ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​មាន​ទិស​ដៅ​ប្រែក្លាយ​តំបន់ការពារធម្មជាតិ​ទៅ​ជា​តំបន់​ទេសចរណ៍ធម្មជាតិ​វិញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​មាន​ទិស​ដៅ​ប្រែក្លាយ​តំបន់ការពារធម្មជាតិ​ទៅ​ជា​តំបន់​ទេសចរណ៍ធម្មជាតិ បង្កើន​សក្តានុពល​ទេសចរណ៍ និង​ធ្វើ​យ៉ាងណា​ឱ្យ​សហគមន៍​មាន​ចំណូល​បន្ថែម ដើម្បី​បង្កើត​ជម្រើស​ថ្មី​សម្រាប់​ការ​ប្រកប​មុខរបរ​ចិញ្ចឹមជីវិត​របស់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ ។ នេះបើ​យោង​តាម​ការ​លើក​ឡើង​ពី​មន្ត្រីជាន់ខ្ពស់​មួយ​រូប​របស់​ក្រសួងបរិស្ថាន​។ យោង​តាម​ប្រសាសន៍ លោក…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​មាន​ទិស​ដៅ​ប្រែក្លាយ​តំបន់ការពារធម្មជាតិ​ទៅ​ជា​តំបន់​ទេសចរណ៍ធម្មជាតិ បង្កើន​សក្តានុពល​ទេសចរណ៍ និង​ធ្វើ​យ៉ាងណា​ឱ្យ​សហគមន៍​មាន​ចំណូល​បន្ថែម ដើម្បី​បង្កើត​ជម្រើស​ថ្មី​សម្រាប់​ការ​ប្រកប​មុខរបរ​ចិញ្ចឹមជីវិត​របស់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ ។ នេះបើ​យោង​តាម​ការ​លើក​ឡើង​ពី​មន្ត្រីជាន់ខ្ពស់​មួយ​រូប​របស់​ក្រសួងបរិស្ថាន​។

យោង​តាម​ប្រសាសន៍ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន បាន​មាន​ប្រសាសន៍​នៅ ថ្ងៃ​ទី ២៣ ខែមិថុនា នេះ​ថា «​ដើម្បី​កាត់​ផ្តាច់​ពី​ការ​ពឹងពាក់​អាស្រ័យ លើ​អនុ​ផល​ព្រៃឈើ ដែល​ជា​ទម្លាប់​មាន​ពី​យូរលង់​ណាស់​មក​ហើយ របស់​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​មូលដ្ឋាន រាជរដ្ឋាភិបាល​មាន​ទិស​ដៅ​ដោយ​បង្កើត​មុខរបរ​ថ្មី បម្រើ​ឱ្យ​វិស័យ​អេកូ​ទេសចរណ៍ ព្រមទាំង​ការ​បណ្តុះបណ្តាល​សហគមន៍​ឱ្យ​ចេះ​គ្រប់គ្រង និង​ការ​ចិញ្ចឹមសត្វ​ផ្គត់ផ្គង់​ទីផ្សារ ការ​ដាំ​ដំណាំ​រួម​ផ្សំ​ផ្សេង​ទៀត មាន​បន្លែបង្ការ​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ខ្លួនឯង​ផង និង​សម្រាប់​បម្រើ​សេវាកម្ម ដល់​ភ្ញៀវ​ទេសចរ​ដែល​ទៅ​ទស្សនា​កម្សាន្ត​នៅ​ក្នុង​តំបន់ សហគមន៍​របស់​ពលរដ្ឋ​ផង​ដែរ​»​។

លោក​បាន​បន្ថែម​ថា ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា មាន​ធនធានធម្មជាតិ និង​ជីវៈចម្រុះ​ដ៏​សំបូរ​បែប ហើយ​ព្រៃឈើ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ធានា​ការ ផ្គត់ផ្គង់​ទឹក​និង​ថាមពល កាត់​បន្ថយ​ផល​ប៉ះពាល់​ពី​គ្រោះ​មហន្តរាយ​ធម្មជាតិ និង​រួមចំណែក​ដល់​ការ​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ​។

លោកស្រី ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​លើក​ឡើង​ថា «​ថ្មី​ៗ​នេះ​ខ្ញុំ​សង្កេត​ឃើញ​ថា មាន​បងប្អូន​ក្នុងស្រុក​យើង​ចេញ​ដើរ​ខ្លះ​ៗ​ហើយ ជា​ពិសេស​ដំណើរ​កំសាន្ត​ទៅ​ក្នុង​តំបន់​អេកូ​ទេសចរណ៍​។ វា​ពិតជា​មាន​ប្រយោជន៍​ខ្លាំង​ណាស់ ដែល​រាជរដ្ឋាភិបាល​នឹង​ប្រែក្លាយ​តំបន់​ទាំងនោះ ទៅ​ជា​តំបន់​ទេសចរណ៍ ព្រោះ​វា​នឹង​បង្កើត​ឱ្យ​មានការ​ស្រឡាញ់​បរិស្ថាន ព្រៃ​ប្រឹក្សា តំបន់​ទឹកធ្លាក់​នានា និង​ជំរក​សត្វព្រៃ​ធម្មជាតិ កាន់តែ​ច្រើន​ពី​ប្រជាជន​ទូទៅ និង​អាច​ឱ្យ​ពួក​គេ​បាន​រៀន​ពី​ជីវិត​ធម្មជាតិ​ទៀត​ផង​»​។

ក្រុម​គ្រួសារ​ខ្លះ គាត់​បាន​នាំ​កូនចៅ ធ្វើ​ដំណើរ​កំសាន្ត ដោយ​មធ្យោបាយ​ផ្សេង​ៗ​គ្នា ទៅ​លេង​ក្នុង​ព្រៃ អ្នក​ខ្លះទៅ​បោះជុំរំ​ឬ​តង់​ដើម្បី​ការ​ស្នាក់​នៅ​រយៈពេល​ខ្លី នេះ​បង្ហាញ​ថា​ពួក​គាត់​បណ្តុះ​គំនិត​កូនចៅ ជំនាន់​ក្រោយ​ឱ្យ​ស្រឡាញ់​ព្រៃឈើ សត្វ និង​អ្វី​ៗ​ដែល​ជា​ធម្មជាតិ ហើយ​នៅ​ពេល​ពួក​គេ​ស្រឡាញ់​ហើយ​ពួក​គេ នឹង​មានគំនិត​ជួយ​ថែរក្សា​បន្ត និង​មិន​បំផ្លាញ​វា​ទេ​។

សម្រាប់​អត្ថប្រយោជន៍​របស់​សហគមន៍​វិញ លោកស្រី​បាន​បន្ត​ថា ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​អេកូ​ទេសចរណ៍​នោះ ពួក​គាត់​នឹង​មានការ​ងារ​ធ្វើ ហើយ​អាច​រក​ប្រាក់​ចំណូល​បាន នៅ​ពេល​មាន​ភ្ញៀវ​ទេសចរ​ច្រើន​។ មួយវិញទៀត ក៏​នឹង​អាច​បណ្តុះ​គំនិត ឱ្យ​ប្រជាជន​ក្នុង​តំបន់ការពារធម្មជាតិ ងាក​មក​ស្រឡាញ់​បរិស្ថាន​វិញ ហើយ​គាត់​នឹង​យល់​ដឹង​ថា​វា​ជា​របប​ដែល​ចិ​ញ្ជឹ​ម​ជីវិត​ពួក​គាត់​បាន​យូរអង្វែង ផង​ដែរ​។

លោកស្រី​បាន​បន្ថែម​ថា ដូចនេះ​ប្រជាជន ដែល​គាត់​ធ្លាប់​បរបាញ់​សត្វ​ខុសច្បាប់ និង​កាប់​ព្រៃឈើ ដែល​ជា​ទំលាប់​នោះ គាត់​នឹង​អាច​ឈប់​ប្រព្រឹត្ត នៅ​ពេល​ពួក​គេ​យល់​ដឹង អំពី​ការ​ទទួលផល​ពី​តំបន់​អេកូ​ទេសចរណ៍​នោះ ហើយ​វា​កាន់តែ​ធ្វើ​ឱ្យ​ប្រជាជន​ក្នុង​តំបន់​នោះ​ចេះ​ថែរក្សា​ផង​ដែរ នូវ​ស​ម្បិ​ត្ត​បឹងបួរ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ