ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ភ័យ​ស្ទើរ​លស់​ព្រលឹង កំពុង​តែ​ភ្ជួរស្រែ​សុខ​ៗ​ស្រាប់តែ​ឃើញ​គ្រាប់​មីន​តោន

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ជា​កសិករ​ម្នាក់​កំពុង​តែ​ភ្ជួ​ដីស្រែ​សុខ​ៗ ស្រាប់តែ​ប្រទះ​ឃើញ​គ្រាប់​មីនតោន​មួយ​គ្រាប់​ដែល​នៅ​សេសសល់​កាលពី​សម័យ​សង្គ្រាម ធ្វើ​ឱ្យ​កសិករ​មាន​អារម្មណ៍​ភ័យ​ស្ទើរតែ​លស់​ព្រលឹង​ទៅ​ហើយ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២០…

ខេត្តឧត្តរមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ជា​កសិករ​ម្នាក់​កំពុង​តែ​ភ្ជួ​ដីស្រែ​សុខ​ៗ ស្រាប់តែ​ប្រទះ​ឃើញ​គ្រាប់​មីនតោន​មួយ​គ្រាប់​ដែល​នៅ​សេសសល់​កាលពី​សម័យ​សង្គ្រាម ធ្វើ​ឱ្យ​កសិករ​មាន​អារម្មណ៍​ភ័យ​ស្ទើរតែ​លស់​ព្រលឹង​ទៅ​ហើយ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២០ ស្ថិត​នៅ​ខាងលិច ភូមិ​តា​ប៉ែន ចម្ងាយ​៣០០​ម៉ែត្រ ពី​ឃុំ​ពង្រ ស្រុក​ចុងកាល់ ។

ប្រជាពលរដ្ឋ​ដែល​ប្រទះ​ឃើញ​គ្រាប់​មីនតោន​ខាងលើ​ឈ្មោះ ហេង សំណាង ភេទ​ប្រុស​អាយុ​៥៧​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​បាន​រៀបរាប់​ថា មុន​ពេល​កើតហេតុ​ខ្លួន​បាន​ចេញពីផ្ទះ​ទៅ​ភ្ជួរស្រែ ស្រាប់តែ​ប៉ះ​ចំ​គ្រាប់​មីនតោន​មួយ​គ្រាប់​ធ្វើ​ឱ្យ​មាន​អារម្មណ៍​ភ័យ​ស្ទើរតែ​លស់​ព្រលឹង​តែ​ម្តង ក្រោយមក​ក៏​បាន​ទៅ​រាយការណ៍​ដល់​ប៉ូ​លី​ស​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ពង្រ ដើម្បី​ឱ្យ​ចុះ​មក​ធ្វើការ​ពិនិត្យ​។

បើ​តាម​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ពង្រ បានឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​រាយការណ៍​ភ្លាម កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ដល់ទី​តាំង​កើតហេតុ ហើយ​ក៏​បាន​យក​ខ្សែ​មក​ហ៊ុម​ព័ទ្ធ​ជុំវិញ​គ្រាប់​នោះ រួច​ក៏​ទាក់ទង​ទៅ​អង្គការ ហេ​ឡូ​ត្រាស ដើម្បី​មក​យក​គ្រាប់​នោះ​ទៅ​កម្ទេច​ចោល​ផង​ដែរ​។

គួរ​រំលឹក​ថា នេះ​មិនជា​លើក​ទី​មួយ​ទេ ដែល​ត្រូវ​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​កាក​សំណល់​ដែល​នៅ​សល់​សល់​កាលពី​សម័យ​សង្គ្រាម គឺ​ត្រូវ​បាន​ប្រជាពលរដ្ឋ ប្រទះ​ឃើញ​គ្រាប់​ជា​បន្តបន្ទាប់​មក​ហើយ នៅ​ក្នុង​ឆ្នាំ​២០២០​នេះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ