ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ស ថេ​ត ជម្រាប​ម្ចាស់​យានយន្ត​ពាក់​ផ្លា​ក​លេខ​(​ន​.​ប​) គ្មាន​ច្បាប់​អនុញ្ញាតិ ត្រូវ​ដោះ​ចេញ​ជា​បន្ទាន់​!

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២០ លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២០ លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ត្រួតពិនិត្យ​កា​បិទ​ឡូ​ហ្គោ សញ្ញា​នគរបាល​ជាតិ (​រាជសីហ៍​) នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។

ក្នុង​ឱកាស​នោះ​ដែរ លោកស្នងការ បាន​ណែនាំ​ដល់​តាម​បណ្តា​អង្គភាព និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ប្រើប្រាស់​យានយន្ត​របស់​អង្គភាព​ឲ្យ​បាន​ត្រឹមត្រូវ និង​ហាម​ដាច់ខាត ការ​យក​យានយន្ត​របស់​អង្គភាព​ទៅ​ប្រើប្រាស់​ជា​លក្ខណៈ​ឯកជន ឬ​បម្រើ​ឲ្យ​ក្រុម​គ្រួសារ នោះ​ឡើយ ។

ជា​ពិសេស លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត បាន​សង្កត់ធ្ងន់​ថា យានយន្ត​ដែល​ពាក់​ផ្លា​ក​លេខ (​នគរបាល​) ដែល​មិន​មានច្បាប់​អនុញ្ញាតិ​ត្រឹមត្រូវ ត្រូវ​តែ​ដោះ​ចេញ​ជា​បន្ទាន់ បើ​មិន​ដូច្នេះ​ទេ នឹង​ត្រូវ​មាន​វិធាន​ការណ៍​តាម​ច្បាប់ ។

សូម​រម្លឹក​ដែរ​ថា នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ នៅ​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០២០ បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​តាម​ចាប់​ម្ចាស់​រថយន្ត​ម៉ាក Rolls-Royce និង Mercedes ដែល​ពាក់​ផ្លា​ក​លេខ «​នគរបាល 2-7715» ក្លែងក្លាយ ដើម្បី​យក​ផ្តន្ទាទោស​តាម​ច្បាប់ ។

គិត​រហូត​មក​ទល់​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២០​នេះ កម្លាំង​សមត្ថកិច្ច នៅ​មិន​ទាន់​រក​ឃើញ និង​ឃាត់ខ្លួន​ម្ចាស់​រថយន្ត​ពាក់​ផ្លា​ក​លេខ​ក្លែងក្លាយ «​នគរបាល 2-7715» ដែល​បំពាក់​លើ​រថយន្ត Rolls-Royce និង​រថយន្ត Mercedes បាន​នៅឡើយ​ទេ ។

មជ្ឈដ្ឋាន ជា​ច្រើន​នាក់ សង្ឃឹមថា សមត្ថកិច្ច​នឹង​អាច​វែកមុខ​ម្ចាស់​រថយន្ត​ទាំងនេះ បាន​នា​ពេល​ឆាប់​ៗ ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ