ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​ដាក់​ឡើង​វិញ​ប្រដាប់​បំពង​សំឡេង​តាម​ព្រំដែនរវាង​ប្រទេសទាំង​២

3 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ទាំង​២ ៖ ប្រភព​យោធាកូរ៉េ​ខាងត្បូង​រាយការណ៍​នា​ថ្ងៃ​ទី​២៣ មិថុនា​ថា កូរ៉េ​ខាងជើង​បាន​ដាក់​ឡើង​វិញ បណ្ដា​ប្រដាប់​បំពង​សំឡេង​ដែល​ផ្សាយ​បណ្ដាសារ​ឃោសនា​នៅ​តាម​ព្រំដែន​ជាមួយ​កូរ៉េ​ខាងត្បូង ដោយ​នាំ​ឲ្យ​កងទ័ព​កូរ៉េ​ខាងត្បូង​សិក្សា ពី​លទ្ធភាព​ចាត់​បណ្ដា​វិធានការ​ដូច​គ្នា​នោះ​តប​វិញ ។ ប្រភព​យោធា​បន្ត​ទៀត​ថា…

ប្រទេស​កូរ៉េ​ទាំង​២ ៖ ប្រភព​យោធាកូរ៉េ​ខាងត្បូង​រាយការណ៍​នា​ថ្ងៃ​ទី​២៣ មិថុនា​ថា កូរ៉េ​ខាងជើង​បាន​ដាក់​ឡើង​វិញ បណ្ដា​ប្រដាប់​បំពង​សំឡេង​ដែល​ផ្សាយ​បណ្ដាសារ​ឃោសនា​នៅ​តាម​ព្រំដែន​ជាមួយ​កូរ៉េ​ខាងត្បូង ដោយ​នាំ​ឲ្យ​កងទ័ព​កូរ៉េ​ខាងត្បូង​សិក្សា ពី​លទ្ធភាព​ចាត់​បណ្ដា​វិធានការ​ដូច​គ្នា​នោះ​តប​វិញ ។

ប្រភព​យោធា​បន្ត​ទៀត​ថា កងទ័ព​កូរ៉េ​ខាងជើង ត្រូវ​បាន​មើលឃើញ​កំពុង​តែ​ដាក់​ឡើង​វិញ ប្រដាប់​បំពង​សំឡេង នៅ​ជិត​តំបន់​ហាម​មិន​ឲ្យ​មាន​កងទ័ព ។ ឧបករណ៍​បំពង​សំឡេង​ទាំងនោះ ត្រូវ​បាន​ដក​យក​ចេញ ក្រោយ​ការ​ចុះហត្ថលេខា​ដោយ​កូរ៉េ​ទាំង​២​នូវ​កិច្ចព្រមព្រៀង​មួយ​ដែល​សំដៅ​កាត់​ផ្ដាច់​រាល់​ការ​ប្រទូស្ត​រ៉ា​យ​គ្នា ។

អ្នកនាំពាក្យ​ម្នាក់​របស់​ក្រសួង​ការពារ​ប្រទេសកូរ៉េ​ខាងត្បូង បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ លើ​សកម្មភាព​ទាំងនោះ​របស់​កូរ៉េ​ខាងជើង​តែ​ថ្លែង​ជា​ថ្មី​ថា ក្រុង​ព្យុ​ង​យ៉ាង​ត្រូវ​ទទួលខុសត្រូវ​លើ​បណ្ដា​ផលវិបាក​នៃ​អំពើ​របស់​ខ្លួន​ប្រសិនបើ​នៅ​តែបន្ត​បំផ្លាញ​បណ្ដា​ការ​ខិតខំ​ប្រឹងប្រែង​រួម​ដើម្បី​ថែរក្សា​សនិ្ត​ភាព ។

ការ​កើនឡើង​វិញ​នៃ​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​មាន​ប្រភព​ពី​ប្រតិបត្តិការ​របស់​បណ្ដា​ក្រុម​អ្នក
រត់ចោលជួរ​កូរ៉េ​ខាងជើង​បញ្ជូន​ទៅ​កាន់​ប្រទេស​ពួក​គេ បណ្ដា​ខិត្តប័ណ្ណ​ដែល​ប្រឆាំង​នឹង​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម ជុង​អ៊ុ​ន ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ