ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​បាតុករ​ប៉ុនប៉ង​កម្ទេច​ចោល​រូប​ចម្លាក់​​នៅ​មុខ​សេត​វិមាន​ហើយ​​(វីដេអូ)

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ពួក​បាតុករ​នៅ​ក្រុង​វ៉ា​ស៊ិន​តោន​កាលពី​ថ្ងៃ​ទី​២២​មិថុនា ប៉ុនប៉ង​ផ្ដួល​ចោល​រូបចម្លាក់​មួយ ស្ថិត​នៅ​មុខ​សេត​វិមាន ដែល​នោះ​ជា​រូបចម្លាក់​របស់​អតីត​ប្រធានាធិបតី លោក​ANDREW JACKSON ជា​អ្នកគាំទ្រ​ទាសភាព តែ​ត្រូវ​បាន​កងកម្លាំង​ប៉ូលិស​រុញច្រាន​។…

សហរដ្ឋអាមេរិក ៖ ពួក​បាតុករ​នៅ​ក្រុង​វ៉ា​ស៊ិន​តោន​កាលពី​ថ្ងៃ​ទី​២២​មិថុនា ប៉ុនប៉ង​ផ្ដួល​ចោល​រូបចម្លាក់​មួយ ស្ថិត​នៅ​មុខ​សេត​វិមាន ដែល​នោះ​ជា​រូបចម្លាក់​របស់​អតីត​ប្រធានាធិបតី លោក​ANDREW JACKSON ជា​អ្នកគាំទ្រ​ទាសភាព តែ​ត្រូវ​បាន​កងកម្លាំង​ប៉ូលិស​រុញច្រាន​។

នា​ចុង​ថ្ងៃ​ពួក​បាតុករ​ដែល​ឆ្លងកាត់​រង្វង់​សន្តិសុខ ពង្រឹង​នៅ​ជុំវិញ​សេត​វិមាន​ចាប់តាំងពី​ផ្ទុះ​រលក​នៃ​ការ​តវ៉ា ប្រឆាំង​ការ​ប្រកាន់ពូជសាសន៍ ដែល​នាំ​ឲ្យ​រញ្ជួយ​ក្នុង​ប្រទេស បាន​យក​ខ្សែពួរ​វែង​ៗ ចង​ភ្ជាប់​រូបចម្លាក់​នោះ​របស់​ប្រធានាធិបតី​ទី​៧​អា​មេ​រិ​ក ប៉ុនប៉ង​ទាញ​ផ្ដួល​រូបចម្លាក់​នេះ តែ​មិន​អាច​ទៅ​រួច​។ រូបភាព​នៃ​ការ​យក​ខ្សែពួរ​ចង​ភ្ជាប់​រូបចម្លាក់​អតីត​ប្រធានាធិបតី​ដែល​មាន​ភាព​ចម្រូង​ចម្រាស់​នោះ ត្រូវ​បាន​ថត​ផ្សាយ​តាម​បណ្ដាញ​សង្គម​។

លើ​រូបចម្លាក់​នេះ​ដែល​ស្ថិត​នៅ​លើ​ទីលាន LAFAYETTE SQUARE​មាន​សរសេរ​ពាក្យ​ថា ឃាតករ​ជា​អក្សរ​ពណ៌​ខ្មៅ​។ ប៉ូលិស​បាន​បំបែកពួក​បាតុករ​ដោយ​បា​ញ់ឧស្ម័ន​ម្រេច​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ