គម្រោង ហ្គ្រេនភ្នំពេញស៊ីធី កំពុងផ្លាស់ប្តូរមុខមាត់ថ្មី ទាំងហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន និងសក្តានុពលសេដ្ឋកិច្ច ដើម្បីផ្ដល់ជូនអ្នកកំពុងរស់នៅ ឬគ្រោងរស់នៅក្នុងគម្រោងនេះនូវផាសុកភាព និងប្រណីតភាព ។
គម្រោង ហ្គ្រេនភ្នំពេញស៊ីធី ដែលមានគម្រោងលំនៅឋានប្រណីត ទីលានវាយកូនហ្គោលលំដាប់អន្តរជាតិ និងសួនទឹកកម្សាន្តដ៏ធំ លាតសន្ធឹងលើផ្ទៃដី ២៦០ហិកតា ក្នុងរាជធានីភ្នំពេញ ត្រូវបានក្រុមហ៊ុន ជីប ម៉ុង ទិញយកកាលពីចុងឆ្នាំ ២០១៩ ។
ក្រុមហ៊ុន ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យរបស់ក្រុមហ៊ុន ជីប ម៉ុង កំពុងសាងសង់វិថីភ្លោះ និងគ្រោងពង្រីកវិថីនានា ដែលអាចឲ្យរថយន្តជាច្រើនគ្រឿងចរាចរបានយ៉ាងងាយស្រួល ។ អមសងខាងវិថីទាំងអស់ ក៏មានផ្លូវថ្មើរជើង និងរុក្ខជាតិបៃតងផងដែរ ។
ទន្ទឹមនឹងគ្នានេះ ក្រុមហ៊ុន ជីប ម៉ុង លែន កំពុងសាងសង់សួនឧទ្យាន Central Park ដំបូងគេបង្អស់ក្នុងរាជធានីភ្នំពេញ ក្នុងគម្រោង ហ្គ្រេន ភ្នំពេញ ស៊ីធី ដែលមានដើមឈើផ្ដល់ម្លប់ត្រឈៃ មានវាលស្មៅសម្រាប់អង្គុយលម្ហែកាយ កន្លែងហាត់ប្រាណ និងកន្លែងក្មេងលេង ។
អ្វីដែលកាន់តែពិសេស ក្រុមហ៊ុន ជីប ម៉ុង លែន នឹងអភិវឌ្ឍមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលនឹងផ្ដល់សក្តានុពលខ្ពស់ផ្នែកសេដ្ឋកិច្ចក្នុងតំបន់នេះផងដែរ ។
សម្រាប់អតិថិជនដែលមានគម្រោងចង់បានលំនៅឋានប្រកបដោយប្រណីតភាព ឧត្តមភាព និងលទ្ធភាពសម្បូរបែប សូមត្រៀមខ្លួនទទួលយកនូវការផ្តល់ជូនដ៏អស្ចារ្យនេះពី គម្រោង ហ្រេ្គនភ្នំពេញស៊ីធី នាពេលខាងមុខនេះ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ