នឹង​ត្រូវ​ចេញផ្សាយ​នា​ពេល​ឆាប់​ៗ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ